backup og meta

កូនអត់បង្វិលក្បាល អាចបង្វិលពីក្រៅបានអត់? មកពីអ្វីបានកូនបែបនេះ?

កូនអត់បង្វិលក្បាល អាចបង្វិលពីក្រៅបានអត់? មកពីអ្វីបានកូនបែបនេះ?

មាន​ម៉ាក់​ៗ​ជាច្រើន​សម្រេច​ចិត្ត​សម្រាល​កូនដោយ​វះកាត់ ព្រោះ​កូន​គ្រប់​ថ្ងៃ-ខែ​ឈឺពោះ​​ហើយ តែ​មិន​បង្វិល​ក្បាល​ចូល​មក​​អាង​ត្រគាក។ ដូចនេះ​ហើយ​អ្នក​ខ្លះ​តែង​លើក​ជា​ចម្ងល់​ថា តើ​ពេទ្យ​អាច​មាន​បច្ចេកទេស​បង្វិល​ពី​ក្រៅ ឬ​លូក​បង្វិល​បាន​អត់? ហេតុអ្វី​បាន​ជា​កូន​មិន​បង្វិលក្បាល?

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ចង់​ដឹង​ទីតាំង​កូន​គឺ​មិន​ពិបាក​ទេ ដោយសារ​យើង​ពិនិត្យអេកូ អាច​កំណត់​ដឹង​យ៉ាង​ជាក់លាក់។ ចំពោះ​ទីតាំង​នេះ​ទៀតសោត ក្នុង​ត្រីមាស​ទី​១ និង​ទី​២ មិន​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ឡើយ​ចង់​នៅ​ត្រង់​ណា​ក៏​បាន​ដែរ តែ​ចូល​ដល់​ត្រីមាស​ទី​៣ គ្រូពេទ្យ​តែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទីតាំង​ថា ​កូន​កំពុង​បញ្ច្រាស ឬ​នៅ​ទទឹង​ពោះ។

វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ពី​មុន​មិន​ទាន់​មាន​វិធី​វះកាត់ ឆ្មប​បុរាណ​បាន​ប្រើ​វិធី​លូក​បង្វិល ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់​ចំពោះ​ម៉ាក់ និង​កូន ហើយ​បច្ចុប្បន្ន​វិញ​ក៏​នៅតែ​មាន​ការ​បង្វិល​ពី​ក្រៅខ្លះ នៅ​ពេល​ម៉ាក់​ៗ​ជិត​គ្រប់​ខែ តែ​ករណី​បង្វិល​ពី​ក្រៅ​ពោះ​នេះ​មាន​គ្រោះថ្នាក់ ព្រោះ​អាច​របើក​សុក ឬ​ដាច់​ទង​សុក​ជាដើម។

អត្ថបទពាក់ព័ន្ធ៖

ចំពោះ​កូន​មិន​បង្វិល​ក្បាល ម៉ាក់​ៗ​ក៏​នៅតែ​អាច​សម្រាលបាន ហើយ​ស្ថានភាព​ទទឹង​ពោះ​មួយ​ចំនួន​ក៏​នៅ​តែ​អាច​កើត​បាន​ដដែល ព្រោះ​នៅ​ពេល​ឈឺ​ពោះ​ស្បូនអាច​ច្របាច់​ឲ្យ​ជើង ឬ​ក្បាល​ចេញ​មក​មុន​បាន។ ករណី​ទទឹង​ពោះ​មួយ​ទៀត ពេល​ឈឺ​ពោះ​បែក​ទឹកភ្លោះ​ភ្លាមគ្រូពេទ្យ​អាច​លូក​បង្វិល ប៉ុន្តែ​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត។

សាស្ត្រាចារ្យវេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ទៀត​ដែរ​ថា ធម្មជាតិ​របស់​ស្ត្រី​ពេល​គ្រប់​ខែ​កូន​ត្រូវតែ​បង្វិល​ក្បាល តែ​បើ​កូន​មិន​បង្វិល​មក​ពី​ស្បូន​របស់​ស្ត្រី​មាន​បញ្ហា ក្នុង​នោះ​មាន​ដូចជា៖

– ស្បូន​ព្រែក

– ស្បូន​មាន​សន្ទះ​ខណ្ឌ

– ស្បូន​មាន​ដុំ​សាច់

វេជ្ជបណ្ឌិត គាន់ អូន
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

ប្រសិនបើ​យើង​ព្យាយាម​បង្វិល​ដោយ​មិន​ដឹង​ពី​មូលហេតុ​ទាំង​នោះ​ទេ អាច​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ដោយ​ខ្លះ​កូន​ស្លាប់​ក្នុង​ពោះ ម៉ាក់​ៗ​ឈឺ​ពោះ​ខ្លាំង ដូចនេះ​ត្រូវ​ស្វែងរក​មូលហេតុ​ឲ្យ​ច្បាស់លាស់​ជាមុន​សិន ហើយ​បើ​រក​ឃើញ​ថា​ស្បូន​គ្មាន​បញ្ហា​អ្វី​ទេ​អាច​បង្វិល​បាន។ ប៉ុន្តែ​បច្ចុប្បន្ន ពេទ្យ​មិន​សូវ​ណែនាំ​ឲ្យ​បង្វិល​ទេ ព្រោះ​ជា​មធ្យោបាយ​ផ្ដល់​ការ​ឈឺចាប់​ដល់​ម៉ាក់​ៗ បែប​នេះ​មាន​តែ​ទុក​ឲ្យ​កូន​លូតលាស់​ដល់​គ្រប់​អាយុ​កាល ហើយ​សម្រាល​ដោយ​វះកាត់។

ក្នុង​ករណី​ស្បូន​គ្មាន​បញ្ហា តែ​កូន​វិល​ចុះ​វិល​ឡើង​ក្នុង​ពោះ បែរ​ជា​ទង​សុក​រុំ​ក​ច្រើន​ជុំ ដែល​នេះ​ជា​ហេតុ​គ្រប់​ខែ​កូន​មិន​បង្វិល​ក្បាល។ ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ពេទ្យ​នឹង​តម្រូវ​ឲ្យ​សម្រាល​ដោយ​វះកាត់ ដើម្បី​បញ្ច្រាស​បញ្ហា​គ្រោះថ្នាក់ផ្សេង​ៗ។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/12/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 06, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម