backup og meta

ស៊ុតល្អម៉េចខ្លះចំពោះស្រីៗមានផ្ទៃពោះ? អាចញ៉ាំស៊ុតស្ទើរឆ្អិនបានអត់?

ស៊ុតល្អម៉េចខ្លះចំពោះស្រីៗមានផ្ទៃពោះ? អាចញ៉ាំស៊ុតស្ទើរឆ្អិនបានអត់?

យើង​ដឹង​ហើយ​ថា ស៊ុត​ល្អ​ចំពោះ​សុខភាព​យើង ហើយ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ​រឹត​តែ​ពិសេស អ៊ីចឹង​ហើយ​ចាស់ៗ​តែង​តែ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​​ញ៉ាំ​ស៊ុត​ឲ្យ​បាន​ច្រើន អ្នក​ខ្លះ​មិន​ត្រឹម​តែ​ញ៉ាំ​ស៊ុត​មាន់-ទា នោះ​ទេ ខំ​ស្វះ​ស្វែង​រក​ទិញ​ស៊ុត​​ធំៗ ដូច​ជា​ស៊ុត​ក្ងាន ឬ​អូទ្រីស​ជា​ដើម។ តើ​ស៊ុត​បក្សី​សម្បូរ​ដោយ​ជាតិ​អីខ្លះ? ល្អ​ម៉េច​ខ្លះ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ? អាច​ញ៉ាំ​ស៊ុតស្ទើរឆ្អិនបាន​អត់?

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ស៊ុត​បក្សី​គ្រប់​ប្រភេទ មិនថា ស៊ុតក្រួច មាន់ ទា ក្ងាន នោះ​ទេ គឺ​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន ដែល​ជា​ប្រភព​នៃ​អាមីណូ​អាស៊ីដ សម្រាប់​ចិញ្ចឹម​សរីរាង្គ​កាយ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កូន​ក្នុង​ផ្ទៃ។

ក្នុង​ស៊ុតបក្សី​ក៏​សម្បូរ​នូវ​ពពួក​វីតាមីន B12, B6 ជាតិ​រ៉ែ ដូចជា ស័ង្កសី ដែក និង​ជាតិ​កូលីន ដែល​សារធាតុ​ទាំង​នេះ​ល្អ​បំផុត​ចំពោះ​សុខភាព​ម្តាយ និង​កូន ជាពិសេស​ជួយ​ដល់​ការ​វិវត្ត​ខួរក្បាល​របស់​ទារក ដែល​គេ​តែង​និយាយ​តៗ​គ្នា​ថា ញ៉ាំ​ស៊ុត​ច្រើន កូន​កើត​មក​ឆ្លាត​នោះ​អី។

ទោះ​យ៉ាង​ណា​លោក​សាស្ត្រា​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​​ញ៉ាំ​ស៊ុត​​ឆ្អិន ចៀស​វាង​ការ​ញ៉ាំ​ស៊ុត​ចម្អិន​មិន​បាន​ឆ្អិន​ល្អ ឬ​ស៊ុត​ឆៅ ព្រោះ​អាច​ប្រឈម​នឹង​ពពួក​ប៉ារ៉ាស៊ីត បាក់តេរី ឬ​មេរោគ​អី​មួយ​ចំនួន ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

09/12/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 09, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម