backup og meta

ហេតុផលបញ្ជាក់ថា ស្រីៗក្មេង និងចាស់ពេក សម្រាលកូនមានគ្រោះថ្នាក់

ហេតុផលបញ្ជាក់ថា ស្រីៗក្មេង និងចាស់ពេក សម្រាលកូនមានគ្រោះថ្នាក់

ដំបូន្មាន​របស់​ក្រុម​គ្រូពេទ្យ​តែងតែ​ហាមប្រាម​ស្ត្រី​វ័យ​ក្មេង និង​ចាស់​ពេកមិនឲ្យ​មាន​កូន ព្រោះ​ពេល​សម្រាល​មាន​គ្រោះថ្នាក់​ខ្លាំង។ ចម្ងល់​​គ្រោះថ្នាក់​យ៉ាង​ម៉េច​ខ្លះ​ចំពោះ​យើង​ដែល​មាន​វ័យ​ចាស់ និង​ក្មេង នឹង​ត្រូវ​បកស្រាយ​ដោយ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត។

ចំពោះ​ស្ត្រី​ដែល​មាន​វ័យ​ក្មេង​ពេក ១៤-១៦ ឆ្នាំ ប្រធាន​ផ្នែក​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា​ពេល​សម្រាល​កូន​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ព្រោះ​ទ្វារ​មាស​ផុយ​ងាយ​រហែក។ ប្រសិនបើ​មាន​ករណី​នេះ​មែន ស្ត្រី​នឹង​ធ្លាក់​ឈាម​ខ្លាំង​ដែល​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត។ រីឯ​​ស្ត្រី​ដែល​មាន​អាយុ​ច្រើន​ក្បែរ ៤០ ឆ្នាំ​ទើប​មាន​កូន​លើក​ដំបូង លោក​សាស្ត្រាចារ្យ​បាន​ឲ្យ​ដឹង​ថា ទ្វារមាស​មិន​យឺត ដូចនេះ​ហើយ​ទើប​ពេល​សម្រាល​ទ្វារមាស​មិន​បើក​អាច​គាប​កូន​ជាប់។ ក្នុង​ករណី​កូន​ត្រូវ​គាប​ជាប់​នឹង​ទ្វារមាស អាច​បណ្ដាល​ឲ្យ​ទារក​មាន​បញ្ហា​ផ្សេង​ដូចជា​ចុះ​ខ្សោយ​កម្លាំង ឬ​បើ​គាប​ជាប់​ដៃ​អាច​ទៅ​ជា​ថ្លោះ។

សម្រាលកូន

ដូចនេះ​ហើយ​បាន​ជា​គ្រូពេទ្យ​តែង​ផ្ដល់​ជា​ដំបូន្មាន​សម្រាប់​ស្ត្រី​ចង់​បាន​កូន គួរតែ​ស្ថិត​នៅ​វ័យ​ចាប់ពី​ ២០ ឆ្នាំ និង ៣០ ឆ្នាំ​ស្ដើង​ទើប​មាន​សុវត្ថិភាព និង​សុខភាព​ក៏​រឹងមាំ​ល្អ ដែល​អំណោយ​ផល​ដល់​ការ​ពពោះ និង​បង្កើត​កូន។

ដើម្បី​បញ្ច្រៀស​បញ្ហា​ទាំង​នោះ​ស្ត្រី​ដែល​ពពោះ​មិន​ថា​ក្នុង​វ័យ​ណា​ឡើយ ត្រូវតែ​ហាត់​ប្រាណ ជា​ពិសេស​ពពួក​យូហ្កា ព្រោះ​អាច​ជួយ​ឲ្យ​សាច់ដុំ​ទ្វារមាស​រលាស់ ត្រគាកមាន​ភាព​បត់បែន ​ផ្ដល់ភាពងាយ​ស្រួល​ក្នុង​ពេល​សម្រាល​កូន​ចេញ​មក​ដោយ​សុវត្ថិភាព។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

16/12/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 16, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម