backup og meta

ម៉ាក់ៗចាញ់ញ៉ាំអ្វីបានសោះពេលពេលពពោះ កូនប្រឈមអ្វីខ្លះ?

ម៉ាក់ៗចាញ់ញ៉ាំអ្វីបានសោះពេលពេលពពោះ កូនប្រឈមអ្វីខ្លះ?

ពេល​ពពោះ គឺជា​ពេល​ត្រូវ​ថែ​បំប៉ន​ឲ្យ​ខ្លួន​យើង​មាន​សុខភាព​ល្អ នោះ​កូន​ក៏​ប្រាកដជា​មាន​សុខភាព​ល្អ​ដូចគ្នា។ តែ​បើ​អំឡុង​​ត្រីមាស​ទី​១ ម៉ាក់​ៗ​ខ្លះ​មាន​អាការៈ​ចាញ់​កូន​ក្អួត​ខ្លាំង​ពេក ទើប​បណ្ដាល​ឲ្យ​សុខភាព​ធ្លាក់​ចុះ ដូចនេះ​ហើយ​ទើប​មាន​ចម្ងល់​ថា បើ​ម៉ាក់​ៗ​ញ៉ាំ​មិន​គ្រប់គ្រាន់ តើ​កូន​ប្រឈម​បញ្ហា​អ្វី​ខ្លះ?

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ និង​មាន​សុខភាព​រឹងមាំ។ តែ​សម្រាប់​ម៉ាក់​ៗ​ញ៉ាំ​មិន​គ្រប់ អាច​នាំ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​កូន​ដូចជា៖

ពពោះ

  • កូន​មិន​សូវ​កម្រើក
  • ធ្លាក់​ឈាម ជា​សញ្ញា​គំរាម​រលូត
  • ស្លេកស្លាំង​ទាំង​ម៉ាក់ និង​កូន
  • សុខភាព​កូន​ពេល​កើត​មក​មិន​សូវ​រឹងមាំ
  • កូន​កើត​មក​មិន​គ្រប់​គីឡូ
  • កូន​កើត​មក​ខ្វះ​អាហារូបត្ថម្ភ។

ភាគច្រើន​ការ​ចាញ់​កូន​មាន​នៅ​ត្រីមាស​ដំបូង ចូល​ដល់​ត្រី​មាស​ទី​២ និង​ទី ៣ លែង​មាន​បញ្ហា​ទៀត​ហើយ។ តែ​បើ​នៅ​បន្ត​ចាញ់​រហូត​មក​ដល់​ត្រីមាស​ចុងក្រោយ ម៉ាក់​ៗ​ត្រូវ​តែ​បំប៉ន​អាហារ​ប៉ូវៗ និង​ឧស្សាហ៍ផ្លែឈើ​ណា​សម្បូរ​វីតាមីន ឬ​បើ​មិន​ដូចនេះ​លោក​វេជ្ជបណ្ឌិត ក៏​បាន​ណែនាំ​ឲ្យ​ម៉ាក់​រក​ថ្នាំ​ជំនួស​ផ្សេង​ៗ ដើម្បី​ឲ្យ​គភ៌​កាន់តែ​រឹងមាំ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

21/01/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម