ស្រីៗទើបពពោះកូនដំបូង កាលបើសង្កេតឃើញរាងកាយខ្លួនចេញអាការៈមិនប្រក្រតីណាមួយ ប្រាកដជាមិនសប្បាយចិត្តនោះទេ បារម្ភខ្លាចប៉ះពាល់ដល់កូន បាត់បង់សោភណភាព ឬគិតថាបញ្ហាទាំងនោះកើតឡើងចំពោះខ្លួនឯងតែម្នាក់។ ដើម្បីកុំឲ្យស្រីៗគ្នាយើងបារម្ភខ្លាំងពេក Hello គ្រូពេទ្យនឹងលើកយកបញ្ហាមួយចំនួនដែលស្រីៗពពោះភាគច្រើនតែងជួបប្រទះ។
១. ធ្លាក់សខុសធម្មតា
អំឡុងពពោះ ស្រីៗចៀសមិនរួចពីបញ្ហាធ្លាក់សនោះទេ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ នេះដោយសារអ័រម៉ូនប្រែប្រួល ធ្វើឲ្យការផលិតសារធាតុរាវទប់ស្កាត់បាក់តេរីក្នុងទ្វារមាសកាន់តែច្រើនជាងមុន ម្យ៉ាងវិញទៀតដោយសារតែពោះកាន់តែធំ យើងពិបាកធ្វើអនាម័យប្រដាប់ភេទ។ ត្បិតតែការធ្លាក់សពេលពពោះជារឿងធម្មតាក៏ពិតមែន តែបើម៉ាក់ៗមានធ្លាក់សច្រើន មានពណ៌ ស្អិត និងក្លិនឆ្អាប ឬស្អុយនោះ ត្រូវប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យ ព្រោះវាជាសញ្ញាធ្លាក់សមានជំងឺ។
អត្ថបទពាក់ព័ន្ធ៖ ធ្លាក់សធ្ងន់ធ្ងរពេលពពោះ ប៉ះពាល់កូនអត់?
២. ឃ្លៀក និងក ឡើងខ្មៅ
បរិវេណក និងឃ្លៀកឡើងខ្មៅ ក៏បណ្តាលមកពីការប្រែប្រួលអ័រម៉ូនដែរ ហើយស្ត្រីពពោះភាគច្រើនជួបប្រទះបញ្ហាទាំងនេះ ម្នាក់ៗមិនសូវហ៊ានពាក់អាវវាលៗនោះទេខ្មាសគេ ។ បញ្ហាឃ្លៀក និងកឡើងខ្មៅខុសធម្មតា ម៉ាក់ៗកុំព្រួយពេកអី វានឹងបាត់ទៅវិញពេលយើងសម្រាលកូនរួច។
៣. ចេញសង្វារ
ស្ទើរតែគ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ នឹងចេញស្នាមសង្វារនៅស្បែក ពិសេសនៅលើក្បាលពោះ ភ្លៅ ដើមដៃ សុដន់ នេះក៏ដោយសារតែការឡើងទម្ងន់ខ្លាំង ធ្វើឲ្យកោសិកាស្បែករីកធំ ទៅជារហែកតូចៗ និងកត្តាហ្សែន។ ដើម្បីកាត់បន្ថយការចេញសង្វារពេលពពោះ ស្រីៗគ្នាយើងត្រូវធ្វើយ៉ាងណារក្សាសំណើមស្បែកឲ្យបានល្អ ដោយលាបឡេផ្តល់សំណើម ឬក្រែមលាបការពារសង្វារ ពិសេសត្រូវញ៉ាំទឹកឲ្យបានច្រើន។
អត្ថបទពាក់ព័ន្ធ៖ ស្រីៗចែកតិចនិកងាយៗ បង្ការសង្វារពេលពពោះ និងសម្រាលកូន
៤. ឡើងមុន
ភាគតិចណាស់ដែលស្រីៗមានផ្ទៃពោះមុខមិនឡើងមុននោះ ហើយមូលហេតុធ្វើឡើងមុនក៏ដោយសារការប្រែប្រួលអ័រម៉ូន ធ្វើឲ្យក្រពេញប្រេងបញ្ចេញជាតិប្រេងកាន់តែច្រើន។ ពេលមុខមានបញ្ហាមុន ស្ត្រីពពោះកុំប្រើថ្នាំដើម្បីព្យាបាលមុនផ្តេសផ្តាស ដោយគ្មានវេជ្ជបញ្ជា ព្រោះអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ យកល្អគ្រាន់តែលាងសម្អាតមុខកម្ចាត់ជាតិខ្លាញ់ឲ្យបានញឹកញាប់ កុំញេច ឬកេះ។
៦. ជាំមុខ
អ័រម៉ូនភេទ អឺស្ត្រូសែន កើនឡើងខុសប្រក្រតីអំឡុងពេលពពោះ ងាយប្រឈមនឹងបញ្ហាជាំមុខ។ ក្រោយសម្រាលកូនរួច ស្រីៗគ្នាយើងអាចបាត់ជាំ ឯមួយចំនួនទៀត មិនបាត់នោះទេ ទាល់តែព្យាបាល ម្ល៉ោះហើយស្ត្រីពពោះត្រូវព្យាយាមថែទាំស្បែកមុខបន្តិច កុំឲ្យត្រូវកម្តៅថ្ងៃ ឬភ្លើងខ្លាំងញឹកញាប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]