backup og meta

មានផ្ទៃពោះគួរថែខ្លួនបែបណា ដើម្បីគេចផុតពីវីរុសកូរ៉ូណាថ្មី?

មានផ្ទៃពោះគួរថែខ្លួនបែបណា ដើម្បីគេចផុតពីវីរុសកូរ៉ូណាថ្មី?

ទោះ​នៅ​កម្ពុជា​មាន​ត្រឹម​១​ករណី​ដែល​ឆ្លង​វីរុស​កូរ៉ូណាថ្មីក៏ដោយ តែ​ម៉ាក់​ៗ​ដែល​កំពុង​មាន​ផ្ទៃពោះ​នៅតែ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុខភាព​របស់​ខ្លួន និង​កូន​ក្នុង​ផ្ទៃ។ ដើម្បី​កុំឲ្យ​គ្នា​យើង​មាន​ភាព​ភ័យ​ខ្លាច​លោក វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​មាន​ផ្ទៃពោះ​កុំ​បាច់​បារម្ភ​ពេក​អី ព្រោះ​វា​អាច​នាំឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទៅ​វិញ​ទេ។

លោក​បន្ត​ទៀត​ថា ដើម្បី​ឲ្យ​យើង​ស្ងប់​ចិត្ត​ម៉ាក់​ៗ​ទាំងអស់​អាច​សាក​ធ្វើ​តាម​ការ​ណែនាំ​មួយ​ចំនួន​ខាងក្រោម ជា​ការ​ធានា​សុវត្ថិភាព​ទម្រាំ​តែ​វីរុស​នោះ​ត្រូវ​បាន​កម្ចាត់​ចោល ហើយ​បញ្ហា​អនាម័យ​គឺ​ជា​របង​ការពារ​ខ្លួន​ដ៏​រឹងមាំ​សម្រាប់​ខ្លួន​យើង​គ្រប់​ៗ​គ្នា។ មួយ​វិញ​ទៀត​ទោះ​ជា​មាន​ផ្ទៃពោះ​មែន តែ​យើង​គ្មាន​ហានិភ័យ​ឆ្លង​ខ្ពស់​ឡើយ គឺ​ដូចជា​មនុស្ស​ធម្មតា​ដែរ ដូចនេះ​ត្រូវ​អនុវត្ត ៣ ចំណុច​នេះ៖

១- គេង និង​ញ៉ាំ​ឲ្យ​បាន​គ្រប់គ្រាន់

បើ​យើង​រវល់​តែ​គិត​ខ្វល់ខ្វាយ​ខ្លាំង នោះ​ច្បាស់ជា​គេង​មិន​លក់ ញ៉ាំ​មិន​បាន​ហើយ កាលណា​តែ​គេង​មិន​លក់​នាំឲ្យ​សុខភាព​ធ្លាក់​ចុះ​ អាច​ប៉ះពាល់​ដល់​កូន​ទាំង​មិន​បាន​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី។ តែ​បើ​យើង​គេង​ និង​ញ៉ាំ​​គ្រប់គ្រាន់​វិញ អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ហើយ​ក្រោក​ឡើង​អារម្មណ៍​ស្រស់​ថ្លា​ល្អ​ទាំង​ម៉ាក់ និង​កូន​ក្នុង​ពោះ។ វីរុស​កូរ៉ូណា​ថ្មី​ងាយ​ឆ្លង​ទៅ​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ និង​អ្នក​មាន​បញ្ហា​សុខភាព​ស្រាប់ ដូចនេះ​ហើយ​បាន​ជា​យើង​ត្រូវ​បំប៉ន​ខ្លួន​ឲ្យ​កាន់តែ​ខ្លាំង ទើប​មិន​ងាយ​ឆ្លង ឬ​បើ​ឆ្លង​ក៏​មិន​ទ្រុឌទ្រោម​ដែរ។

អត្ថបទពាក់ព័ន្ធ៖ មនុស្សប្រភេទណា ងាយប្រឈមនឹងការឆ្លងវីរុសកូរ៉ូណាថ្មី?

ពពោះ

២- កុំ​ទៅ​ក្បែរ​អ្នក​មាន​រោគសញ្ញា

ប្រសិនបើ​យើង​ឃើញ​នរណា​ម្នាក់​មាន​រោគសញ្ញា ក្ដៅ​ខ្លួន ហៀរ​សំបោរ ក្អក កុំ​ទៅ​ក្បែរ​ឲ្យ​សោះ បើ​ទោះ​ជា​មិនមែន​វីរុស​កូរ៉ូណា​ថ្មី ផ្ដាសាយ​ធម្មតា​ក៏​ឆ្លង​ទៅ​មិន​ល្អ​សម្រាប់​ម៉ាក់ និង​កូន​ក្នុង​ផ្ទៃ ព្រោះ​យើង​មិន​អាច​លេប​ថ្នាំ​បាន​តាម​ចិត្ត​ឡើយ ហើយ​បើ​ផ្ដាសាយ​ធម្មតា​យូរ​ពេក ក៏នាំឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃដែរ។

៣- ពាក់​ម៉ាស់​ពេល​ចេញ​ទៅ​កន្លែង​ទី​ប្រ​ជុំ​ជន

មួយ​វិញ​ទៀត នៅ​ពេល​ចេញ​ក្រៅ ត្រូវ​ពាក់​ម៉ាស់​ការពារ​មិន​ឲ្យ​អ្នក​ដទៃ​ក្អក កណ្ដាស់ ខ្ទាត​ទឹក​មាត់​មក​ប៉ះ​ជាមួយ​យើង។ យើង​ពេល​មក​ដល់​ផ្ទះ​ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ឬ​ងូត​ទឹក​លាង​ជម្រះ​ខ្លួន​ប្រាណ ផ្លាស់ប្ដូរ​សម្លៀកបំពាក់​ចាស់​ចេញ។

វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ថែម​ជា​ចុងក្រោយ​ថា ករណី​វីរុស​កូរ៉ូណា​ថ្មី​អាច​ឆ្លង​បាន តាមរយៈ​មាត់ ច្រមុះ ភ្នែក ពេល​សំណាក​ផ្សេង​ៗ​ខ្ទាត​មក​ប៉ះ ហើយ​បើ​ស្បែក​ដាច់​រលាត់​ក៏​អាច​ឆ្លង​បាន​ដែរ។ ដូចនេះ​ហើយ​បាន​ត្រូវ​ការពារ​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​ដូច​ខាងលើ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

25/03/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Mar 25, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម