backup og meta

មើលទូរស័ព្ទពេលកូនខ្ចី ធ្វើឲ្យស្រវាំងភ្នែកមែនអត់?

មើលទូរស័ព្ទពេលកូនខ្ចី ធ្វើឲ្យស្រវាំងភ្នែកមែនអត់?

បន្ទាប់ពី​សម្រាល​កូន​ហើយ ចាស់​ៗ​នឹង​ហាមប្រាម​ម៉ាក់​ៗ​មិន​ឲ្យ​មើល​ទូរទស្សន៍ លេង​ទូរស័ព្ទ ឬ​គ្រឿង​អេឡិចត្រូនិក​ដទៃ​ទៀត​ឡើយ ព្រោះ​ពួកគាត់​យល់​ថា​ធ្វើ​បែប​នេះ អាច​នាំ​ឲ្យ​ស្រវាំង​ភ្នែក។ មិនមែន​តែ​លេង​ទូរស័ព្ទ មើល​ទូរទស្សន៍​ឡើយ សូម្បី​តែ​អាន​សៀវភៅ ឬ​ដេរ​សម្លៀកបំពាក់ ក៏​មិន​បាន​ដែរ។

ចំពោះ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ពន្យល់​ថា ការ​មើល​ទូរស័ព្ទ កុំព្យូទ័រ ឬ​ទូរទស្សន៍​គ្មាន​ប៉ះពាល់ ឬ​ខុស​ប្លែក​ពី​ពេល​មិន​ទាន់​មាន​កូន​ដែរ។ យើង​អាច​មើល​អ្វី​តាម​ចិត្ត​ចង់ គ្មាន​ទាស់ ឬ​ស្រវាំង​ភ្នែក​អ្វី​ទេ ដេរ​ប៉ាក់ មើល​សៀវភៅ​ក៏មិន​ខុសដែរ។

សម្រាលកូន

ទោះជា​​ការ​មើល​គ្រឿង​អេឡិក​ត្រូនិក​​ក្រោយ​សម្រាល​កូន​រួច មិន​​បង្កឲ្យ​មាន​​បញ្ហា​ភ្នែក​ពិត​មែន តែ​ការ​ដែល​យើង​ព្យាយាម​មើល​រហូត​នោះ​ក៏​មិន​ល្អ​ចំពោះ​សុខភាព​ដែរ ព្រោះ​មិន​បាន​សម្រាក។ ពេល​កូន​តូច​យើង​មិន​សូវ​បាន​សម្រាក​គ្រប់គ្រាន់​ឡើយ ដូចនេះ​បើ​កូន​គេង ត្រូវ​ឆ្លៀត​ពេល​គេង​ដែរ ដើម្បី​បំប៉ន​កម្លាំង​ឡើង​វិញ ហើយ​វា​ក៏​ជួយ​សន្សំ​កម្លាំង​បាន​បន្តិច​ដែរ។

សម្រាប់​ម៉ាក់​ៗ​ខ្លះ​កម្លាំង​មិន​ទាន់​គ្រប់គ្រាន់​ឡើង​វិញ ទើប​ការ​សម្លឹង​អ្វី​ផ្ដោត​យូរ​អាច​នាំឲ្យ​វិល​មុខ​ផង​ដែរ។ ណា​មួយ​បើ​មើល​កូន​បណ្ដើរ លេង​ទូរស័ព្ទ​បណ្ដើរ​អាច​មិន​ផ្ចង់​អារម្មណ៍​មើល​ថែ​កូន​បាន​ល្អ ឬ​អាច​ធ្វើឲ្យ​បែកបាក់ ឬ​កំពប់​អីវ៉ាន់​ទៀត​ផង។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា កុំ​ថា​ឡើយ​អ្នក​កូន​ខ្ចី​មនុស្ស​ធម្មតា​ពេល​មើល​ច្រើន​ក៏​មិន​ល្អ​ដែរ ធ្វើឲ្យ​គេង​មិន​លក់ រួយ​គ្រាប់ភ្នែក និង​បញ្ហា​ដទៃ​ទៀត​ជាច្រើន។ ដូចនេះ​គួរ​មើល​វា​ក្នុង​កម្រិត​សម​ល្មម​ទៅ​បាន ហើយ​អ្នក​មាន​ការងារ​រកស៊ី និង​កិច្ចការ​ចាំបាច់​ត្រូវ​ប្រើ អាច​បន្ត​ទៀត​បាន ព្រោះ​ជា​រឿង​ចៀស​មិន​បាន តែ​បើ​សម្រាប់​មើល​រឿង មើល​ចម្រៀង លេង​បណ្ដាញ​សង្គម គួរតែ​ផ្អាក​ទៅ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/02/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Feb 05, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម