backup og meta

ម៉ាក់ៗមានផ្ទៃពោះថ្មីថ្មោង គួរដឹង ៤ ចំណុចនេះ

ម៉ាក់ៗមានផ្ទៃពោះថ្មីថ្មោង គួរដឹង ៤ ចំណុចនេះ

មាន​ផ្ទៃពោះ​ថ្មីថ្មោង​ម៉ាក់​ៗ​ពិតជា​រំភើប​ខ្លាំង​ណាស់ ទន្ទឹមនឹងភាពរីករាយ​ក៏​នៅ​មាន​កូន​ចិត្ត​ភ័យព្រួយបារម្ភ នៅ​លាយឡំ​ជាមួយ​គ្នាដែរ។ ដូចនេះ​ហើយ​បាន​ជា​អ្នកគ្រូពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បាន​ណែនាំ​រឿង ៤ យ៉ាង ​ម៉ាក់​ៗ​មាន​កូន​ដំបូង​ត្រូវ​ដឹង និង​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់។

១- ពិនិត្យ​ទឹក​នោម​ឃើញ​មាន​គំនូស​ក្រហម​ពីរ​ឆ្នូត តែ​ទៅ​ពិនិត្យ​អេកូ​បែរជា​មិន​ទាន់​ឃើញ។ មូលហេតុ​នេះ​មកពី​កូន​មិន​ទាន់​ធ្លាក់​ចូល​ទៅ​ក្នុង​ស្បូន ព្រោះ​មកពី​ទើប​បាត់​រដូវ​ថ្មីថ្មោង ដែល​គភ៌​ទើប​តែ​បាន​ប៉ុន្មាន​សប្ដាហ៍ប៉ុណ្ណា។ ដូចនេះ​ហើយ​គួរតែ​ទៅ​ពិនិត្យ​នៅ​សប្ដាហ៍​ក្រោយ​ៗ ដើម្បី​ចង់​ដឹង​ថា​កូន​មិន​នៅ​ក្រៅ​ស្បូន។

២- គួរតែ​បញ្ឈប់​ការ​ពាក់​ស្បែក​ជើង​កែង​ខ្ពស់​ៗ ក៏​ព្រោះ​តែ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ងងឹត​មុខ ដូចនេះ​បើ​ពាក់​ស្បែក​ជើង​ខ្ពស់​អាច​អាច​ក្រឡាច់​ដួល នាំ​ឲ្យ​មាន​បញ្ហា​ចំពោះ​កូន​ក្នុង​ផ្ទៃ​ដូចជា​ធ្លាក់​ឈាម ឬ​រលូត។ ដើម្បី​ចៀសវាង​បញ្ហា​បែប​នេះ គួរ​ពាក់​ស្បែក​ជើង​រាប​ស្មើ​វិញ ទើប​មាន​សុវត្ថិភាព​ចំពោះ​ខ្លួនឯង និង​កូន ហើយ​ក៏​គួរ​ចៀសវាង​យួរ លើក​របស់​ធ្ងន់​ៗ ឬ​ឡើង​ឈោង​ចាប់​វត្ថុ​អ្វី​មួយ ព្រោះ​តែ​ធ្វើឲ្យ​កូន​នៅ​ក្នុង​ផ្ទៃ ប្រឈម​នឹង​ហានិភ័យ​ផ្សេង​ៗ។

៣- ការ​រួម​ភេទ មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ឡើយ ម៉ាក់​ៗ​មិន​ចាំបាច់​បារម្ភ​ទេ ព្រោះ​មិន​អាច​ធ្វើឲ្យ​រលូត​កូន​ឡើយ តែ​ប្រសិនបើ​មាន​ការ​ធ្លាក់​ឈាម ឬ​មិន​ស្រួល​ក្នុង​ខ្លួន​ចំណុច​ណា​មួយ គួរតែ​ប្រាប់​ដៃគូ។

៤- ទើប​តែ​មាន​កូន ១ សប្ដាហ៍​ដំបូង​គួរតែ​ផ្អាក​ញ៉ាំ​ហឹរ ឬ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស នាំឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ពិបាក​ធ្វើការ ដែល​ធ្វើឲ្យ​ពិបាក​គេង នាំឲ្យ​អារម្មណ៍​មួម៉ៅ។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

11/03/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Mar 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម