backup og meta

​គន្លឹះ​សំខាន់​ៗ​ ​ស្រី​ៗ​​គួរដឹង​​មុន​​​សម្រេច​ចិត្ត​​​យក​កូន

​គន្លឹះ​សំខាន់​ៗ​ ​ស្រី​ៗ​​គួរដឹង​​មុន​​​សម្រេច​ចិត្ត​​​យក​កូន

ពិត​ណាស់​ ការ​បង្កើត​គ្រួសារ​មួយ​ៗ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​​ទេ​ ពីព្រោះ​វា​ទាមទារ​ភាព​អត់ធ្មត់​ ការ​យោគយល់​គ្នា​ ​និង​ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​ស្រីៗ​យើង​ត្រៀម​ខ្លួន​​រួច​រាល់​ ក្នុង​ការ​​បង្កើត​គ្រួសារ​មួយ​ដ៏​កក់​ក្ដៅ ​​និង​សម្រេច​ចិត្ត​ថា​​ចង់​យក​កូន​ យើង​ត្រូវ​ដឹង​ពី​រឿងរ៉ាវ​មួយ​ចំនួន​នេះ​​​ជា​មុន​សិន​។

. ការ​ធ្វើ​តេស្ត​​រក​ជំងឺ​ពី​កំណើត​

ពេល​ខ្លះ​ យើង​មាន​បម្រែបម្រួល​ហ្សែន​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​​កើត​ឡើង​ចំពោះ​ទារក​​ ប្រសិនបើ​ពួក​គេ​ទទួល​បាន​ហ្សែន​​ទាំង​នោះ​​ពី​ប៉ា​ម៉ាក់​។​ ​ជាក់ស្ដែង​ មាន​ជំងឺ​ហ្សែន​ជា​ច្រើន​ ដូចជា​ជំងឺ​អូទីស្សឹម​ (Autism) ​ឬ​ Down’s Syndrome​។ល។​ ការ​ធ្វើ​តេស្ត​ស្វែង​រក​ជំងឺ​ពី​កំណើត​ អាច​​​​ឲ្យ​យើង​ដឹង​ថា​​តើ​បុរស​ ឬ​នារី​​នោះ​មាន​បម្រែបម្រួល​ហ្សែន​​ដែរ​ឬ​ទេ​។​ សូម្បី​តែ​ក្នុង​អំឡុង​ពេល​ពីរ​បី​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃ​ពោះ​ ​ការ​ធ្វើ​តេស្ត​​សារធាតុ​រាវពី​អំប្រ៊ីយ៉ុង​ ក៏​អាច​បង្ហាញ​ឲ្យ​យើង​ដឹង​​ថា​តើ​​ អំប្រ៊ីយ៉ង​មាន​ជំងឺ​ហ្សែន​ឬ​អត់​​​ផង​ដែរ​។​

. ​ស្វែង​យល់​ពី​រយៈពេល​នៃ​ការ​បញ្ចេញ​ពង​អូវុល

​​​​​​​​​ប្ដី​ប្រពន្ធ​ជា​ច្រើន មាន​អារម្មណ៍​ខក​បំណង​នៅ​ពេល​ដែល​ពួក​គេ​បរាជ័យ​ក្នុង​ការ​យក​កូន​ បន្ទាប់​ពី​ព្យាយាម​ជា​ច្រើន​លើក​។​ ជួន​កាល​ មនុស្ស​ភាគ​ច្រើន​អាច​ភ្លេច​យក​ចិត្ត​ទុក​ដាក់​លើ​​ការ​បញ្ចេញ​ពង​អូវុល​។​ ​ជា​ទូទៅ​ រយៈពេល​១២ ដល់​១៦​ថ្ងៃ​ បន្ទាប់​ពី​ស្រីៗ​យើង​មក​រដូវ​រួច​ គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ពេលវេលា​ដែល​​អាច​​មាន​កូន​ខ្ពស់​បំផុត​។​

. ឈប់​ផឹក​គ្រឿង​ស្រវឹង​ និងឈប់​​ជក់​បារី​

​​​មិន​ត្រឹម​តែ​ម៉ាក់​ទេ​ដែល​គួរ​ឈប់​ជក់​បារី​ សូម្បី​តែ​ប៉ា​ក៏​គួរ​បញ្ឈប់​ទម្លាប់​​អាក្រក់​មួយ​នេះ​ដែរ​ ​ពីព្រោះ​វា​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ម្ដាយ​ និង​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​។​ រី​ឯ​ការ​​ផឹក​គ្រឿង​ស្រវឹង​នៅ​អំឡុង​ពេល​ ឬ​មុន​ពេល​មាន​ទម្ងន់​ ក៏​មិន​ល្អ​ចំពោះ​សុខភាព​ទាំង​ម្ដាយ​ និង​កូន​ដូច​គ្នា​។

ត្រៀមយកកូន២

. ចាប់ផ្ដើម​សន្សំ​ប្រាក់​បម្រុង

យើង​ប្រហែល​ជា​មាន​ប្រាក់​សន្សំ​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ពេល​​អាសន្ន​ ឬ​សម្រាប់​​ការ​សិក្សា​​នៅ​ក្រៅ​ប្រទេស​ ក៏​ដូចជា​​សម្រាប់​​ដំណើរ​កម្សាន្ត​មិន​ខាន​។​ ដូច​គ្នា​នេះ​ដែរ​ ការ​ចាប់ផ្ដើម​គ្រួសារ​មាន​ន័យ​ថា​ការ​ចំណាយ​នឹង​កើន​ឡើង​ ដូច្នេះ​ហើយ​​ ការ​ចាប់ផ្ដើម​សន្សំប្រាក់​បម្រុង​ គឺ​ជា​ទង្វើ​ដ៏​ឆ្លាត​វៃ​មួយ​សម្រាប់​សុភមង្គល​គ្រួសារ​នៅ​ថ្ងៃ​អនាគត​​។

. ទម្ងន់​ខ្លួន​សមស្រប

វា​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់ ​សម្រាប់​ស្រីៗ​យើង​ក្នុង​ការ​រក្សា​នូវ​ទម្ងន់​ខ្លួន​​ឲ្យ​បាន​សមស្រប​ នៅ​ពេល​ដែល​យើង​ចង់​បាន​កូន​។​ ​មិន​ថា​យើង​លើស​ទម្ងន់​ ឬ​ខ្វះ​ទម្ងន់​នោះ​ទេ​ គឺ​សុទ្ធ​តែ​អាច​​​បង្កើន​ហានិភ័យ​ខ្ពស់​​​ដល់​លទ្ធភាព​​មាន​ផ្ទៃ​ពោះ​​ទាំង​អស់​។​

. ការ​ពិនិត្យ​​សុខភាព

នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​ស្រីៗ​ជា​ច្រើន​កំពុង​តែ​​ប្រឈម​ជាមួយ​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​គភ៌​។​ ក្រៅ​ពី​នេះ​ ម៉ាក់ៗ​ក៏​អាច​វិវត្ត​ទៅ​រក​ផលវិបាក​​ផ្សេង​ៗ​​​ទៀត​ផង​ដែរ​។ ដូច្នេះ​ហើយ​ ​​ការ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​ ដើម្បី​ធានា​ថា​ទាំង​​ម្ដាយ​ និង​កូន​មាន គឺ​មាន​​សុខភាព​ល្អ។

. សុខភាព​​ផ្លូវ​ចិត្ត

ប្រសិនបើ​យើង​​មាន​គម្រោង​ចង់​បាន​កូន​ ការ​ដែល​មាន​សុខភាព​រាងកាយ​រឹងមាំ​តែ​មួយ​មុខ​ ​គឺ​​​មិន​ទាន់​គ្រប់គ្រាន់​​នៅ​ឡើយ​ទេ​ ទាល់​តែ​ម៉ាក់​ៗ​មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ​គួបផ្សំ​ថែម​ទៀត​​។ ​កត្តា​នេះ​ ក៏​ទាមទារ​ការ​ចូលរួម​របស់​​​​ប៉ា​ៗ​ផង​ដែរ​​ ពីព្រោះ​នៅ​ពេល​ដែល​ប្ដី​ប្រពន្ធ​មាន​បែប​បទ​រស់​នៅ​ល្អ​ និង​មិន​មាន​គំនិត​​អវិជ្ជមាន​ ​ទារក​ក៏​ទទួល​បាន​សន្តិភាព​ផ្លូវ​ចិត្ត​ដូច​គ្នា​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

09/02/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗឆ្ងល់អត់ ម៉េចបានពេលពពោះសរសៃឈាមជើងរីកធំ ហើយឡើងពណ៌ខៀវ ឬស្វាយ?

រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ កើត​ឡើង​ចំពោះ​ម៉ាក់ៗ​អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម