បច្ចុប្បន្នពិភពលោកមានវ៉ាក់សាំងបង្ការវីរុសកូវីដ១៩ ហើយប្រទេសជាច្រើនកំពុងចាក់វ៉ាក់សាំងនេះដល់ប្រជាពលរដ្ឋដើម្បីការពារការរាតត្បាតវីរុសនេះកាន់តែច្រើន។ ទន្ទឹមនឹងមានវ៉ាក់សាំងនេះមនុស្សមួយចំនួនមិនអាចចាក់បានទេ បើក្រុមគ្រូពេទ្យពិនិត្យឃើញថាមានបញ្ហាសុខភាពណាមួយ។ ចុះស្រីៗយើង មានបំណងយកកូនវិញ អាចចាក់វ៉ាក់សាំងបង្ការកូវីដ១៩បានឬយ៉ាងណា?