ជាធម្មតាម៉ាក់ៗអាចបែកទឹកភ្លោះមុន ឬអំឡុងពេលសម្រាល ប៉ុន្តែប្រសិនបើបែកទឹកភ្លោះមុនពេលសម្រាល តើកូនក្នុងផ្ទៃអាចរស់បានប៉ុន្មាន?
ជាធម្មតាម៉ាក់ៗអាចបែកទឹកភ្លោះមុន ឬអំឡុងពេលសម្រាល ប៉ុន្តែប្រសិនបើបែកទឹកភ្លោះមុនពេលសម្រាល តើកូនក្នុងផ្ទៃអាចរស់បានប៉ុន្មាន?

ទាក់ទងនឹងចម្ងល់នេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បានបកស្រាយឲ្យដឹងថា ក្នុងករណីស្រ្តីមានផ្ទៃពោះបែកទឹកភ្លោះ កូនក្នុងផ្ទៃអាចរស់នៅបានពី៤៨ម៉ោង ឬអាចយូរជាងនេះ។ ប្រសិនបើបែកទឹកភ្លោះយូរតែនៅមិនទាន់សម្រាលក្នុងរយៈពេល៤៨ម៉ោង ឬយូរជាងនេះ ស្រ្តីពពោះត្រូវមានការតាមដានសុខភាពឲ្យបានដិតដល់ពីក្រុមគ្រូពេទ្យ។
យ៉ាងណាមិញ បើម៉ាក់ៗបែកទឹកភ្លោះបាន៤៨ម៉ោង ឬយូរជាងនេះ ហើយនៅមិនទាន់សម្រាល ត្រូវសម្រាលដោយវះកាត់ឬយ៉ាងណានោះ លោកវេជ្ជបណ្ឌិត បានពន្យល់ឲ្យដឹងថា “សម្រាប់បញ្ហានេះ យើងមិនអាចនិយាយបានទេថា គួរសម្រេចវះ ឬអត់ គឺវាអាស្រ័យទៅលើបច្ចេកទេសរបស់ខាងក្រុមគ្រូពេទ្យផ្ទាល់’។
ជុំវិញរឿងនេះ បន្ទាប់ពីបែកទឹកភ្លោះហើយ ត្រូវប្រាកដថា ស្រ្តីពពោះទទួលបានការតាមដានសុខភាពឲ្យបានដិតដល់មែនទែន ព្រោះកាលណា បើបែកទឹកភ្លោះហើយ ស្រ្តីមិនទទួលការថែទាំសុខភាពបានល្អ វាអាចបណ្តាលឲ្យកូនក្នុងផ្ទៃជួបបញ្ហាធ្ងន់ធ្ងរ ហើយម៉ាក់ៗក៏អាចប្រឈមនឹងការឆ្លងមេរោគ ឬជួបបញ្ហាសុខភាពផ្សេងៗផងដែរ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
01/06/2020
អត្ថបទដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ