កៀក ឬដល់ថ្ងៃសម្រាល ស្រាប់តែស្រីៗពពោះមួយចំនួនបែកទឹកភ្លោះមុន ដោយគ្មានសញ្ញាឈឺពោះអីបន្តិចសោះ។ តើករណីនេះបណ្តាលមកពីអ្វី? ម៉ាក់ៗ និងកូនមានគ្រោះថ្នាក់ទេ?
កៀក ឬដល់ថ្ងៃសម្រាល ស្រាប់តែស្រីៗពពោះមួយចំនួនបែកទឹកភ្លោះមុន ដោយគ្មានសញ្ញាឈឺពោះអីបន្តិចសោះ។ តើករណីនេះបណ្តាលមកពីអ្វី? ម៉ាក់ៗ និងកូនមានគ្រោះថ្នាក់ទេ?

បើតាមផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត ករណីបែកទឹកភ្លោះនេះបណ្តាលមកពីមូលហេតុជាច្រើន ដូចជាការបង្ករោគ ការរីកតឹងនៃស្បូន (ករណីកូនភ្លោះ កូនថ្លោស ឬទឹកភ្លោះច្រើន) ការរួមភេទធ្វើឲ្យមានការប៉ះទង្គិចជាដើម។
ទូទៅស្រីៗពពោះអាចបែកទឹកភ្លោះពេលជិតគ្រប់ខែ ដែលគភ៌អាយុមុន ឬក្រោយ ៣៧ អាទិត្យ ក្នុងករណីដែលម៉ាក់ៗដែលមានកូនដំបូង មិនបានចាប់អារម្មណ៍លើការបែកទឹកភ្លោះទេ អាចគ្រោះថ្នាក់ទាំងម្តាយទាំងកូនក្នុងពោះ។
បែកទឹកភ្លោះមុនសម្រាល ម៉ាក់ត្រូវធ្វើម៉េច?
បើយើងមានហូរទឹកថ្លាៗ ឬមានឈាមលាយមកជាមួយតាមទ្វារមាសនោះ ហើយគ្មានអាការៈឈឺពោះទេ នោះជាការប្លែកទឹកភ្លោះមុនសម្រាលហើយ ត្រូវប្រញាប់ទៅពេទ្យ។ ម៉ាក់ៗអាចនឹងឈឺពោះសម្រាលក្រោយបែកទឹកភ្លោះ ឬ ៥០% ទៀត អាចនឹងសម្រាលក្នុងរយៈពេលប្រមាណ ជា ៥ ម៉ោង និងប្រែហល ៩០% នឹងសម្រាលក្នុងរយៈពេល ២៤ ម៉ោង។

ការមកមន្ទីរពេទ្យបានទាន់ពេលវេលា គ្រូពេទ្យនឹងតាមដានពីសុខភាពម្តាយ និងទារក ដូចជាវាស់កម្តៅ តាមដានតើមានការឈឺពោះឬអត់? ការរើបម្រះរបស់កូន តាមដានចង្វាក់បេះដូងកូន ហើយទុកលទ្ធភាព ១២ ម៉ោង ក្រែងលោម៉ាក់ៗឈឺពោះកើតកូនដោយឯកឯង។
ក្នុងរយៈពេលនេះ បើយើងនៅតែគ្មានសញ្ញាឈឺពោះទៀត នោះគ្រូពេទ្យនឹងកាត់បន្ថយការលូកពិនិត្យទ្វារមាស ដោយតាមដានបរិមាណទឹកភ្លោះតាមរយៈការពិនិត្យអេកូសាស្ត្រ តើនៅគ្រប់ឬអត់?
អត្ថបទពាក់ព័ន្ធ៖
បើបែកទឹកភ្លោះលើស ២៤ ម៉ោងហើយ ស្បូននៅតែអត់បើកដល់លេខដែលអាចកើតបាន ពេទ្យអាចមានជម្រើស ២ ទៀតដើម្បីបង្កើតកូន ទី១ ចាក់ថ្នាំជំនួយស្បូនឲ្យបើកលឿន ប៉ុន្តែស្បូននៅតែបើកយឺត ហើយសុខភាពម្តាយ និងកូនកាន់តែខ្សោយ នោះមានជម្រើសចុងក្រោយ គឺការសម្រាលដោយវះកាត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
13/07/2020
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ