backup og meta

សុកពាំងមាត់ស្បូន អាចមើលអេកូដឹងនៅពេលណា? មានប៉ុន្មានសណ្ឋាន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 07, 2023

    សុកពាំងមាត់ស្បូន អាចមើលអេកូដឹងនៅពេលណា? មានប៉ុន្មានសណ្ឋាន?

    សុក​ពាំង​មាត់​ស្បូន​គឺ​ជា​ការ​តាំង​នៅ ឬ​ការ​ទុំ​របស់​សុក​ខុស​ប្រក្រតី អាច​នៅ​គ្រប​ដោយ​ផ្នែក ឬ​គ្រប​លើ​មាត់​ស្បូន​ទាំង​ស្រុង ដែលករណី​ស្ត្រីពពោះ​មាន​សុក​ពាំង​ស្បូន​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់​នៅ​ឡើយ​នោះ​ទេ ។ តើ​ធ្វើ​ម៉េច​ទើប​ដឹង​ថា មាន​សុក​ពាំង​មាត់​ស្បូន?

    ត្បិត​មិន​មាន​​មូល​ហេតុ​ច្បាស់លាស់ តែ​​​មាន​​កត្តា​​ប្រឈម​​ផ្សេងៗ ដែល​ធ្វើឲ្យស្ត្រីពពោះមានសុកពាំងមាត់ស្បូន ដូច​ជា​ការ​ពពោះ​កូន​ភ្លោះ ពពោះ​នៅ​អាយុ​ច្រើន មាន​កូន​ញឹក​ពេក មាន​ដុំ​ស្បូន រលាក​ដៃ​ស្បូន។ បើ​តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ ស្ត្រី​ពពោះ​អាច​ដឹង​ថា​មាន​សុក​ពាំង​មាត់​ស្បូន ឬ​មិន​ពាំង ដោយសារ​ការ​ពិនិត្យ​មើល​​អេកូ​ពេល​មាន​ផ្ទៃពោះ ពិសេស​នៅ​ត្រីមាស​ទី២ ទើបដឹងថា​ទីតាំង​របស់​សុក​នៅ​កន្លែង​ណា នៅ​ទីតាំង​សុវត្ថិភាព​ទេ? ពាំង​ចំហៀង ឬ​ក៏​ពី​មុខ​មាត់​ស្បូន?

    ក្រៅ​ពី​ការ​មើល​អេកូ ករណី​សុក​ពាំង​មាត់​ស្បូន​កម្រិត​ធ្ងន់ ក៏​មាន​ចេញ​រោគ​សញ្ញា​ឲ្យ​យើង​ដឹង​ដែរ ក្នុង​នោះ​មាន ធ្លាក់​ឈាម​ពណ៌​ក្រហម​ព្រឿងៗ ដោយ​គ្មាន​ការ​ឈឺ​ចាប់ នៅ​ពាក់​កណ្តាល​ត្រីមាស​ទី២ ឬ​ក៏​ស្បូន​កន្ត្រាក់។ បើ​ឃើញ​មាន​សញ្ញា​ទាំង​នេះ ស្ត្រី​ពពោះ​ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់។

    សុកពាំងមាត់ស្បូន

    ការ​តាំង​នៅ​របស់​សុក បែង​ចែក​ជា៤៖

    ១. ទីតាំង​សុក​ធម្មតា

    ២. សុកពាំង​ក្បែរ​មាត់​ស្បូន

    ៣. សុក​ពាំង​ផ្នែក​ខ្លះ​នៃ​មាត់​ស្បូន

    ៤. សុក​ពាំង​នៅ​ចំ​មាត់​ស្បូន

    ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត គាន់ អូន ថា សុក​ពាំង​មាត់​ស្បូន​កម្រិត​ទី៣ និង​ទី​៤ នេះ​គ្រោះថ្នាក់​ខ្លាំង បើ​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ករណី​នេះ​នៅ​អំឡុង​ត្រីមាស​ទី១ នោះ​គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​រំលូត​កូន​ចោល ឬ​កាត់​ស្បូន​ចេញ។ តែ​ប្រសិន​បើ​ពិនិត្យ​ករណី​នេះ​នៅ​ត្រីមាស​ទី៣ ជិត​ដល់​ពេល​សម្រាល​កូន នោះ​គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​សម្រាល​កូន​ដោយ​វះកាត់ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 07, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម