backup og meta

ក្រោយសម្រាលកូនរយៈពេល​ប៉ុន្មាន ទើប​រដូវមកវិញ?

ក្រោយសម្រាលកូនរយៈពេល​ប៉ុន្មាន ទើប​រដូវមកវិញ?

ម៉ាក់ៗ​​ធ្លាប់​មាន​កូន​ទំនង​ជា​មិន​សូវ​ឆ្ងល់​ទេ​ថា​ពេល​ណា​មាន​រដូវ​វិញ​ក្រោយ​សម្រាល​កូន តែ​បើ​ស្រីៗ​យើង​ទើប​ក្លាយ​ជា​ម៉ាក់ៗ​ថ្មី​ថ្មោង​ប្រហែល​ជា​មាន​ចម្ងល់​ខ្លាំង​លើ​រឿង​នេះ។ បើ​អ៊ីចឹង​កុំ​រំលង​អត្ថបទ​នេះ តស់​ស្វែង​យល់​ទាំង​អស់​គ្នា​។

.ពេល​ណា​មាន​រដូវ​វិញ?

រដូវ​របស់​ស្រីៗ​យើង​អាច​វិល​​មក​វិញ​ប្រហែល​ចន្លោះ​ពី​ប្រាំមួយ​ទៅ​ប្រាំបី​សប្ដាហ៍​ក្រោយ​សម្រាល​កូន​រួច នេះ​សម្រាប់​អ្នក​មិន​បំបៅ​ដោះ​កូន​។ សម្រាប់​អ្ន​ក​បំបៅ​ដោះ​កូន​វិញ ពេល​វេលា​រដូវ​មក​វិញ​អាច​មាន​ភាព​ខុសៗ​គ្នា​។​ អ្នក​ដែល​បំបៅ​កូន​ដោយ​ទឹក​ដោះ​តែ​មួយ​មុខ រដូវ​អាច​មក​វិញ​ទាល់​តែ​ឈប់​បំបៅ​ដោះ​កូន​ក៏​មាន តែ​អ្នក​ខ្លះ​វិញ​រដូវ​នឹង​វិល​មក​វិញ​នៅ​ប៉ុន្មាន​ខែ​ក្រោយ​សម្រាល​មិន​ថា​យើង​បំបៅ​ដោះ​កូន ឬ​អត់​នោះ​ទេ​​។

មួយ​វិញ​ទៀត ស្រីៗ​ដែល​សម្រាល​កូន​តាម​ធម្មជាតិ បើ​រដូវ​មកវិញ​លឿន គ្រូពេទ្យ​នឹង​ណែ​នាំ​មិន​ឲ្យ​ប្រើ​តំប៉ុង​នោះ​ទេ ព្រោះ​ថា​ការ​ប្រើ​តំប៉ុង​អាច​ធ្វើ​ឲ្យ​ទ្វារ​មាស​មាន​របួស។ ក្នុង​រយៈ​ពេល​​ដំបូងៗ​ក្រោយ​សម្រាល​ រាង​កាយ​យើង​នឹង​ចាប់​ផ្ដើម​ព្យាបាល​ខ្លួន​ដែរ​ ហើយ​ការ​ប្រើ​តំប៉ុង​អាច​បង្ក​ជា​របួស​បាន។ យ៉ាងណា​បើ​រដូវ​ស្រីៗ​យើង​មកវិញ​នៅ​​សប្ដាហ៍ទី​៦ ក្រោយ​សម្រាល យើង​អាច​សុំ​យោបល់​ពី​គ្រូពេទ្យ​ថា​គួរ​ប្រើ​តំប៉ុង​បាន​ឬ​យ៉ាងណា​។​

. ការ​បំបៅ​ដោះ​កូន និង​ការ​មក​រដូវ​

ជា​ធម្មតា​ ម៉ាក់ៗ​បំបៅ​ដោះ​កូន មិន​ងាយ​មក​រដូវ​វិញ​លឿន​នោះ​ទេ នេះ​ក៏ព្រោះ​តែ​អ័រម៉ូន​នៅ​ក្នុង​រាង​កាយ​យើង​។ Prolactinជា​អ័រម៉ូន​ដែលជួយ​ដល់​ការ​ផលិត​ទឹក​ដោះ ហើយ​អ័រម៉ូន​នេះ​អាច​មាន​ឥទ្ធិពល​លើ​អ័រម៉ូន​ប្រ​ព័ន្ធ​បន្ត​ពូជ។ ជា​លទ្ធ​ផល ស្រីៗ​យើង​មិន​ងាយ​ធ្លាក់​មេជីវិត​ ឬ​បញ្ចេញ​ស៊ុត​បង្ក​កំណើត​នោះ​ទេ​ ជា​ហេតុ​នាំ​ឲ្យ​ស្រីៗ​យើង​មិន​ងាយ​មក​រដូវ​។

តំប៉ុង

. ការ​មក​រដូវ​ប៉ះ​ពាល់​ទឹក​ដោះ​ម្ដាយ​អត់?

ពេល​រដូវ​ត្រឡប់​មក​វិញ ម៉ាក់ៗ​អាច​នឹង​សង្កេត​ឃើញ​ពី​ការ​ប្រែ​ប្រួលខ្លះៗ​របស់​ទឹក​ដោះ ឬ​ឃើញ​កូន​ហាក់​មាន​ប្រតិកម្ម​ទៅ​នឹង​ទឹក​ដោះ​ដែរ​។ ការ​ប្រែ​ប្រួល​រាង​កាយ​សម្រាប់​ការ​វិល​ត្រឡប់​របស់​វដ្ដ​រដូវ នឹង​មាន​ឥទ្ធិ​ពល​​ខ្លះៗ​ដល់ទឹក​ដោះ​ម្ដាយ​។

ជាក់ស្ដែង ម៉ាក់ៗ​អាច​ពិនិត្យ​ឃើញ​ថា​មាន​ការ​ថយ​ចុះ​នៃ​បរិមាណ​ទឹក​ដោះ ឬក៏​កូន​​អាច​ប្រែ​ប្រួល​អារម្មណ៍​ចង់​បៅ​ ឬ​ចំនួន​បៅ​ជា​ដើម​ ព្រោះ​ការ​មក​រដូវ​នេះ អាច​ធ្វើ​ឲ្យ​សារធាតុ​ក្នុង​ទឹក​ដោះ និង​រស់​ជាតិ​ប្រែ​ប្រួល​សម្រាប់​អូនៗ។ យ៉ាងណា ការ​ប្រែ​ប្រួល​នេះ​ជា​រឿង​តូច​តាច​ និង​មិន​ប៉ះពាល់​ដល់​លទ្ធភាព​បំបៅ​ដោះ​កូន​នោះ​ទេ​។

​​. ស្ថាន​ភាព​រដូវ​ក្រោយ​សម្រាល​កូន

ពេល​មក​រដូវ​ក្រោយ​សម្រាល​អាច​មាន​សភាព​ខុស​គ្នា​នឹង​រដូវ​របស់​ស្រីៗ​យើង​មុន​ពេល​ពពោះ តែ​ការណ៍​នេះ​នឹង​វិល​ទៅ​រក​ភាព​ប្រក្រតី​នៅ​ក្រោយ​មក​ទៀត។ រដូវ​ក្រោយ​សម្រាល​អាច​មាន​សភាព​ដូច​ជា៖

  • ការ​ឈឺ​ចាប់​អាច​ធ្ងន់ធ្ងរ ឬ​ស្រាល​ជាង​ធម្មតា
  • មានកំណក​ឈាម​តូចៗ
  • រដូវ​អាច​មក​ច្រើន​ខ្លាំង
  • ឈាម​រដូវ​អាច​មក​ ហើយ​បាត់ និង​មក​វិញ​ទៀត
  • រយៈ​ពេល​វដ្ដ​រដូវ​អាច​ប្រែ​ប្រួល

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.parents.com/pregnancy/my-body/postpartum/your-period-after-pregnancy-what-to-expect/

https://www.healthline.com/health/pregnancy/first-period-postpartum#1

កំណែ​ប្រែបច្ចុប្បន្ន

16/12/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

បាក់ទឹកចិត្តក្រោយសម្រាល មកពីមូលហេតុអី? ឲ្យសញ្ញាម៉េចខ្លះ?

បាក់ទឹកចិត្តក្រោយសម្រាល មកពីមូលហេតុអី? ឲ្យសញ្ញាម៉េចខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 16, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម