backup og meta

ទើបកើតកូនហើយ មិនចង់ឃើញស្នាមសង្វារ មានអីពិបាក

ទើបកើតកូនហើយ មិនចង់ឃើញស្នាមសង្វារ មានអីពិបាក

មាន​ផ្ទៃ​ពោះ ស្រីៗ​គ្នា​យើង​ប្រឈម​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​ទាំង​សតិ​អារម្មណ៍ និង​រូប​រាង​កាយ។ សូម្បី​​ទម្លាប់​ការ​គិត ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ រាងកាយ​ខាង​ក្រៅ​ក៏​ប្រែប្រួល​ខុស​ពី​មុន​ទាំង​ស្រុង ជា​ពិសេស​អ្វីដែល​ស្រីៗ​គ្នា​យើង​ស្អប់​បំផុត​ក្រោយ​សម្រាល​បេប៊ី គឺ​ស្នាម​សង្វារ​តែ​ម្តង។

ឈប់​បារម្ភ ស្នាម​សង្វារ​មិន​មែន​ព្យាបាល​មិន​បាន​ឯណា បើ​ចង់​គ្មាន​ស្នាម​សង្វារ អាន​លេង​សិន​ទៅ អត្ថបទ “Hello គ្រូពេទ្យ” ប្រាប់​ពី​មូលហេតុ និង​វិធីសាស្ត្រ​ពិសេស​បំបាត់​ស្នាម​សង្វារ។

១- មូលហេតុកើត

ស្នាមសង្វារ ជា​ការ​ដាច់​រហែក​តូចៗ​នៅ​ក្នុង​ស្រទាប់​ជាលិកា​សន្ធាន​ក្រោម​ស្បែក។ ជា​ធម្មតា​ កើត​ឡើង​អំឡុង​គ្នា​យើង​ពពោះ ឡើង​ទម្ងន់​ចាប់​ពី ១៤ គីឡូ​/៩ខែ។ ស្នាម​សង្វារ​នេះ ​លេច​ឡើង ​ពេល​រាង​កាយ​យើង​រីក​ធំធាត់​លឿន ធ្វើ​ឲ្យ​ជាតិ​សរសៃ​ស្វិត​នៅ​ក្រោម​ផ្ទៃ​ស្បែក​រហែក។ ស្នាម​សង្វារ​ភាគ​ច្រើន​មាន​នៅ​លើ​ក្បាលពោះ និងសុដន់ ព្រម​ទាំង​នៅ​តំបន់​ណា​​រីក​ធំ​លឿន ដូច​ជា ​កំភួនជើង ឬ​ភ្លៅ​ជាដើម។ មួយ​ទៀត ករណី​​មាន​ស្នាម​សង្វារ ​ក៏​អាច​បណ្ដាល​មក​ពី​កត្តា​ហ្សែន ដែល​ស្រីៗ​គ្នា​យើង​ទទួល​បាន​ពី​អ្នកម៉ាក់​តែ​ម្តង។

២- វីធីព្យាបាល

ផ្ដល់សំណើមឲ្យស្បែក៖ លាប​សារធាតុ​អាច​ផ្ដល់​សំណើម​ ដូច​ជា កាកាវ ប៊ើរ ឬ​ក្រែម​បំបាត់​សង្វារ​ផ្សេង​ទៀត ដើម្បី​កាត់​បន្ថយ​ភាព​ស្ងួត និង​រមាស់​លើ​ស្បែក។

ផ្ដល់សារជាតិចិញ្ចឹមពីខាងក្នុង៖ ញ៉ាំ​វីតាមីន C ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ជួយ​ស្បែក មិន​ងាយ​មាន​ស្នាម​សង្វារ។

រក្សាគីឡូ៖ រក្សា​កម្រិតគីឡូ​ឲ្យ​នៅ​ថេរ ប្រសើរ​ជាង​ឡើង​ខ្លាំង​ហួស​កម្រិត ព្យាយាម​ធ្វើ​តាម​ការ​ណែនាំ​របស់​ពេទ្យ ដើម្បី​បង្កើន​ទម្ងន់​ក្នុង​កម្រិត​ត្រឹមត្រូវ​មួយ។

ព្យាបាលតាមកាំរស្មីឡាស៊ែ ឬប្រើថ្នាំ (Retin-A)៖ ស្រីៗ​គ្នា​យើង​អាច​​ព្យាបាល ក្រោយ​​សម្រាល​កូន​រួច។ ម៉្យាង​ទៀត​វិធីសាស្រ្ដ​នេះ​នឹង​ជួយ​បង្កើន​ការ​លូត​លាស់​ខូឡេជែន​នៅ​ក្នុង​ខ្លួន​យើង ជួយ​បង្រួម​សរសៃ​ឈាម​ដែល​បាន​រីក​ធំ។

លាបជែលបំបាត់ស្នាម៖ សាស្ត្រាចារ្យ​ជំងឺ​សើ​ស្បែក Heidi Waldorf នៅ​សាលា​វេជ្ជសាស្ត្រ Mount Sinai ទីក្រុងញូវយ៉ក ណែ​នាំ​ថា ពេល​ស័ក្ដិសម​បំផុត​ដើម្បី​ព្យាបាល​ស្នាម​សង្វារ គឺ​ពេល​ស្នាម​សង្វារ​នៅ​ពណ៌​ក្រហម​នៅ​ឡើយ ដោយ​ប្រើ​ជែល​មួយ​ចំនួន​ព្យាបាល​ ដូចជា ជែល​មាន​ផ្ទុកសារ​ជាតិ​ចម្រាញ់​ចេញ​ពី​ខ្ទឹម​បារាំង និង​អាស៊ីដ ហ៊ីយ៉ាលុយរ៉ូនិក ជា​ជម្រើស​ត្រឹម​ត្រូវ ព្រោះ​យោង​តាម​ការ​ស្រាវជ្រាវ គ្នា​យើង​ប្រើ​ជែល​នេះ​ធ្វើ​ឲ្យ​ស្លាក​ស្នាម​បាត់​អស់​នៅ​សប្ដាហ៍​ទី១២។ រីឯ​ក្រែម​មួយ​ប្រភេទ​ទៀត​ឈ្មោះ Retinoid  អាច​ជួយ​បណ្ដុះ​ឡើង​វិញ​នូវ​កោសិកា​ងាប់ ក៏​ដូចជា​ភ្ញោច​ឲ្យ​រីក​លូត​លាស់​កូឡាជែន​ផង​ដែរ ប៉ុន្ដែ​វា​មិន​អាច​ប្រើ​អំឡុង​ពេល​មាន​ផ្ទៃពោះ​បាន​ទេ។

Dermabrasion៖ ជា​វិធី​ព្យាបាល ដោយ​ប្រើ​ច្រាស​មាន​សរសៃ​លួស ឬ​កង់​បង្វិល​មាន​មុខ​កាត់​ជា​ដុំ​ពេជ្រ​ ទៅ​បំផ្លាញ​ស្រទាប់​ស្បែក​ខាង​លើ ដើម្បី​ជួយ​បង្កើត​ស្រទាប់​ស្បែក​ថ្មី។ ទោះ​យ៉ាង​ណា ព្យាបាល​របៀប​នេះ​មិន​សូវ​មាន​ការ​ប្រែប្រួល​ខ្លាំង​ក្លា​នោះ​ទេ។

៣- វិធីសាស្រ្ដបង្ការស្នាមសង្វារ

បច្ចុប្បន្ន នៅ​មិន​ទាន់​មាន​វិធី​ច្បាស់​លាស់​បង្ការ​ស្នាម​សង្វារក៏​ពិត​មែន ប៉ុន្តែ​ស្រីៗ​គ្នា​យើង​អាច​កាត់​បន្ថយ តាម​រយៈ​លាប​ឡេ​ផ្ដល់​សំណើម​ស្បែក និង​ញ៉ាំទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​រក្សា​រាង​កាយ​មាន​សុខ​ភាព​ល្អ។

គ្នា​យើង​មួយ​ចំនួន​ជា​ម៉ាក់ៗ​សម័យ​ទំនើប​ក៏​ពិត​មែន ក៏​នៅ​តែ​សុខ​ចិត្ត​ទទួល​យក​នូវ​ស្នាម​សង្វារ​នេះ​ដោយ​រីក​រាយ ដើម្បី​ទុក​ជា​ភស្តុតាង​បង្ហាញ​ពី​ក្តី​ស្រលាញ់​ជ្រាល​ជ្រៅ​ចំពោះ​បេប៊ី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The Truth About Pregnancy Stretch Marks. http://www.webmd.com/baby/features/stretch-marks/ Accessed March 30, 2017

Pregnancy Stretch Marks. http://www.whattoexpect.com/pregnancy/symptoms-and-solutions/stretch-marks.aspx/ Accessed March 30, 2017

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម