ដល់ពេលឈឺពោះសម្រាលកូន អារម្មណ៍ម៉ាក់ៗព្រឺព្រួច ភ័យព្រួយ ខ្លាចក្រែងមិនអាចទ្រាំនឹងការឈឺចាប់រយៈពេលយូរបាន។ បើតាមលោកស្រីវេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម ការឈឺពោះសម្រាលកូនត្រូវឆ្លងកាត់ ៣ ដំណាក់កាលសំខាន់ៗ។
ដំណាក់កាលទី១
ដំណាក់កាលទី១ នៃការឈឺពោះសម្រាល គឺការកន្រ្តាក់ស្បូនដែលធ្វើឲ្យមាត់ស្បូនបើក និងស្តើងក្នុងចន្លោះពេលទៀងទាត់។
ដំណាក់កាលទី២
ចំពោះដំណាក់កាលទី២ នៃការឈឺពោះសម្រាល គឺការប្រឹងបង្កើតកូនរហូតដល់ក្បាលអាអូនចេញមកក្រៅ ។
ដំណាក់កាលទី៣
ដំណាក់កាលនេះ ហៅថាការយកសុក ឬទម្លាក់សុកចេញ។ បើការឈឺពោះសម្រាលមិនប្រព្រឹត្តិតាមដំណាក់កាលនោះទេ គ្រូពេទ្យនឹងមានវិធីផ្សេងសម្រាប់ជួយឲ្យយើងដើរតាមដំណាក់កាល ឬឲ្យយើងឈឺពោះសម្រាលដោយប្រើប្រាស់ថ្នាំបើក និងធ្វើឲ្យមាត់ស្បូនទន់។ គ្រូពេទ្យនឹងចោះបំបែកថង់ទឹកភ្លោះដោយប្រើឧបករណ៍ពេទ្យដូចទំពក់ជ័រសម្រាប់ចោះបង្ហូរថង់ទឹកភ្លោះ។
លោកស្រីវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព និងរោគស្ត្រីរូបនេះបានបន្តឲ្យដឹងថា ត្បិតតែបានឆ្លងកាត់ទាំង៣ដំណាក់កាលនេះដោយសុវត្ថិភាពក៏ពិតមែន ប៉ុន្តែស្ត្រីភាគច្រើនអាចមានគ្រោះថ្នាក់នៅដំណាក់កាលទី៤ គឺរយៈពេល២ម៉ោងក្រោយសម្រាល ដោយសារការធ្លាក់ច្រើន អូសបន្លាយយូរ។
“ដោយសារតែបងប្អូន ឬពេទ្យមួយចំនួនគិតថា សម្រាលកូនហើយ ទម្លាក់សុកហើយចប់រឿង អស់រឿងរបស់គាត់ហើយ ប្រលែងចោល អត់គិត ដល់អត់សូវគិត ចន្លោះពេលហ្នឹងធ្លាក់ឈាមម៉ាឈូរម៉ោ យើងអត់បានទប់ស្កាត់ភ្លាម យើងអត់បានជួយភ្លាមៗ ការធ្លាក់ច្រើន អូសបន្លាយទៅអាចឲ្យគ្រោះថ្នាក់’។
[embed-health-tool-due-date]