ការសម្រាលកូនដោយវះកាត់ ពេទ្យនឹងចាក់ថ្នាំស្ពឹកឲ្យម៉ាក់ៗដើម្បីកាត់បន្ថយការឈឺចាប់ពេលសម្រាល។ ក្រៅពីជួយកាត់បន្ថយការឈឺចាប់ តើថ្នាំស្ពឹកមានចំណុចល្អ និងមិនល្អអ្វីខ្លះទៀត?
បើតាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ការចាក់ថ្នាំស្ពឹកពេលសម្រាលកូនដោយវះកាត់ ជាការចាក់ថ្នាំស្ពឹកនៅបរិវេណឆ្អឹងខ្នង ដោយពេលចាក់ចូលទៅក្នុងខ្លួនស្ត្រី នឹងធ្វើឲ្យត្រឹមឆ្អឹងខ្នងចុះទៅដល់ចុងជើងស្ពឹកលែងមានការឈឺចាប់ ។
លោកវេជ្ជបណ្ឌិតថា ចាក់ថ្នាំស្ពឹករួច មិនមែនស្ត្រីលែងដឹងខ្លួននោះទេ គឺនៅដឹងខ្លួនធម្មតា ដឹងពីដំណើរសម្រាលកូនពីដើមដល់ចប់ គ្រាន់ស្ពឹកផ្នែកខាងក្រោមរាងកាយ ពេលពេទ្យវះកាត់ទៅមិនមានការឈឺចាប់។
ប្រើថ្នាំនេះក្នុងបរិមាណត្រឹមត្រូវ ជាជម្រើសដ៏ល្អស្រីៗយើងគួរអនុវត្ត បើមិនអ៊ីចឹង នឹងធ្វើឲ្យមានផលប៉ះពាល់ដូចជា៖
– ធ្លាក់ចុះនៃសម្ពាធឈាម អាចនាំធ្វើឲ្យយើងជួបអាការៈក្អួត ចង្អោរ និងវិលមុខ
– ស្រីៗប្រើថ្នាំជំនួយពេលសម្រាល អាចមានអាការៈក្តៅខ្លួន ច្រើនជាងស្រីៗប្រើថ្នាំបំបាត់ការឈឺចាប់ដទៃទៀត
– ក្តៅខ្លួន អាចកើតឡើងពេលចាក់ថ្នាំស្ពឹកនៅឆ្អឹងខ្នង
– ពិបាកបត់ជើងតូច
– ឈឺក្បាលខ្លាំង ២-៣ ថ្ងៃ (អាការៈនេះកើតឡើងដោយសារការលេចធ្លាយសារធាតុរាវពីឆ្អឹងខ្នង បើសិនការចាក់ថ្នាំចូលទៅជ្រៅពេក)។
បើស្ត្រីមានប្រតិកម្មអាលែកហ្ស៊ីជាមួយថ្នាំស្ពឹក ឬមានបញ្ហាកំណកឈាម មិនគួរប្រើថ្នាំនេះទេ។
[embed-health-tool-due-date]