ពេលពពោះ ស្រីៗគ្នាយើងខំធ្វើនេះធ្វើនោះ ខ្លះទៀតខំផឹកថ្នាំខ្មែរផង ដើម្បីកើតកូនស្រួល មិនឈឺពោះយូរ។ តាមក្បួនវេជ្ជសាស្ត្រថ្នាំខ្មែរមិនអាចជួយបានទេ ការកើតកូនតាមធម្មជាតិបានស្រួល លុះណាតែម៉ាក់ៗមានលក្ខខណ្ឌសំខាន់ៗ ៤ ខាងក្រោមនេះ។
១- អាងត្រគាកធំ
មនុស្សស្រីៗម្នាក់ៗមានរូបរាងមិនដូចគ្នា។ កម្ពស់បាន ត្រគាកសាយ លក្ខខណ្ឌសរីរាង្គមួយនេះ ធ្វើឲ្យម៉ាក់ៗងាយនឹងកើតកូនតាមធម្មជាតិ ជាងស្រីៗគ្នាយើងដែលមានកម្ពស់ទាប ចាប់ពី ១.៥០ ម៉ែត្រ ចុះក្រោម ទោះជាកូនក្នុងពោះថ្លោសបន្តិចក្តី។
២- គ្មានជំងឺប្រចាំកាយ
បើកូនក្នុងពោះមានសុខភាពល្អ ឯម៉ាក់ៗវិញក៏មានសុខភាពល្អ គ្មានជំងឺប្រចាំកាយ ដូចជា ជំងឺហឺត-បេះដូងធ្ងន់ធ្ងរ ក្រឡាភ្លើង ជំងឺលើសឈាម… នោះម៉ាក់ៗប្រាកដជាកើតអាចកូនតាមធម្មជាតិបាន។
អត្ថបទពាក់ព័ន្ធ៖ កុំប្រហែស! លើសឈាមពេលពពោះ អាចស្លាប់ទាំងម្តាយទាំងកូន
៣- កូនក្នុងពោះមិនថ្លោសខ្លាំងពេក
កូនថ្លោសពេក ៤-៥ គីឡូក្រាម ច្បាស់ជាម៉ាក់ៗពិបាកកើតហើយ ដូច្នេះយើងត្រូវតែតាមដានសុខភាព និងគីឡូកូនជាប្រចាំ មិនត្រូវញ៉ាំច្រើនហួសហេតុតាមចិត្តចង់នោះទេ។ អំឡុងពពោះម៉ាក់ៗអាចឡើងគីឡូចន្លោះពី ១០-១២ គីឡូបានហើយ បើឡើងគីឡូច្រើនជាងនេះ កូនក្នុងពោះក៏ថ្លោសទៅតាមនោះដែរ។
អត្ថបទពាក់ព័ន្ធ៖ ពីថ្ងៃពពោះដល់សម្រាល ម៉ាក់ៗឡើងគីឡូប៉ុន្មានទើបល្អ?
៤- កូនបង្វិលក្បាលចុះក្រោម សុកមិនពាំងមាត់ស្បូន
បើបង្វិលក្បាលចុះក្រោម ហើយសុកក៏មិនពាំងក្នុងកម្រិតណាមួយធ្ងន់ធ្ងរទេ នោះម៉ាក់ៗក៏គ្មានឧបសគ្គក្នុងការសម្រាលតាមធម្មជាតិដែរ។
អត្ថបទពាក់ព័ន្ធ៖ មានបញ្ហាអីខ្លះ ម៉ាក់ៗត្រូវតែសម្រាលកូនដោយវះកាត់?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]