បច្ចេកវិទ្យា VR ឬពាក្យពេញថា Virtual Reality ឬគ្នាចំណាំហៅថា បច្ចេកវិទ្យានាំអារម្មណ៍ដូចភាពពិតតែស្ថិតក្នុងភាពសប្បនិម្មិត ឥលូវនេះ ត្រូវវេជ្ជសាស្រ្តលោកខាងលិច យកទៅប្រើ ឲ្យអ្នកមានផ្ទៃពោះ មិនទាន់ឆ្លងទន្លេ អាចសាកតេស្តដឹងពីបទពិសោធន៍នោះជាមុនបាន។
តាមសារព័ត៌មានអង់គ្លេស សាកលវិទ្យាល័យវេជ្ជសាស្រ្ត នៅក្រុង Cardiff ប្រទេសវ៉ែល បាននាំយកបច្ចេកវិទ្យានេះទៅ ឲ្យស្រ្តីមានផ្ទៃពោះ ក្នុងគោលបំណង ឲ្យពួកគេ ចេះសម្រួលដង្ហើម អារម្មណ៍ និងចេះគ្រប់គ្រងស្ថានការណ៍ឈឺចាប់ នៅពេលកើតកូន។ ទាំងនោះ និយាយឲ្យចំ គឺចង់ឲ្យពួកគេ (អ្នកមានផ្ទៃពោះ) ចេះគ្រប់គ្រងអារម្មណ៍ ក៏ដូចជាត្រៀមខ្លួនជាស្រេច ដោយមានការជួយសម្រួល និងគ្រប់គ្រងពីបច្ចេកវិទ្យា។
អ្នកស្រី Hannah Lelii ស្រ្តីមានផ្ទៃពោះដែលនឹងជិតកើតអាអូននោះ ហើយដែលបានតេស្តសាកល្បង VR ខាងលើ បាននិយាយថា៖ ‘ ខ្ញុំអាចឃើញ ទិដ្ឋភាពជុំវិញខ្លួន ៣៦០ដឺក្រេ ហើយពិសេសទៅទៀតនោះ វាអាចជួយខ្ញុំឲ្យចេះសម្រួលដង្ហើម អារម្មណ៍ពេលឈឺខ្លាំងនោះ ពិតជាបទពិសោធន៍អស្ចារ្យមែន’។
អត្ថបទពាក់ព័ន្ធ៖
ជាមួយគ្នានេះ លោក Suzanne Hardcre ដែលជាប្រធានដឹកនាំ ការនាំយកបច្ចេកវិទ្យាខាងលើ មកអនុវត្ត បាននិយាយផងដែរថា បច្ចេកទេសនេះ អាចជួយឲ្យស្រ្តីមានផ្ទៃពោះ ហ្វឹកហាត់ នឹងបន្ថយការឈឺចាប់បានច្រើន ហើយបើគ្រប់គ្នាចូលចិត្ត និងទទួលការពេញនិយមច្រើននោះ នោះក្រុមការងារលោក នឹងយកសេវានេះផ្តល់នៅគ្រប់ទូទាំងប្រទេសវ៉ែលតែម្តង៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]