ជាធម្មជាតិរបស់ស្ត្រីសម្រាលកូន ឈឺពោះមុនបែកទឹកភ្លោះ តែបច្ចុប្បន្នសង្កេតឃើញមានករណីបែកទឹកភ្លោះមុនពេលឈឺពោះសម្រាលក៏កើតមានញឹកញាប់ខ្លាំងដូចគ្នាដែរ។ ការបែកទឹកភ្លោះអាចកើតមានទាំងពេលគភ៌មិនទាន់គ្រប់ខែ និងពេលគភ៌គ្រប់ខែ ហើយក្នុងករណីម៉ាក់ៗមិនបានចាប់អារម្មណ៍លើការបែក ឬជ្រាបទឹកភ្លោះមុនពេលសម្រាលអាចបង្កផលប៉ះពាល់ទៅលើសុខភាពទាំងម្តាយទាំងកូន។ នេះបើតាមការបកស្រាយនៅហ្វេសប៊ុកផេករបស់មន្ទីរពេទ្យកាល់ម៉ែត។ តើមូលហេតុអ្វីខ្លះបណ្ដាលឲ្យមានបញ្ហាដូចនេះ?
អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីគ្រាន់តែរ៉េស៊ីសឈាមប្តីប្រពន្ធផ្ទុយគ្នា កូនអាចមានគ្រោះថ្នាក់?
១- មូលហេតុ
– ការបង្ករោគ
– ការរីកតឹងនៃស្បូន (កូនភ្លោះ ឬកូនច្រើន)
– ទឹកភ្លោះច្រើន (កូនថ្លោស)
– ការប៉ះទង្គិចដូចជា ការរួមភេទជាដើម។
២- អ្វីដែលនឹងអាចកើតមានឡើងក្រោយបែកទឹកភ្លោះមុនឈឺពោះសម្រាល
– ឈឺពោះសម្រាល
- ៥០% នៃស្ត្រីនឹងសម្រាលក្នុងរយៈពេលប្រមាណជា ៥ ម៉ោង
- ប្រហែល ៩០% នឹងសម្រាលក្នុងរយៈពេលប្រហែល ២៤ ម៉ោងក្រោយពីបែកទឹកភ្លោះ
– ការបង្ករោគទៅលើកូន និងម៉ាក់
៣- តើគួរធ្វើដូចម្ដេចបើស្ត្រីបែកទឹកភ្លោះមុនពេលឈឺពោះសម្រាល?
– ត្រូវប្រញាប់ទៅមន្ទីរពេទ្យ
– ត្រូវតាំងស្មារតីឲ្យនឹងន កុំឆ្លេឆ្លាដើរចុះឡើងខ្លាចដួល
– យកសម្ភារៈទារក និងរបស់ខ្លួនយើងទៅជាមួយ
– អាចប្រើសម្លីអនាម័យជួយទប់ការហូរទឹកភ្លោះ។
៤- ពេលទៅដល់ពេទ្យ
– ការថែទាំ និងការព្យាបាលប្រែប្រួលទៅតាមអាយុគភ៌ នៅពេលដែលបែកទឹកភ្លោះ
– ស្ត្រីត្រូវសម្រាកពេទ្យដើម្បីទទួលការតាមដានម៉ាក់ៗ ជាពិសេស (កម្ដៅ ការឈឺពោះ) និងទារក (ការបម្រះរបស់កូន តាមដានចង្វាក់បេះដូងកូន)
– កាត់បន្ថយការលូកពិនិត្យទ្វារមាស បើស្ត្រីពុំមានសញ្ញាឈឺពោះ
– ប្រើប្រាស់ថ្នាំផ្សះ បើការបែកទឹកភ្លោះមានរយៈពេលលើសពី ១២ ម៉ោង
– ការតាមដានទឹកភ្លោះដោយការពិនិត្យអេកូសាស្ត្រ
– បើលើស ២៤ ម៉ោង ស្បូននៅមិនបើកពេទ្យអាចមានជម្រើស ២ ទៀត ដើម្បីបង្កើតកូន ទី១ ចាក់ថ្នាំជំនួយស្បូនឲ្យបើក និងទី២ វះកាត់។
[embed-health-tool-due-date]