backup og meta

ក្រោយវះកាត់សម្រាល បើវិលមុខ គួរតែទៅជួបពេទ្យ

ក្រោយវះកាត់សម្រាល បើវិលមុខ គួរតែទៅជួបពេទ្យ

ជា​ធម្មតា​អ្នក​សម្រាលកូន​ដោយ​វះកាត់ បាត់បង់​ឈាម​ច្រើន​ជាង​ម៉ាក់​ៗ​សម្រាល​តាម​ធម្មជាតិ។ ហេតុ​ដូចនេះ​ហើយ ទើប​ស្ត្រី​ដែល​សម្រាល​ដោយ​វះកាត់​តែងតែ​មាន​អាការៈ​វិល​មុខ ធីងធោង ល្ហិតល្ហែ អស់កម្លាំង ឬ​ឈឺក្បាល​ក្រោយ​ប៉ុន្មាន​ថ្ងៃបន្ទាប់។ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បញ្ជាក់។

វេជ្ជបណ្ឌិត​រូប​នោះ​បន្ត​ទៀត​ថា អាការៈ​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ​អំឡុង ១-២ សប្ដាហ៍​ប៉ុណ្ណោះ តែ​យើង​ត្រូវ​សម្រាក និង​ញ៉ាំ​ឲ្យ​បាន​គ្រប់គ្រាន់។ ក្រៅ​ពី​នោះ​ប្រធាន​ផ្នែក​សម្ភព​ និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ អាការៈ​ទាំងនោះ​ក៏​អាច​មក​ពី​ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​បន្ថែម​ទៀតដែរ។

សម្រាលកូន

តែ​សម្រាប់​ម៉ាក់​ៗ​ដែល​សម្រាល​យូរ​ហើយ មិន​ថា​តាម​បែប​ធម្មជាតិ ឬ​វះ​កាត់​ឡើយបែរនៅតែ​មាន​អាការៈ​វិល​មុខ​មិន​ឈប់ គួរតែ​ត្រឡប់​ទៅ​ជួប​គ្រូពេទ្យ​វិញ​ជាបន្ទាន់ ដើម្បី​ឲ្យ​គ្រូពេទ្យ​ជំនាញ​ពិនិត្យ​ទៅ​តាម​បច្ចេកទេស។ តែ​ត្រូវ​ចាំ​ថា បើ​អាការៈ​វិល​មុខធីងធោង ព្រោះ​អត់​ងងុយ ឬ​ញ៉ាំ​មិន​បាន​គ្រប់គ្រាន់ ធ្វើការងារផ្ទះច្រើន និង​ត្រូវ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ទៀត​នោះ ម៉ាក់​ៗ​ត្រូវ​បំប៉ន​ខ្លួន​ដោយ​អាហារ​សម្បូរ​ជីវជាតិ។

មួយ​វិញ​ទៀត​បើ​យើង​គិត​ថា ខ្លួន​មិន​រឹងមាំ​ឡើង​វិញ កុំ​ទាន់​ហ៊ាន​ធ្វើ​ការ​ងារ​ធ្ងន់​ៗ ឬ​បង្អត់​ខ្លួន​ដើម្បី​ឲ្យ​ឆាប់​ស្រក​ទម្ងន់​ឲ្យ​សោះ ព្រោះ​វា​ប៉ះពាល់​ចំពោះ​សុខភាព​ខ្លាំង​ទៅ​វិញ​ទេ។ ដូចនេះ​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ ពេល​មាន​អាការៈ​វិល​មុខ ត្រូវ​រក​ទឹក​ផ្លែឈើ​ផ្អែម​ៗ​ផឹក និង​សម្រាល​ឲ្យ​ត្រឹមត្រូវ។ ចំណែក​របប​អាហារ​ក្រោយ​សម្រាល​កូន ត្រូវតែ​មាន​ទាំង​បន្លែ ត្រី សាច់ និង​ជាតិ​ទឹកទើប​អាច​ផ្ដល់​ថាមពល​ដល់​រាងកាយ​បាន។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

17/01/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Try Ravi


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 17, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម