backup og meta

កុំចេះតែរអ៊ូ! ស្រីៗមានផ្ទៃពោះគួរដឹង អាការៈឈឺខ្នង ឈឺចង្កេះពេលមានអាអូន

កុំចេះតែរអ៊ូ! ស្រីៗមានផ្ទៃពោះគួរដឹង អាការៈឈឺខ្នង ឈឺចង្កេះពេលមានអាអូន

ស្រី​ៗ​យើងឲ្យ​តែ​ចាប់​មាន​ប៊េប៊ី​​ រអ៊ូ​តែ​រឿង​ឈឺ​ខ្នង​ ឈឺ​ចង្កេះ។ ពិត​ណាស់​បញ្ហា​នេះ​កើត​ឡើង​ចំពោះ​ស្ត្រី ​ដែល​មាន​កូន​តាំង​ពី​ខែ​ដំបូង​​ រហូត​ក្រោយ​ពេល​សម្រាល​កូន​ហើយ​ក៏​មិន​ងាយ​បាត់​ដែរ។

នេះ​​មក​ពី​ទម្ងន់​របស់​ទារក​ដែល​នៅ​ក្នុង​ស្បូន​ ​ធ្វើ​ឲ្យ​សាច់ដុំ​ខ្នង​របស់​​ម្ដាយ​យឺត​ និង​កោង​ខ្លាំង​ ដើម្បី​ទ្រ​ទម្ងន់​ពោះ​ ពេល​ដែល​ស្បូន​ និង​ពោះ​​ម្ដាយ​កាន់​តែ​រីក​ធំ​ សម្ពាធ​​លើ​ខ្នង​ផ្នែក​ខាង​ក្រោមក៏​កាន់​តែ​កើន​ឡើង​ដូច​គ្នា។

ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ អាការៈ​ឈឺ​ខ្នង​ ចង្កេះ​នេះ​ បាន​ក្លាយ​ទៅ​ជា​រឿង​សាមញ្ញ​ហើយ។ដើម្បីសម្រួល​ការឈឺ​ចាប់​ ម្តាយ​អាច​សាក​ល្បង​ធ្វើ​តាម​វិធីសាស្ត្រ​​ខាង​ក្រោម​៖

១- សម្រាកឲ្យបានគ្រប់គ្រាន់

អ្នក​ជំនាញ​បាន​ណែនាំ​ថា​ ការ​សម្រាកឲ្យ​បាន​គ្រប់​គ្រាន់ ​ទាំងផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ជា​រឿង​ដែល​សំខាន់​បំផុត ​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ។ ជា​ពិសេស​ សុខភាព​ផ្លូវ​ចិត្ត​ ព្យាយាម​ធ្វើ​ចិត្តឲ្យ​សប្បាយ​ និង​កុំ​តាន​តឹង​ពេក​ ព្រោះ​ពេល​​​មាន​អារម្មណ៍​ព្រួយ ភ័យ​ខ្លាច និង​តាន​តឹង​ពេក ការ​ឈឺ​ចាប់​​ពេល​ព​ពោះ ​ក៏​ដូច​ជា​ពេល​សម្រាល​ នឹង​កើន​ឡើង​កាន់​តែ​ខ្លាំង​ដូច​គ្នា​។

២- លំហាត់ប្រាណ

ការ​ធ្វើ​ចលនា​ ឬ​លំហាត់​ប្រាណ​ស្រាល​ៗ​ដូច​ជា​ ការ​ដើរ ការ​ពត់​ខ្លួន ឧស្សាហ៍​ប្ដូរ​ឥរិយាបថ​ក្នុង​ការ​អង្គុយ ​ឬ​គេង និង​លំហាត់​ប្រាណ​លើ​បាល់​ មិន​ត្រឹម​តែ​ជួយ​បន្ថយ​ការ​ចុក​រួយ​ចង្កេះ ​និងខ្នង​ទេ វានឹងជួយ​សម្រួលដល់​ការ​សម្រាល​កូន​ផង​ដែរ។

៣- ងូតឬស្អំទឹកក្តៅឧណ្ហៗ

​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់ ​និង​ជួយ​ឲ្យអ្នក​មាន​អារម្មណ៍​ធូរ​ស្បើយ។ ​អ្នក​ខ្លះ​និយាយ​ថា ​ការ​ស្អំ​ទឹក​ត្រជាក់​មាន​ប្រសិទ្ធភាព​ជាង​ ប៉ុន្តែទាំង​កម្ដៅ និង​ចំហាយ​ត្រជាក់​សុទ្ធ​តែ​មាន​ប្រយោជន៍​ដូច​គ្នា។ អាច​សាក​ល្បង​ដោយ​ខ្លួន​ឯង​បាន ​តែ​ត្រូវ​ប្រើកំណាត់ ​ឬ​កន្សែង​ទ្រាប់​ការពារ​ស្បែកយើង ​ចៀសវាង​ការ​ដាក់​ផ្ទាល់។

៤- ការប្រើថ្នាំបំបាត់ការឈឺចាប់

ស្រីៗ​គ្នា​យើង​មួយ​ចំនួន​ជឿ​ថា​ការចាក់ (Sterile Water) អាច​បន្ធូរ​បន្ថយ​ការ​ឈឺ​ខ្នង​ចង្កេះ​បាន។ វាជាវិធី​សាស្ត្រ​មួយ​ដែល​​ចាក់​ចូល​ទៅ​ក្រោម​ស្បែក​ ៤ កន្លែង ​នៅ​បរិវេណ​ខ្នង​ផ្នែក​ខាង​ក្រោម។ ការ​ចាក់​​នេះ​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​បណ្ដោះអាសន្ន​ ហើយការ​ឈឺ​ចាប់​ នឹង​ត្រឡប់​មក​វិញ​នៅប៉ុន្មាន​ម៉ោង​ក្រោយ​​ចាក់​ថ្នាំ។ ​គ្មាន​នរណា​ដឹង​ច្បាស់​ពី​ប្រសិទ្ធភាព​ចាក់​នេះ​ទេ ហើយ​​ក៏​មិន​ទាន់​មាន​គ្រប់​ទី​កន្លែង​ដែរ។

បើ​យើង​ជ្រើស​រើស​យក​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​ តែ​នៅ​មិន​ទាន់​ត្រៀម​ខ្លួន​ ​និងចិត្ត​ក្នុង​ការ​ឈឺ​ចាប់​ពេល​សម្រាល អាច​​ពិចារណា​លើ​ការ​ចាក់ឆ្អឹងខ្នង។ មាន​ស្រីៗជាច្រើនបាន​សម្រេច​ចិត្ត​ប្រើវា​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ស្ទើរ​តែ​ទាំងអស់​ រាប់​បញ្ចូល​ទាំង​ការ​ឈឺ​ចាប់​ខ្នង​ចង្កេះ​ផង​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Back labor. http://www.babycenter.com/0_back-labor_1451580.bc. Accessed September 07, 2016.

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ CHHOEUNG Sothearoth

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHHOEUNG Sothearoth · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម