backup og meta

ស្រីៗ​មុនសម្រេច​ចិត្ត​រំលូត​កូន ត្រូវ​ដឹង​ពី​គ្រោះ​ថ្នាក់​ទាំង​នេះ

ស្រីៗ​មុនសម្រេច​ចិត្ត​រំលូត​កូន ត្រូវ​ដឹង​ពី​គ្រោះ​ថ្នាក់​ទាំង​នេះ

​រំលូត​កូន គ្មា​នប៉ា​ម៉ាក់​ណា​គិត​ចង់​ធ្វើ​នោះ​ទេ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​ណាមួយ យើង​អាច​នឹង​សម្រេច​ចិត្ត​ធ្វើ​រឿង​នេះទាំង​បង្ខំ។ យ៉ាង​ណា ត្រូវ​ចាំ​ថា រំលូត​កូន មាន​ផល​ប៉ះពាល់​ច្រើន​ចំពោះ​ស្រីៗ គប្បី​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់មុន​សម្រេច​ចិត្ត។ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​ស្រីៗ​ឲ្យ​ដឹង​ពី​គ្រោះ​ថ្នាក់​បង្ក​ឡើង​ដោយ​ការ​រំលូត​កូន។

១- គ្រោះថ្នាក់​នៃ​ការ​រំលូត​កូន

សម្រាប់​រយៈពេល​ពី​ ២-​៤ ​សប្ដាហ៍​ដំបូង​បន្ទាប់​ពី​ការ​រំលូត​កូន ស្រី​អាច​នឹង​កើត​មាន​ផល​វិបាក​ផ្នែក​រាង​កាយ​ជា​ច្រើន​ដូចជា៖

– ការ​ធ្លាក់​ឈាម​តាម​ទ្វារមាស

– មាន​អាការ​ក្អួត​ចង្អោរ

– រាក

– ឈឺ​ពោះ​រ៉ាំរ៉ៃ

– គ្រុន​ក្តៅ

ទោះ​បី​ជា​វា​កម្រ​នឹង​កើត​មាន​ក៏​ដោយ តែ​នៅ​មាន​ផល​វិបាក​ដ៏​ធ្ងន់ធ្ងរ​មួយ​ចំនួន​ពី​ការ​រំលូត​កូន​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រាងកាយយូរ​អង្វែង​ ឬ​ពេញ​មួយ​ជីវិត ដោយ​ផល​ប៉ះពាល់​ទាំង​នោះ​ មាន​ដូចជា ៖

– ការ​រលាក ​និង​បង្ក​រោគ​ធ្ងន់ធ្ងរ​ ឈាន​ទៅ​ដល់​ករណី​ពុល​ឈាម ​និង​មិន​អាច​មាន​កូន​បាន

– ហូរ​ឈាម​ច្រើន និង​ហូរ​ឈាម​ជាប់​រហូត

– របួស​មាត់​ស្បូន

– កំណក​ឈាម (អាច​មាន​ដុំ​ឈាម​កក ឬ​ដុំ​ឈាម​ស្ទះ​នៅ​សរសៃ​ឈាម)

– រហែក​ស្បូន

– ប្រកាច់

– ផល​វិបាក​របស់​ថ្នាំ​ស្ពឹក ​មាន​ដូច​ជា​ ​ខូច​ធ្មេញ ប៉ះពាល់​សួត និង​សរសៃ​ឈាម​បេះដូង​ជា​ដើម។

ស្រី​ៗធ្លាប់​រំលូត​កូន បង្កើន​​ឱកាសមានកូន​ក្រៅ​ស្បូនខ្ពស់ ​បើធៀប​​នឹង​ស្រីៗ​មិនធ្លាប់​រំលូត​កូន។​ ផល​វិបាក​ធ្ងន់ធ្ងរ​នៃ​ការ​រំលូត​កូន ​អាច​នាំ​ស្លាប់​ថែម​ទៀត​ផង។

សំខាន់​បំផុត ​ត្រូវ​កត់សម្គាល់ថា​ ​ពេល​យើង​​រំលូត​កូន ​ត្រូវ​ដឹងពី​ផលវិបាក​ជាមុន។ ស្ត្រីរំលូត​កូន​​អំឡុង​ពេល​មាន​ផ្ទៃពោះ​ភ្លាមៗ​ អាច​កាត់​បន្ថយ​ហានិភ័យ​ និង​គ្រោះថ្នាក់​ពាក់​កណ្តាល បើ​ប្រៀប​ធៀប​ទៅ​នឹង​ស្រីៗរំលូត​កូន​យឺត (​គភ៌​លើស​ពី ​៣ ខែ​ឡើង​ទៅ)។

២- ផល​ប៉ះពាល់​ផ្លូវ​ចិត្ត​ក្រោយ​​រំលូត​កូន

បន្ទាប់​ពី​រំលូត​កូន​រួច​ ស្ត្រី​អាច​មាន​អារម្មណ៍​ធូរ​ស្រាល ឬបាក់​ទឹក​ចិត្ត​ខ្លាំង ឬ​​អារម្មណ៍​ច្របូក​ច្របល់ពី​ការ​​សម្រេច​ចិត្ត​រំលូត​កូន។ ទោះ​យ៉ាងណា​ ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា ករណី​រំលូត​កូន ​មាន​ទំនោរ​កើត​មាន​អារម្មណ៍​អវិជ្ជមាន​ច្រើន​ជាង​អារម្មណ៍​វិជ្ជមាន។

អារម្មណ៍​អវិជ្ជមាន​បណ្តាល​មក​ពី​ការ​រំលូត​កូន​រួម​មាន៖

– អារម្មណ៍​បន្ទោស​ខ្លួន​ឯង និង​អាម៉ាស់

– អារម្មណ៍​សោកស្តាយ

– កើត​មាន​ជំងឺ​ថប់​បារម្ភ

– គេង​មិន​លក់

– ឆេវឆាវ

– ញ៉ាំ​មិន​បាន

– មាន​បញ្ហា​ទំនាក់ទំនង (ភ័យ​ខ្លាច​ក្នុង​ការ​ជួប​ជាមួយ​ប្រុសៗ)

– បាត់បង់​ចំណាប់​អារម្មណ៍ និង​ចំណង់​ផ្លូវភេទ

– កើត​មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។

ភាគ​ច្រើន ស្ត្រីទើប​តែ​រំលូត​កូន​ តែង​ចង់​មាន​ផ្ទៃ​ពោះ​ភ្លាមៗ ក្រោយ​ពី​ការ​សោកស្តាយ។ ប៉ុន្តែ ភាគ​ច្រើនស្ត្រី​​ធ្លាប់​រំលូត​កូន​ អាច​​នឹង​​រំលូត​កូន​ម្តង​ទៀត ​ពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ​ទៀត។

ស្រីៗ​ដែល​បាន​ធូរ​ស្រាល​បន្ទាប់​ពី​រំលូត​កូន​រួច ​នឹង​មាន​អារម្មណ៍ស្ពឹក ឬពិការមិន​កម្រើក​ខ្លួន ដែល​ជា​ស្ថានភាព​ផ្លូវ​ចិត្ត ​ជន​រងគ្រោះ​ពុំ​មាន​សមត្ថភាព​ និង​អារម្មណ៍ ដើម្បី​បង្ហាញ​អារម្មណ៍​ខ្លួនបាន។

រំលូតកូន Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

  • រំលូតកូន ហើយ​លែង​មាន​កូន​ទៀត ដោយសារ​មូលហេតុ​ទាំង​នេះ
  • ស្រីៗ​រំលូត​កូន អាចប៉ះពាល់​ដល់​កូន​ក្រោយៗ ហើយ​​ប្រឈម​កើត​ជំងឺ​ធ្ងន់ៗ

៣- អ្នក​ណា​ខ្លះ​​នឹង​មាន​អារម្មណ៍​អវិជ្ជមាន​ខ្លាំង?

– ស្រីៗអាយុ ១៨ឆ្នាំ ឬ​ក្មេង​ជាង​នេះ

– ស្រី​ធ្លាប់​មាន​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ពី​មុន​មក

– ស្រី​ៗដែល​ត្រូវបង្ខំរំលូត​កូន​ ដោយសារ​ស្ថានភាព​ហិរញ្ញវត្ថុ បញ្ហា​សុខភាព ឬ​បញ្ហា​ផ្លូវ​ចិត្ត ឬមិន​ពេញ​ចិត្ត​ពី​ដៃគូ ឬ​ប្តី​របស់​ខ្លួន

– ស្រីៗ​មាន​ជំនឿ​សាសនា​ប្រឆាំង​​សកម្មភាព​រំលូត​កូន

– ស្រីៗដែល​ធ្វើ​ការ​រំលូត​កូន​យឺត (គភ៌មាន​អាយុលើស​ពី​ ៣​ ខែ​)។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The After Effects of Abortion. http://www.abortionfacts.com/reardon/the-after-effects-of-abortion. Accessed December 21, 2016.

Possible Physical Side Effects After Abortion. http://americanpregnancy.org/unplanned-pregnancy/abortion-side-effects/. Accessed December 21, 2016.

កំណែ​ប្រែបច្ចុប្បន្ន

08/06/2019

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Jun 08, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម