backup og meta

សម្រាលកូនដោយវះកាត់ ម៉ាក់ៗមិនព្រួយរឿងឈឺពោះមែន តែជួបបញ្ហាទាំងនេះ

សម្រាលកូនដោយវះកាត់ ម៉ាក់ៗមិនព្រួយរឿងឈឺពោះមែន តែជួបបញ្ហាទាំងនេះ

ការ​សម្រាល​កូន​ដោយ​វះកាត់ លុះត្រា​តែ​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​ទៅ​មិន​រួច ឬសម្រាល​មាន​ឧបសគ្គ ទើប​គ្រូពេទ្យ​តម្រូវ​ឲ្យ​វះកាត់ តែ​បច្ចុប្បន្ន​មាន​ម៉ាក់ៗ​មួយ​ចំនួន​តូច​ជ្រើស​រើស​យក​វិធី​នេះ ព្រោះ​តែ​មិន​ចង់​ឈឺ​ចាប់​ពេល​ឈឺ​ពោះ​រយៈពេល​យូរ ឬ​ចង់​បាន​ថ្ងៃ​កើត​កូន​ចំ​ហុងសុយ​ជាដើម។

ហេតុអ្វី​បាន​ជា​គ្រូពេទ្យ​លើក​ទឹក​ចិត្ត​ឲ្យ​ស្រីៗ​យើង​សម្រាល​ដោយ​ធម្មជាតិ? តើ​ការ​សម្រាល​កូន​ដោយ​វះកាត់​អាច​ជួប​ផល​វិបាក​អ្វីខ្លះ?

បើ​តាម​ការ​រៀបរាប់​របស់​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ការ​សម្រាល​ដោយ​ធម្មជាតិ​ល្អ ព្រោះ​កាលណា​យើង​កើត​កូន​ដោយ​សុវត្ថិភាព តែ​ប៉ុន្មាន​ម៉ោង ឬ​យ៉ាង​យូរ​១​ថ្ងៃ ស្រីៗ​មួយ​ចំនួន​អាច​ដើរ​បាន ធ្វើ​សកម្មភាព​បាន មាន​ន័យថា​សុខភាព​ម៉ាក់ៗ​ឆាប់​ត្រឡប់​មក​សភាព​ដើម​វិញ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ថ្វីត្បិត​តែ​ការ​សម្រាល​ដោយ​វះកាត់ ស្រីៗ​មិន​ព្រួយ​រឿង​ឈឺ​ពោះ​ពេល​សម្រាល​ក្តី តែ​ត្រូវ​ប្រឈម​នឹង​ផល​ប៉ះពាល់​ច្រើន ជាង​ការ​សម្រាល​តាម​ធម្មជាតិ ដែល​មាន​ប្រមាណ​ជា ១០-១៥% នៃ​ស្រីៗ​ដែល​សម្រាល​កូន​ដោយ​វះកាត់​នឹង​ជួប​ផល​វិបាក​ដូច​ខាង​ក្រោមនេះ។

– ធ្លាក់ឈាមច្រើនក្រោយសម្រាល

– ឆ្លងរោគ

– ខ្សោយស្បូន

– សុកចាក់ចូលជញ្ជាំងស្បូន

– ត្រូវ​ចាក់​ថ្នាំ​សណ្តំ ដែល​អាច​ឲ្យ​ឈឺ​ក្បាល​រាំរ៉ៃ

– ត្រូវ​សម្រាល​ពេទ្យ​យូរ ទម្រាំ​មុខ​របួស​ធូរស្រាល

– ស្លេក​ស្លាំង ព្រោះ​បាត់បង់​ឈាម​ច្រើន

– អាច​វះកាត់​កូន​ក្រោយៗ​ទៀត

– មានស្នាមនៅលើពោះ។

អត្ថបទពាក់ព័ន្ធ៖ 

សម្រាលកូន
លោកវេជ្ជបណ្ឌិត គាន់ អូន ​ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត

ករណី​ណា​ខ្លះ​ត្រូវ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​សម្រាល​កូន​ដោយ​វះកាត់?

ការ​វះកាត់​ធ្វើ​ឡើង នៅ​ពេល​ដែល​ម៉ាក់ៗ​មាន​បញ្ហា​សុខភាព និង​បញ្ហា​ប្រឈម​ណា​មួយ មិន​អាច​សម្រាល​​តាម​ធម្មជាតិ​បាន​ប៉ុណ្ណោះ។ ការ​សម្រាល​កូន​ដោយ​វះកាត់​នេះ​គឺ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ទាំង​ម្តាយ​ទាំង​កូន ក្នុង​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​រៀបរាប់​ខាង​ក្រោម។

– កូនទទឹងពោះ

– កូនមិនបង្វិលក្បាលចុះក្រោម

– សុកពាំងមាត់ស្បូន

– រហែកស្បូន

– សុខភាពម្តាយ ឬកូនខ្សោយខ្លាំង

– ម្តាយមានធ្លាក់ឈាមច្រើន

បែកទឹកភ្លោះយូរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម