backup og meta

សម្រាលកូនរួច បើស្រីៗមានអាការៈបែបនេះ មានន័យឆ្លងរោគហើយ មិនមែនទាស់ទេ

សម្រាលកូនរួច បើស្រីៗមានអាការៈបែបនេះ មានន័យឆ្លងរោគហើយ មិនមែនទាស់ទេ

ក្រោយ​សម្រាល​កូន​រួច ក្នុង​រយៈ​ពេល​ ២៤ ម៉ោង ឬយ៉ាងយូរ១​សប្តាហ៍ បើ​ស្រីៗ​គ្នា​យើង​មាន​អាការៈ​គ្រុន​ក្តៅ ព្រឺ​រងា ត្រជាក់​ចុង​ដៃ​ចុង​ជើង ចុក​ពោះ នោះ​មាន​ន័យ​ថា ឆ្លង​រោគ​ហើយ មិន​មែន​ទាស់​សសៃ​ទេ ត្រូវ​ប្រាប់ ឬទៅ​ពេទ្យ​បន្ទាន់។

ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​ស្ត្រី​សម្រាល​កូន​រួច​ឆ្លង​រោគ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន បាន​បកស្រាយ​ថា មក​ពី​កត្តា​ច្រើន​យ៉ាង ក្នុង​នោះ​មាន​ការ​សម្រាល​ដោយ​ខ្វះ​អនាម័យ សម្រាល​កូន​ជាមួយ​គ្រូពេទ្យ​គ្មាន​ជំនាញ​ជា​ដើម។

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា កាលណា​ពេទ្យ​ខ្វះ​ជំនាញ ដេរ​មិន​ស្អាត យក​សុក​ចេញ​មិន​អស់ សល់​ដំុ​ឈាម ឬ​ប្រើ​ឧបករណ៍​ពេទ្យ​មិន​បាន​សម្លាប់​មេរោគ​ត្រឹម​ត្រូវ​ទេ​នោះ នាំ​ឲ្យ​ឆ្លង​រោគ​ចូល​ក្នុង​ស្បូន ទៅ​ជា​ក្តៅ​ខ្លួន ស្រៀវ​ស្ញាញ ស្រដៀង​អាការៈ​គ្រុន​ដែរ។ ករណី​ឆ្លង​រោគក្រោយ​សម្រាល​នេះ ប្រសិន​បើ​មិន​បាន​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​ទេ អាច​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត ដោយសារ​ការ​ឆ្លង​រោគ​ក្នុង​ឈាម។

អត្ថបទពាក់ព័ន្ធ៖

មួយ​វិញ​ទៀត​ការ​ឆ្លង​រោគ​ក្រោយ​សម្រាល​នេះ ក៏​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​អនាម័យ​ទ្វារមាស​របស់​ស្ត្រី​ក្រោយ​សម្រាល​ដែរ ដែល​ជា​ទូទៅ​ស្ត្រី​នៅ​បន្ត​ធ្លាក់​ឈាម​ជា​ច្រើន​ថ្ងៃ ហើយ​បើ​មិន​ងូត​ទឹក លាង​សម្អាត​នោះ​ទេ បង្ក​ឲ្យ​ងាយ​ឆ្លង​រោគ​បំផុត។ បន្ថែម​ពី​​នោះ ស្រី្ត​ក្រោយ​សម្រាល​ហើយមិន​សូវ​ដើរ ឬ​ធ្វើ​ចលនា​ដែល​ជា​ហេតុ​នំា​ឲ្យ​​សល់​ឈាម ធ្លាក់មិនអស់ ក៏​មាន​អាការៈ​បែប​នេះដែរ។

ចំពោះ​ការ​អនាម័យ​នេះ លោក​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី​រូប​នេះ ណែនាំ​ឲ្យ​ស្ត្រី​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ និង​ប្រដាប់​ភេទ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ឧស្សាហ៍​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់ និង​សម្លី​អនាម័យ​ឲ្យ​បាន​ញឹក​ញាប់ ចំណែក​ឯ​កន្លែង​ដេរ​ត្រូវ​លាង​សម្អាត​នឹង​ថ្នាំ​សម្លាប់​មេរោគ​ទៅ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/11/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 15, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម