ក្រៅពីអាហារពេល ការញ៉ាំអាហារសម្រន់ក៏ជាផ្នែកមួយងាយស្រួល បំពេញរាល់សារធាតុចិញ្ចឹមដែលយើងត្រូវការ ជួយឲ្យសុខភាពល្អ ជាពិសេសល្អសម្រាប់ម៉ាក់ៗពពោះ។ អាហារសម្រន់សុខភាពល្អ ជាវិធីល្អមួយដែលផ្ដល់សារធាតុចិញ្ចឹមដល់ពេលពពោះខាងមុខ នៅពេលដែលម៉ាក់ៗញ៉ាំអាហារមិនសូវបាន ដាក់ក្អួតៗមកវិញ។
មួយវិញទៀត ក្នុងពេលពពោះ ម៉ាក់ៗអាចជួបបញ្ហាគេងមិនលក់ តែបញ្ហាគេងមិនលក់នេះអាចដោះស្រាយបានជាមួយអាហារសម្រន់ប៉ុន្មាននេះ ស្រួលរំលាយ ជួយម៉ាក់ៗកុំឲ្យឃ្លានពេលយប់ និងជួយឲ្យម៉ាក់ៗគេងលក់ស្រួលផងដែរដូចជា៖
១.Cereal គ្រាប់ធញ្ញជាតិ និងទឹកដោះគោ
ការផ្សំគ្នានៃជាតិកាបូអីដ្រាតកំភ្លិច និងប្រូតេអ៊ីននឹងជួយឲ្យម៉ាក់ៗមានអារម្មណ៍ងងុយគេង។ ចំពោះជម្រើស Cereal ម៉ាក់ៗគួរជ្រើសយក Cereal ណាដែលមានជាតិស្ករតិចជាង១០ក្រាម ព្រោះវាមានសារធាតុចិញ្ចឹមច្រើនគ្រាន់បើ ហើយបើយើងញ៉ាំស្ករច្រើនពេលយប់អាចធ្វើឲ្យយើងពិបាកគេង។
២. នំប៉័ងស្រូវសាឡី ប៊័រសណ្ដែកដី និងផ្លែចេក
ដូចនឹង Cereal គ្រាប់ធញ្ញជាតិ និងទឹកដោះគោដែរ នំបុ័ងស្រូវសាឡីលាបប៊័រសណ្ដែកដី ជាធាតុបន្សំ Combo របស់កាបូអ៊ីដ្រាតកំភ្លិច និងប្រូតេអ៊ីន ដែលជួយដល់ការគេងលក់ស្រួល ពិសេសនៅពេលដែលយើងបន្ថែមចេកប៉ុន្មានចំណិតពីលើទៀតនោះ ម៉ាក់ៗអាចគេងបានស្រួល ព្រោះចេកក៏ជាប្រភពធម្មជាតិមានផ្ទុក Melatonin។
៣.ទឹកដោះគោក្ដៅឧណ្ហៗ
ទឹកដោះគោមិនត្រឹមតែផ្ដល់ភាពធូរអារម្មណ៍ដល់យើង ប៉ុន្តែវាក៏មានផ្ទុកសារធាតុ Melatonin និង Tryptophan ជួយដល់គុណភាពគេងដែរ។
៤.គ្រាប់ធញ្ញជាតិ Walnuts
ក្រៅពីសារធាតុប្រូតេអ៊ីន ជាតិខ្លាញ់ល្អ និងអូមេហ្គា៣ ការញ៉ាំគ្រាប់ Walnut អាចបង្កើនកម្រិតឈាមនៃ Melatonin និងជួយឲ្យម៉ាក់ៗគេងលក់បានស្កប់ស្កល់។
អំឡុងពេលពពោះ ទោះម៉ាក់ៗឃ្លានប៉ុនណាក៏ដោយ បើអាចគួរតែចៀសវាងនំកញ្ចប់ អាហារមានជាតិស្ករខ្ពស់ ការ៉េម កាហ្វេ និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់ដូចសូដា ទឹកផ្លែឈើកំប៉ុង។ល។
[embed-health-tool-ovulation]