backup og meta

ចង់ឲ្យរាង​ឆាប់ត្រលប់មកដូចដើម សម្រាលកូនហើយ ម៉ាក់ៗអាចលេបថ្នាំសម្រកទម្ងន់បានអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 25, 2020

    ចង់ឲ្យរាង​ឆាប់ត្រលប់មកដូចដើម សម្រាលកូនហើយ ម៉ាក់ៗអាចលេបថ្នាំសម្រកទម្ងន់បានអត់?

    ស្ត្រី​ភាគច្រើន​ដែល​សម្រាល​កូន​ហើយ​តែង​តែ​ជួប​វិបត្តិ​ដ៏​ធំ​មួយ គឺ​បញ្ហា​គីឡូ ក្បាលពោះ​មិន​ព្រម​ស្រក​ទៅ​វិញ។ ព្រោះតែ​មិនស្រកបែប​នោះ​ទើបមាន​សំណួរលើក​ឡើង​ថា តើ​អាច​លេប​ថ្នាំ​សម្រក​បាន​ដែរ​ទេ?

    វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បញ្ជាក់​ថា ស្ត្រី​សម្រាល​រួច និង​កំពុង​បំបៅ​ដោះ​កូន​មិន​ត្រូវ​ប្រើប្រាស់​មធ្យោបាយ​ដោយ​លេប​ថ្នាំ​ឡើយ​ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​ឯង និង​កូន​ដែល​ទទួល​សារជាតិ​បន្ត​ពី​ម៉ាក់​ៗ​តាម​រយៈ​ទឹក​ដោះ ហើយ​កូន​ក៏​ស្គម​នាំឲ្យ​សុខភាព​ក៏​ធ្លាក់​ចុះ​ដែរ ព្រោះ​កូន​នៅ​តូច​ត្រូវការ​ជីវជាតិ​ចិញ្ចឹម​គ្រប់គ្រាន់ ដើម្បី​ការ​លូតលាស់​បញ្ញា​ស្មារតី។

    ចំពោះ​អ្នក​មិន​បាន​បំបៅ​ដោះ​កូន​វិញ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បញ្ជាក់​ថា​អាច​លេប​បាន ត្រូវពិនិត្យ​ពិច័យ​ឲ្យ​ច្បាស់​មុន​នឹង​ទិញ​ម​កប្រើ។ ប្រភេទ​ថ្នាំ​សម្រក​ខ្លះមាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ខ្លាំង​ណាស់មានទាំងរយៈពេល​វែង និងភ្លាម​ៗ ដោយ​រយៈពេល​វែង​ទៅ​អាច​បំផ្លាញ​ថ្លើម ខ្សោយ​តម្រង​នោម មានជំងឺគាំងបេះដូង និង​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ចំណែក​ផល​ប៉ះពាល់​ភ្លាម​ៗ​មាន​ដូចជា ពិបាក​ក្នុង​កា​រគេង​ឲ្យ​លក់​ស្កប់ស្កល់ ឈឺក្បាល សម្ពាធ​ឈាម​ឡើង​ខ្ពស់ រាក ហូរ​ឈាម​តាម​រន្ធ​គូ​ថ ដែល​ករណី​នេះ មកពី​ថ្នាំ​សម្រក​ទម្ងន់​មួយ​ចំនួន​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលា​ក​ពោះវៀន​ធំ​។

    លោក​បន្ថែម​ទៀត​ថា ការ​ប្រើប្រាស់​ថ្នាំ​សម្រក​មិនត្រូវបាន​លើក​ទឹក​ចិត្ត​ឡើយ តែ​បើ​ម៉ាក់​ៗ​ចង់​ប្រើ​ខ្លាំង មុន​នឹង​ទិញ យើង​ត្រូវ​ដឹង​ថា​ថ្នាំ​នោះ​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ហើយ ឬ​នៅ។ ដូចនេះ​សូម​គិត​ឲ្យ​បាន​ដិតដល់​ជាមុន​សិន ហើយ​ប្រសិនបើ​អាច យើង​ក៏​គួរ​ធ្វើការ​ប្រឹក្សា ជាមួយ​គ្រូពេទ្យ​ជា​មុន​ទើប​ជា​ការ​ប្រសើរ​បំផុត ព្រោះ​ពេទ្យ​មាន​ការ​ណែនាំ​សម្រាប់​ស្រ្តី​សម្រាល​កូន​ហើយ​ឲ្យ​ឆាប់​ស្រក​ទម្ងន់។ វិធីដ៏ល្អបំផុតគឺសម្រកតាមធម្មជាតិ ហាត់ប្រាណ តមអាហារខ្លាញ់ បំបៅដោះកូន និងញ៉ាំបន្លែផ្លែឈើឲ្យច្រើនវិញ ទើបស្រកម្តងបន្តិចៗ។

    សម្រកទម្ងន់Hello_គ្រូពេទ្យ

    កន្លង​មក​ក្រសួង​សុខាភិបាល​ក៏​បាន​ហាមឃាត់​ផលិតផល​សម្រក​មួយ​ចំនួន​ដែល​គ្មាន​ចុះ​បញ្ជី និង​លេខ​ប្រវេទន៍ ហើយ​ក៏បាន​​ពិនិត្យ​គុណភាព​ឃើញ​ថា ផលិតផល​ដែល​មាន​សមត្ថភាព​សម្រក​ទម្ងន់​បាន​លឿន ជា​ទូទៅ​មាន​លួច​លាក់​ដាក់​សារធាតុ Sibutramine គឺជា​សារធាតុ​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ក្នុង​វិស័យ​ឱសថសាស្ត្រ ព្រោះ​សារធាតុ​នោះ​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ដូចជា​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​ប្រឈម​ហានិភ័យ​គាំង​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

    ក្រសួង​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ហាម​ប្រើប្រាស់​ថ្នាំ ឬ​អ្វី​មួយ​ដែល​គ្មាន​ការ​អនុញ្ញាត និង​ទទួល​ស្គាល់​ត្រឹមត្រូវ​ពី​ក្រសួង​ពាក់ព័ន្ធ​នានា ព្រោះ​នាំឲ្យ​ខាតបង់​លុយកាក់ ប៉ះពាល់​សុខភាព ហើយ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ទៀត​ផង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម