ក្រោយសម្រាលកូនរួច ទន្ទឹមនឹងរីករាយទទួលសមាជិកថ្មី ស្រីៗមួយចំនួនបែរជាមានបញ្ហាផ្លូវចិត្ត អ្នកខ្លះដល់ថ្នាក់ធ្ងន់ធ្ងរទៀតផង ទាំងនេះបណ្តាលមកពីបញ្ហាអ្វីខ្លះ? បើតាមលោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់ ស្រីៗដែលមានកូនដំបូង ខ្វះបទពិសោធ ជួបវិបត្តិផ្លូវចិត្តច្រើន ដែលបញ្ហាសំខាន់មកពីកត្តាផ្លូវចិត្ត និងជីវសាស្ត្រ។