backup og meta

ដំណើបខ្មៅជួយរក្សាទម្ងន់ និងមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព

ដំណើបខ្មៅជួយរក្សាទម្ងន់ និងមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព

ថ្វីត្បិតតែមានឈ្មោះថា “ដំណើបខ្មៅ” តែតាមពិតដំណើបខ្មៅមានពណ៌​ស្វាយ​​ចាស់ទេ ហើយ​សារធាតុ​ពណ៌នេះហើយដែលធ្វើឱ្យវាមានគុណប្រយោជន៍​​​លើស​លប់។ តើដំណើបខ្មៅ​ផ្តល់​ប្រយោជន៍​អ្វីខ្លះដល់សុខភាពយើង?

យោងតាម​សមាគម​គីមីអាមេរិចបានឱ្យដឹងថា ដំណើបខ្មៅមាន​អាហារូបត្ថម្ភ​ច្រើនជាង​អង្ករ​សម្រូប​ទៅទៀត។ ដំណើបខ្មៅផ្ទុកទៅដោយ៖

១. ជាតិសរសៃ៖ ខុសពីអង្ករ​សម្រិត​ដំណើបខ្មៅមិនត្រូវបានកែច្នៃ​ទេ​ដែលមានន័យថាវានៅមាន​កន្ទក់​។ កន្ទក់មានជាតិសរសៃ​មិនរលាយដែលជួយជំរុញ​ចលនាអាហារ​ឆ្លងកាត់​ប្រព័ន្ធរំលាយ​អាហារ​លឿន ​និងបង្កើនលាមកព្រោះវាមិនត្រូវបានរំលាយដោយរាងកាយទេ។ ជាលទ្ធផល​វាជួយក្នុងការ​បន្ទោបង់។ ជាតិសរសៃមិនរលាយធ្វើឱ្យយើងមានអារម្មណ៍ឆ្អែតលឿន និងកាត់បន្ថយ​ការញុំា​ច្រើន។​ ជាតិសរសៃអាចជួយរាងកាយស្រូបយក គ្លុយកូស (ជាតិស្ករ) ពីក្នុងអាហារយូរ (ដោយសារ​ជាតិ​សរសៃ​ត្រូវការរំលាយយូរ) ដូច្នេះវាអាចរក្សា​កម្រិតជាតិស្ករ​នៅក្នុងឈាមឱ្យ​នៅថេរដោយ​កាត់​បន្ថយ​ហានិភ័យកើតជំងឺទឹកនោមផ្អែម

២. សារធាតុប្រឆាំងអុកស៊ីតកម្ម៖ បរិមាណសារធាតុប្រឆាំងអុកស៊ីតកម្ម Anthocyanin (សារធាតុ​ពណ៌​ស្វាយ​ក្រមៅ​) នៅក្នុងដំណើបខ្មៅគឺខ្ពស់ជាងគ្រាប់ធញ្ញជាតិដទៃទៀតរួមទាំងអង្ករសម្រូប។ Anthocyanin អាចជួយកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់ (LDL)។ វាអាចការពារជំងឺដូចជា ជំងឺ​សរសៃ​ឈាម​​បេះដូង ទឹកនោមផ្អែម និងមហារីក។ វាក៏អាចជួយជំរុញមុខងារខួរក្បាល និងកាត់​បន្ថយ​ការ​រលាកដែរ។

គណនា BMI

៣. គ្មានជាតិ Gluten៖ ដំណើបខ្មៅជាសម្រើសដ៏ល្អសម្រាប់អ្នកដែល​អាលែកហ្ស៊ី​នឹងជាតិស្អិត Gluten ដែលមាននៅក្នុងគ្រាប់ធញ្ញជាតិដូចជាស្រូវសាលីជាដើម។

ថ្វីត្បិតតែមានឈ្មោះថា “ដំណើបខ្មៅ

៤. សារជាតិ phytonutrients៖ សារជាតិ phytonutrients ដែលមាននៅក្នុងដំណើបខ្មៅ​ជួយបន្សាប​ជាតិ​ពុលពីរាងកាយយើងដែលបង្កឡើងដោយ​រ៉ាឌីកាល់សេរី។ វាក៏ជួយថ្លើម (សរីរាង្គបន្សាប​ជាតិ​ពុល​ដ៏សំខាន់បំផុតរបស់រាងកាយ) កំចាត់សារធាតុមិនល្អដែរ។

៥. ប្រូតេអ៊ីន៖ ប្រូតេអ៊ីនមានតួនាទីក្នុងការបង្កើតសាច់ដុំ និងកាត់បន្ថយ​ទម្ងន់។ ដំណើបខ្មៅ​មានផ្ទុក​ប្រូតេអ៊ីន​ច្រើនជាងគ្រាប់ធញ្ញជាតិដទៃៗទៀត។​ ក្នុងដំណើបខ្មៅ ១០០ ក្រាមមានផ្ទុកប្រូតេអ៊ីន ៨,៥ ក្រាម ខណៈអង្ករ​សម្រូប និងអង្ករក្រហម ១០០ ក្រាមមានប្រូតេអ៊ីនតែ ៧-៨ ក្រាមទេ។ ឯ អង្ករ​សម្រិត ១០០ ក្រាម មានប្រូតេអ៊ីនត្រឹមតែ ៦,៨ ក្រាមប៉ុណ្ណោះ។

សរុបទៅដំណើងខ្មៅជួយសុខភាពយើងច្រើនយ៉ាង។ វាការពារការទល់លាម ជួយរក្សាទម្ងន់​រាង​កាយ​ បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងមហារីកមួយចំនួន។ វាក៏​ជួយ​រាង​កាយបន្សាបជាតិពុល និងរក្សាម៉ាសសាច់ដុំដែរ។ ដោយសារយើង​និយមយកដំណើប​ខ្មៅធ្វើជា​បង្អែម​ យើងត្រូវ​ប្រយ័ត្ន​បរិមាណស្ករនៅក្នុងបង្អែមទាំងនោះផង។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

7 Incredible Benefits of the ‘Forbidden Rice’- The Black Rice
https://food.ndtv.com/food-drinks/7-incredible-benefits-of-the-forbidden-rice-the-black-rice-1688420

Health Benefits of Black Glutinous Rice
https://healthyeating.sfgate.com/health-benefits-black-glutinous-rice-10518.html

Health Benefits of Black Glutinous Rice
https://www.livestrong.com/article/449662-health-benefits-of-black-glutinous-rice/

កំណែ​ប្រែបច្ចុប្បន្ន

13/09/2021

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ជាតិសរសៃល្អ តែបើញ៉ាំច្រើនជ្រុលអាចបង្កផលវិបាកដល់សុខភាព ៤ យ៉ាង

ចូលចិត្តញុំាទឹកប៉េងប៉ោះ អានអត្ថបទនេះសិន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 13, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម