អ្នកលក់ចំណីចំណុកខ្លះបានប្រើប្រាស់មេស្ករ ដើម្បីកាត់បន្ថយគ្រឿង និងបានចំណេញច្រើន។ រសជាតិមេស្ករ និងស្ករធម្មតា មិនដូចគ្នានោះទេ ដោយស្ករធម្មតាពេលញ៉ាំទៅត្រឹមផ្អែមតិចៗ ឬផ្អែមឡែមៗ រីឯមេស្ករវិញពេលបានញ៉ាំហើយ គឺផ្អែមនៅជាប់មាត់រហូត ហើយបើប៉ះអាហារណាដាក់មេស្ករកាន់តែច្រើន ប្រែពីផ្អែមជាប់មាត់ទៅជាផ្អែមផងល្វីងផង ទោះជាផឹកទឹកច្រើនក៏មិនបាត់ដែរ។
មេស្ករបើញ៉ាំក្នុងកម្រិតតិច វាមិនសូវជាផ្ដល់ផលប៉ះពាល់ចំពោះសុខភាពយើងប៉ុន្មានទេ តែបើញ៉ាំច្រើនវិញនឹងធ្វើឲ្យមុខងារសរីរាង្គមួយចំនួនចុះអន់ថយ។ នេះបើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ និងជាម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋាន បានប្រាប់មកកាន់ Hello គ្រូពេទ្យ។
មេស្ករជាអ្វី? វេជ្ជបណ្ឌិតរូបនេះបានឲ្យដឹងថា៖’មេស្ករមិនមែនជាស្ករធម្មតាឡើយ ហើយវាមានច្រើនប្រភេទ តែខ្ញុំសូមលើកតែមេស្ករផ្សំមកពី Sucralose ដែលជាសារធាតុគីមី កើតចេញពីស្ករយើងធម្មតា ហើយប្រតិកម្មជាមួយក្លរ នៅពេលដែលវាចេញមក ផ្អែមជាងស្ករធម្មតា ៦០០ ដងឯណោះ ដាក់តែបន្តិចផ្អែមខះកតែម្ដង’។ លោកក៏បានបន្ថែមដែរថា មេស្ករគេប្រើនៅក្នុងឧស្សាហកម្ម ដែលផលិតភេសជ្ជៈ អាហារកំប៉ុង ការ៉េម ហើយឥឡូវវាត្រូវបានគេប្រើនៅក្នុងសិប្បកម្មចាក់ក្នុងបន្លែ ផ្លែឈើ ឬអាហារផ្អែមៗដែលមានលក់តាមទីផ្សារដូចជា បង្អែម ស្ករទាញ ការ៉េម និងផ្លែឈើត្រាំដូចជាស្វាយ ពុទ្រា ម្ដេញជាដើម។
អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្ន! ក្រៅពីស្រា ភេសជ្ជៈផ្អែមៗ ក៏បណ្ដាលឲ្យខូចតម្រងនោមដែរ
មេស្ករមានផលប៉ះពាល់ម្ដេច?
ចំណែកផលប៉ះពាល់ពេលញ៉ាំចំអាហារមានដាក់មេស្ករក្នុងពេលភ្លាមៗគឺអាចធ្វើឲ្យរួយខ្នង ចុករួយឆ្អឹងកងចាក់ទៅដល់ដៃជើង ហើយបើចង់ឲ្យបាត់អាការៈទាំងនេះ ត្រូវក្រោកឡើងធ្វើចលនា ឬផឹកទឹកឲ្យច្រើន ដើម្បីឲ្យវាបញ្ចុះតាមទឹកនោម។
ញ៉ាំអាហារធ្វើឡើងពីមេស្ករយូរៗទៅ វានឹងប៉ះពាល់ទៅដល់ប្រព័ន្ធសរសៃប្រសាទ ប៉ះពាល់ដល់ខួរក្បាល ញៀន រំខានដល់ការគិត និងបញ្ញាស្មារតីរបស់យើង ព្រោះមានកំហាប់ជាតិផ្អែមខ្ពស់។ ការញ៉ាំបែបនោះយូរៗទៅ អាចធ្វើឲ្យយើងកាន់តែមានចំណង់អាហារផ្អែមខ្លាំងឡើងៗ មិនអាចខ្វះបាន និងធ្វើឲ្យទម្ងន់កាន់តែឡើងមិនឈប់។ មិនតែប៉ុណ្ណោះវាក៏ធ្វើឲ្យមានជំងឺលើសឈាម មានបញ្ហានៅសរសៃឈាមបេះដូងជាដើម។
អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្ន! ក្រៅពីស្រា ភេសជ្ជៈផ្អែមៗ ក៏បណ្ដាលឲ្យខូចតម្រងនោមដែរ
[embed-health-tool-bmr]