ថ្ងៃចុងសប្តាហ៍ សៅរ៍-អាទិត្យជាថ្ងៃសម្រាក គ្នាយើងមួយចំនួនប្រាកដជារីករាយ និងប្រើពេលវេលានេះសម្រាប់គេងឱ្យបានយូរ ហើយពេលខ្លះហួសម៉ោងបាយព្រឹក ទល់ដល់ម៉ោងបាយថ្ងៃក៏មាន។ យ៉ាងណាមិញ ការញ៉ាំយឺតម៉ោង មិនទៀងទាត់ខុសទម្លាប់ច្រើនដងពេក នឹងបង្កឱ្យឆាប់ឡើងគីឡូខ្លាំង ទោះបីញ៉ាំក្នុងចំនួនតិចក៏ដោយ។
ការអះអាងខាងលើនេះបានធ្វើឡើង ក្រោយក្រុមអ្នកសិក្សាពីរបបអាហារ បានពិសោធតាមដានលើក្រុមនិស្សិតនៅប្រទេសអេស្ប៉ាញ និងម៉ិកស៊ីកូ អំពីទម្លាប់ញ៉ាំអាហាររបស់ពួកគេទាំងនៅថ្ងៃធ្វើការ និងថ្ងៃសម្រាកចុងសប្តាហ៍។ ជាលទ្ធផលបឋម ក្រុមអ្នកស្រាវជ្រាវពិនិត្យឃើញថា ២/៣ នៃក្រុមនិស្សិត មានទម្លាប់ញ៉ាំអាហារពេលព្រឹកយឺតម៉ោង យ៉ាងតិច១ម៉ោង ទៅ៣ម៉ោង នាថ្ងៃឈប់បុណ្យ ឬថ្ងៃសម្រាកសៅរ៍-អាទិត្យ។
អត្ថបទពាក់ព័ន្ធ៖
តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្រុមនិស្សិតដែលទម្លាប់ញ៉ាំយឺតម៉ោងដូចខាងលើ គឺមានបញ្ហាឡើងទំងន់ជាគំហុក ពោលបើគិតពី សន្ទស្សន៍កំណត់ទំងន់ BMI (Body Mass Index) ពួកគេកើន ១.៣ឯកតា។
សាស្រ្តាចារ្យដឹកនាំការស្រាវជ្រាវ លោកស្រី Maria Fernanda Zeron-Rugerio បានឱ្យដឹងថា ជាធម្មតាដំណើរបំលែងអាហារជាថាមពល(រំលាយអាហារ) ក្នុងរាងកាយមនុស្ស ធ្វើឡើងតាមទម្លាប់ និងពេលវេលាទៀងទាត់ ដូច្នេះនៅពេលមានទម្លាប់ញ៉ាំខុសពេលច្រើនដង ដំណើរបំលែងអាហារ នឹងដំណើរការយឺត រួចស្តុកទុកលើរាងកាយ ក្នុងទម្រង់ជាជាតិខ្លាញ់ទៅវិញ។
ឃើញពីបញ្ហានេះ ក្រុមអ្នកស្រាវជ្រាវបានចង្អុលបង្ហាញឱ្យគ្រប់គ្នាគួរគប្បីមានទម្លាប់ញ៉ាំអាហារឱ្យទៀងពេលវេលា មិនថាថ្ងៃចុងសប្តាហ៍ក៏ដោយ។ ចំពោះការស្រាវជ្រាវខាងលើ បានធ្វើឡើងដោយ ក្រុមការងារសាកលវិទ្យាល័យ Barcelona នៃប្រទេសអេស្ប៉ាញ៕
អត្ថបទពាក់ព័ន្ធ៖
- ធាត់ពេកធ្វើឲ្យចំណង់ផ្លូវភេទថយចុះ តើពិតអត់?
- កុំបណ្ដោយរឿងធាត់ ព្រោះអាចបង្កបញ្ហាធំ២ ឬលើសនេះ
- ជប៉ុន កំណត់របៀបញ៉ាំឲ្យសិស្ស ចៀសឆ្ងាយពីជំងឺធាត់រាប់ពាន់នាក់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]