backup og meta

អាហារប្រភេទនេះ ជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ចៀសពីហានិភ័យជំងឺបេះដូង

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ មាន រតនា · កែ Jun 15, 2020

    អាហារប្រភេទនេះ ជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ចៀសពីហានិភ័យជំងឺបេះដូង

    ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​ជំងឺ​បេះ​ដូង ជា​ជំងឺ​ដែល​មាន​ទំនាក់​ទំនង​គ្នា ដែល​មាន​ន័យ​ថា បើ​កើត​ជំងឺ​ទឹក​នោម​ផ្អែម នឹង​អាច​មាន​ហានិភ័យ​​ទាក់​ទង​នឹង​ជំងឺ​បេះ​ដូង​ផង​ដែរ។ យ៉ាង​ណា​មិញ សកម្មភាពប្រចាំថ្ងៃ រាប់​ទាំង​​ការ​ធ្វើ​លំហាត់​ប្រាណ ជា​ពិសេស​របប​អាហារ​ល្អ​សម្រាប់​សុខភាព ​ជា​គន្លឹះ​​សំខាន់​មួយ​ដែល​អាច​​ចូល​រួម​ចំណែក​កាត់​បន្ថយ​ហានិភ័យ​​​ជំងឺ​បេះដូង​​លើ​អ្នកជំងឺទឹក​នោមផ្អែម។ អាហារ​ទាំង​នោះ​មាន​ដូច​ជា​៖

    ពពួក​​​សណ្តែក​កួរ​

    ​ប្រភេទ​សណ្តែក​កួរ​​​ ​មាន​ជាតិ​​កាក​សរសៃ​ (Fiber)​ច្រើន​ ដែល​ជា​ប្រភព​ជីវជាតិ​ល្អ​សម្រាប់​បេះ​ដូង ពិសេស​​ជួយ​តុល្យភាព​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​របស់​យើង។ បន្ថែម​ពី​នោះ​ សណ្ដែកប្រភេទនេះ​​ក៏​ផ្តល់​រសជាតិ​ឆ្ងាញ់​​ច្រើន​បែប​ នៅ​ក្នុង​​មុខ​ម្ហូប​ផង​ដែរ។​

    ផ្លែ​ឈើ​ស្រស់​

    ផ្លែ​ឈើ​ស្រស់​ៗ ជំនួស​​ឱ្យ​ពពួក​ផ្លែ​ឈើ​​​វេច​ខ្ចប់​ក្នុង​កំប៉ុង ឬ​កញ្ចប់​ ជា​ជម្រើស​ល្អ ដែល​អាច​ចៀស​ពី​​ហានិភ័យ​ជំងឺ​ខាង​លើ​ផង​ដែរ។ ជម្រើស​​ផ្លែ​ឈើ​ស្រស់​ទាំង​នោះ មាន​ច្រើន​តាម​ចូល​ចិត្ត​ដែល​មាន ផ្លែ​ប៉ោម ទំពាំង​បាយ​ជូរ ឬ​សារី​ជា​ដើម។

    អាហារ​ពពួក​​មាន​ខ្លាញ់​មិន​ឆ្អែត (Monounsaturated fats)

    នេះជា​ពពួក​អាហារ​ដែល​ជួយ​បន្ថយ​កម្រិត​កូលេស្តេរ៉ូល រក្សាកម្រិត​ជាតិស្ក​រក្នុង​ឈាមឲ្យនៅ​ថេរ និង​កាត់​បន្ថយ​​ហានិភ័យ​ការ​កើត​ជំងឺ​បេះ​ដូង​។ អាហារ​ទាំង​នោះ​មាន​នៅ​ក្នុង​ ត្រី និង​គ្រាប់​សណ្តែក ហើយ​ក៏​មាន​សំបូរ​ក្នុង​ផ្លែ​ប៊ើ ផង​ដែរ។

    ត្រី​

    ប្រាកដ​ណាស់​ត្រី​ជា​ជម្រើស​ល្អ​បំផុត​ចំពោះ​សុខភាព​ ដោយ​សារ​សារធាតុអាស៊ីត​ខ្លាញ់​ Omega-3 ល្អ​សម្រាប់​សុខភាព​បេះ​ដូង។ ហើយ​គ្នាយើង​​អាច​មាន​ជម្រើស​ជា​ច្រើន​ទៅ​លើ​សាច់​ត្រី ដូច​ជា​ត្រី​សាល់ម៉ុន ត្រី​ធូណា ត្រី​Mackerel ឬ​ត្រី​សាឌីន​ជា​ដើម ដែល​សុទ្ធ​សឹង​ជា​ប្រភព​សារធាតុ Omega-3។

    អត្ថបទ​ពាក់ព័ន្ធ៖

    ស៊ុត

    ផ្អែក​តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន បង្ហាញ​​ថា ស៊ុត កាល​ណា​ញ៉ាំ​ក្នុង​បរិមាណ​សម​ស្រប នឹង​ជួយ​​ដល់​តុល្យភាព​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ព្រម​ទាំង​ជួយ​ជំរុញ​​ប្រូតេអ៊ីន High-Density Lipoprotein ដែល​ជា​ប្រភេទ​កូលេសស្តេរ៉ូល​ល្អ ជួយ​ដល់​សរសៃ​ឈាម​ និង​បេះ​ដូង​មាន​សុខភាព​ល្អ​​។ ​​

    បន្លែ​បៃ​តង​

    ពពួក​បន្លែ​បៃ​តង​ដូច​ជា ស្ពៃ​ខៀវ ខាត់ណាខៀវ (Broccoli) សុទ្ធ​សឹង​ជា​ជម្រើស​ល្អ​សម្រាប់​ប្រភព​ជីវជាតិ​ការពារ​ពី​ធម្មជាតិ​ ជួយទ្រទ្រង់​សុខភាព​ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម៕

    អត្ថបទពាក់ព័ន្ធ៖

  • ហាត់ប្រាណបែបណា ទើបខ្លាញ់​កូលេស្ដេរ៉ុលថយចុះ?
  • អាច​កើត​ម្ដង៣! ទឹក​នោម​ផ្អែម​ផង លើស​ឈាម​ផង ជំងឺ​សរសៃ​ឈាម​បេះដូង​នៅ​ជិត​បង្កើយ
  • ពិតអត់? មាន​ជំងឺ​បេះ​ដូង ​មិន​អាច​មាន​កូន?
  • ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ មាន រតនា · កែ Jun 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម