backup og meta

រោគសញ្ញាទាំងនេះបង្ហាញថាយើងញ៉ាំអាហារមានជាតិ​ប្រៃច្រើនពេកហើយ

រោគសញ្ញាទាំងនេះបង្ហាញថាយើងញ៉ាំអាហារមានជាតិ​ប្រៃច្រើនពេកហើយ

យោង​តាម​គោលការណ៍​ណែនាំ​របប​អាហារ​ថ្មីៗ​នេះ គេ​បាន​ណែនាំ​ឲ្យ​ញ៉ាំ​អំបិល ២,៣ក្រាម(១ស្លាបព្រា​កាហ្វេ)​​ក្នុងមួយ​ថ្ងៃ។ ​ប៉ុន្តែមានការ​ប៉ាន់ស្មាន​ថា​ជា​មធ្យមមនុស្ស​យើង​អាច​ញ៉ាំអំបិល​រហូត​ជិតដល់​ ៣,៤ក្រាម (១ស្លាបព្រា​កាហ្វេ​កន្លះ)​តាមរយៈ​អាហារ​ប្រចាំ​ថ្ងៃ​។ ការ​ញ៉ាំ​អំបិល​ច្រើន​ពេក​អាច​នឹង​បង្ក​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។​ តើ​មាន​រោគសញ្ញា​ណាខ្លះ​បញ្ជាក់​ថា​យើង​ញ៉ាំ​អំបិល​ចូល​ក្នុង​ខ្លួន​ច្រើនពេក?

. អាការៈ​ហើម

ប្រសិនជា​យើង​មាន​អារម្មណ៍​ថា​ចិញ្ចៀន​តឹង​ជាង​មុន ហើម​ជើង ឬ​ហើមភ្នែក​នៅ​ពេល​ព្រឹក យើង​ប្រហែល​ជា​ញ៉ាំ​អំបិល​ច្រើន​ពេក​ហើយ។ ស្ថានភាព​នៅ​ពេល​​រាងកាយ​របស់​យើង​ចាប់ផ្ដើម​ស្តុក​ជាតិ​ទឹក​បន្ថែម​ដែល​ជា​លទ្ធផល​នៃ​ការ​ញ៉ាំ​អំបិល​ច្រើន​​ត្រូវ​បាន​គេ​ហៅ​ថា​ Edema ហើយស្ថានភាព​នេះ​​គួ​រព្យាបាល​ដោយ​កំណត់​របប​អាហារ​ឲ្យ​តឹងតែង។

. ស្រេក​ទឹក​ខ្លាំង

សូដ្យូម​រកឃើញ​ក្នុង​អំបិល​ជួយ​រក្សា​លំនឹង​ជាតិ​ទឹក​ក្នុង​រាងកាយ។ នៅ​ពេល​យើង​ញ៉ាំ​អំបិល​ច្រើន​ពេក រាងកាយ​របស់​យើង​ត្រូវការ​ទឹក​បន្ថែម​ក្នុង​ការ​កម្ចាត់​អំបិល​ឲ្យ​អស់​ពី​រាងកាយ​ដើម្បី​ឲ្យ​សាច់ដុំ និង​សរីរាង្គ​ផ្សេងៗ​អាច​ដំណើរការ​បាន​ត្រឹមត្រូវ។ នេះ​ជា​ដំណើរការ​នៃ​រាងកាយ​ក្នុង​ការ​រក្សា​សមាមាត្រ​នៃ​សូដ្យូម និង​ទឹក ហើយ​ការ​ផឹក​ទឹក​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ឲ្យ​រាងកាយ​ត្រលប់រក​សភាព​ធម្មតា​វិញដែរ។ គួរ​ចងចាំ​ដែរ​ថា​ការ​ផឹក​ទឹក​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​រាងកាយ​ទាញ​ជាតិ​ទឹក​ចេញ​ពី​កោសិកា និង​អាច​បង្ក​ឲ្យ​មានការ​បាត់បង់​ជាតិទឹក។

. ការ​ផ្លាស់ប្តូរ​ពណ៌​ទឹក​នោម

នៅ​ពេល​រាងកាយ​មាន​ជាតិ​សូដ្យូម​ច្រើន​ នោះ​នឹង​មាន​ការ​ផ្លាស់ប្តូរ​ពណ៌ក្នុង​ទឹកនោម​ដែល​បង្កដោយ​មូលហេតុ​ពីរ៖

  • ការ​ញ៉ាំ​អំបិល​ច្រើន​អាច​ធ្វើ​ឲ្យ​តម្រងនោម​ធ្វើការ​ធ្ងន់​ដើម្បី​កម្ចាត់​អំបិល​ចេញ​ពី​រាងកាយ។ នេះ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​តម្រងនោម​ ដែល​ជា​ទូទៅ​យើងនឹង​នោមញឹក ហើយ​ទឹកនោម​ថ្លា។
  • រាងកាយ​ទទួល​បាន​ជាតិ​សូដ្យូម​ច្រើន​អាច​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ទឹក។ នៅ​ពេល​រាងកាយ​បាត់បង់​ជាតិ​ទឹក​ខ្លាំង បរិមាណ​ទឹកនោម​ក៏​ថយ​ចុះហើយ​មាន​ពណ៌​លឿង​ចាស់។

. ឈឺ​ឆ្អឹង

ការ​ញ៉ាំ​អំបិល​ច្រើន​អាច​ជា​ឧបសគ្គ​ដល់ការមាន​ឆ្អឹង​រឹងមាំ។ នៅពេល​យើង​ញ៉ាំ​អំបិល​ច្រើន​ពេក តម្រងនោម​របស់​យើង​មិន​អាច​កម្ចាត់​អស់បរិមាណអំបិលទាំងនោះទេ ​ដែល​នេះ​បង្ក​ឲ្យ​មាន​ការ​បាត់បង់​ជាតិ​កាល់ស្យូម​ខ្លាំង។ កង្វះ​ជាតិ​កាល់ស្យូម​រ៉ាំរ៉ៃ​អាច​បង្ក​ឲ្យ​ឆ្អឹង​ចុះ​ខ្សោយ ធ្មេញ​មាន​បញ្ហា ថែម​ទាំង​អាច​មាន​ការ​វិវត្ត​ជំងឺ​ពុកឆ្អឹង​ដែរ។

. រមួល​ក្រពើ

ការ​រក្សា​លំនឹង​សូដ្យូម និងប៉ូតាស្យូម​ឲ្យបាន​ត្រឹមត្រូវ​គឺ​សំខាន់​សម្រាប់​សុខភាព​ព្រោះ​សារធាតុ​ទាំង​នេះ​ទទួល​ខុស​ត្រូវ​លើ​ការ​កន្ទ្រាក់​របស់​សាច់ដុំ។ ប្រសិនជា​យើង​ញ៉ាំ​អំបិល​ច្រើន ឬ​អាហារ​ប្រៃ​ច្រើន យើង​ប្រឈម​នឹង​អាការៈ​រមួល​ក្រពើ ឬ​ការ​ឈឺចាប់​ក្នុង​សាច់ដុំ។

. ឈឺ​ក្បាល​ជាប់

ការ​ញ៉ាំ​ជាតិ​សូដ្យូម​ច្រើន​ពេក​អាច​បង្កើន​បរិមាណ​ឈាម​របស់​យើងដែល​ជា​ហេតុ​បង្កឲ្យសរសៃ​ឈាមរីក។ ការ​រីក​នៃ​សរសៃ​ឈាម​អាច​បណ្ដាល​ឲ្យ​លើស​សម្ពាធឈាម​ដែល​បង្កឲ្យ​មាន​​​អាការៈ​ឈឺក្បាល​ធ្ងន់ធ្ងរ។

. បញ្ហា​ក្នុង​ការ​គិត

ការ​លើស​សម្ពាធឈាម​អាច​កើត​មាន​ដោយសារ​ការ​ញ៉ាំអាហារមាន​បិរមាណ​អំបិល​ច្រើន​ដែល​បង្ក​ការ​ខូចខាត​ដល់​សរសៃ​អាកទែរ​ទៅ​កាន់​ខួរក្បាល។ នេះ​អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​គិត​រួម​ទាំង​ធ្វើឲ្យ​យើង​ពិបាក​ក្នុង​ការ​ផ្ដោត​អារម្មណ៍​ធ្វើការ​ប្រចាំ​ថ្ងៃ​ដែរ។ ក្រៅពីនេះ ការ​បាត់បង់​ជាតិ​ទឹក​ញឹកញាប់​អាច​បណ្ដាល​ឲ្យ​ការ​ចងចាំ​ចុះ​ខ្សោយ និង​អស់​កម្លាំង​ជាដើម។

យើង​​អាច​កាត់បន្ថយ​ការញ៉ាំ​អំបិល​បាន​ដោយ៖

  • ចៀសវាង​អាហារ​ប្រៃ​ដូចជា​អាហារ​កែច្នៃ ភីហ្សា​ បឺហ្គឺរ សាច់​ប្រឡាក់ស្រាប់ ស៊ុបកំប៉ុង
  • ពិនិត្យមើល​បរិមាណ​សូដ្យូម​ពេល​ទិញ​អាហារ​ យក​ល្អ​យក​អាហារ​ណាដែល​មាន​សូដ្យូម​តិចជាង ៥%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ
  • កាត់បន្ថយ​ការ​ប្រើអំបិល​ដោយប្រើ​គ្រឿងទេស ក្រូចឆ្មារ ឬ​ទឹកខ្មេះជំនួសវិញពេល​ចម្អិនអាហារ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/7-signs-youre-eating-too-much-salt-521160/

កំណែ​ប្រែបច្ចុប្បន្ន

02/06/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

ញ៉ាំ​អាហារ​ក្តៅៗ​ដាក់​​ថង់ប្លាស្ទិច ចាន ឬ​ប្រអប់​ស្នោ គ្រោះថ្នាក់​ខ្លាំង​ណាស់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 02, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម