backup og meta

ឧស្សាហ៍ជួប​អាការៈរមួលក្រពើ សាកញ៉ាំអាហារទាំងនេះអាចជួយ​កាត់បន្ថយ​បាន​ច្រើន

ឧស្សាហ៍ជួប​អាការៈរមួលក្រពើ សាកញ៉ាំអាហារទាំងនេះអាចជួយ​កាត់បន្ថយ​បាន​ច្រើន

ការ​រមួល​ក្រពើ​កើតឡើង​ដោយសារ​ការ​កន្ទ្រាក់​សាច់ដុំ ឬ​ផ្នែក​ណាមួយ​នៃ​សាច់ដុំ​ដោយ​មិន​ដឹង​ខ្លួន និង​អាច​បង្ក​ការ​ឈឺចាប់ទៀត​ផង​។ ជា​ទូទៅ​អាការៈ​នេះ​មាន​រយៈពេល​ខ្លី​ត្រឹមតែ​ប៉ុន្មាន​វិនាទី ឬ​នាទី​ប៉ុណ្ណោះ។ ទោះបីជា​​មូល​ហេតុ​ពិតប្រាកដនៃអាការៈនេះ​នៅមិនទាន់មាន​ការ​បញ្ជាក់​ពីមូលហេតុច្បាស់លាស់ក៏ដោយ​ តែក៏មាន​ការ​សន្និដ្ឋាន​ថា​ការ​ហាត់ប្រាណ​ខ្លាំង បញ្ហា​ខុសប្រក្រតី​នៃ​សរសៃប្រសាទ​សាច់ដុំ បញ្ហា​សុខភាព អតុល្យភាព​នៃ​អេឡិចត្រូលីត្រ និង​ការបាត់បង់​ជាតិទឹក​ជា​កត្តា​ទូទៅ​ដែល​បង្ក​អាការៈ​នេះ។ ការស្រាវជ្រាវ​បាន​បង្ហាញ​ថា​សារធាតុចិញ្ចឹម​​ដូចជា​ប៉ូតាស្យូម សូដ្យូម និង​ម៉ាញ៉េស្យូម​អាច​ទប់ស្កាត់​អាការៈ​រមួល​ក្រពើ​បាន។ ខាងក្រោម​នេះ​ជា​អាហារ​ដែល​សម្បូរ​ដោយ​សារធាតុចិញ្ចឹម​អាច​សម្រាល ឬ​បង្ការ​​អាការៈ​រមួល​ក្រពើ។

. ផ្លែបឺរ

ផ្លែបឺរ​សម្បូរ​ដោយ​ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម​ដែល​ដើរ​តួ​ជា​អេឡិចត្រូលីត្រ​នៅ​ក្នុង​រាងកាយ និង​មាន​តួនាទី​សំខាន់​សម្រាប់​សុខភាព​សាច់ដុំ ជាពិសេស​សម្រាប់​ការ​កន្ទ្រាក់​សាច់ដុំ។ ដូចនេះ​បើ​យើង​ជួប​ប្រទះ​អាការៈ​រមួល​ក្រពើ​ញឹកញាប់ អាហារ​សម្បូរដោយ​អេឡិចត្រូលីត្រ​ដូចជា​ផ្លែ​បឺរ​អាច​ជួយ​បាន។

. ផ្លែ​ឪឡឹក

អាការៈ​រមួល​ក្រពើ​អាច​បង្ក​ដោយ​ការ​បាត់បង់​ជាតិទឹក។ សាច់ដុំ​អាច​ដំណើរការ​បាន​ត្រឹមត្រូវ​គឺ​ត្រូវ​ការ​ជាតិ​ទឹក​គ្រប់គ្រាន់ ហើយ​ការ​ខ្វះ​ជាតិទឹក​អាច​រារាំង​កោសិកា​សាច់ដុំ​ក្នុង​ការ​កន្ទ្រាក់​ដែល​នេះ​អាច​បង្ក​ឲ្យ​មាន​អាការៈ រមួលក្រពើ។ ផ្លែឪឡឹក​គឺ​ជា​ផ្លែឈើ​ដែល​មាន​ជាតិទឹក​ច្រើន​រហូត​ដល់​៩២និង​ជា​អាហារ​សម្រន់​ដ៏​ល្អ​សម្រាប់​ការ​បំពេញ​ជាតិទឹក។ ម៉្យាងទៀត ផ្លែ​ឪឡឹក​ក៏​សម្បូរ​ដោយ​ម៉ាញ៉េស្យូម និង​ប៉ូតាស្យូម​ដែរ។

. ទឹកដូង

ទឹកដូង​ជម្រើស​ដ៏​ល្អ​សម្រាប់​ការ​បំពេញ​ជាតិទឹក និង​អេឡិចត្រូលីត្រ​ឡើង​វិញ។ ទឹកដូង​ជា​ប្រភព​នៃ​អេឡិចត្រូលីត្រ​ដោយ​ផ្តល់​នូវ​កាល់ស្យូម ប៉ូតាស្យូម សូដ្យូម ម៉ាញ៉េស្យូម និង​ផូស្វ័រ​ដែល​សុទ្ធតែ​អាច​ជួយ​កាត់​បន្ថយឱកាស​មាន​​អាការៈ​រមួល​ក្រពើ​ពិសេស​ក្រោយពេល​យើង​ហាត់ប្រាណបែបធ្ងន់ៗជាដើម​។

. ដំឡូងជ្វា

ដំឡូងជ្វា​គឺ​ជាមើម​រុក្ខជាតិ​​ដែល​ល្អ​សម្រាប់​សុខភាព ព្រោះ​សម្បូរ​ដោយ​វីតាមីន ជាតិរ៉ែ និង​សារធាតុ​ផ្សេង​ទៀត។ ដំឡូងជ្វា​ក៏​សម្បូរ​ដោយ​ប៉ូតាស្យូម កាល់ស្យូម និង​ម៉ាញ៉េស្យូម​ដែល​សំខាន់​សម្រាប់ជួយ​ដល់​មុខងារ​សាច់ដុំ។

. យ៉ាអួ Greek

យ៉ាអួ Greek គឺ​ជា​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដែល​ល្អ​សម្រាប់​សុខភាព​ព្រោះ​យ៉ាអួ​នេះ​មាន​សារធាតុចិញ្ចឹម​ច្រើន​ដូចជា​ប៉ូតាស្យូម ផូស្វ័រ និង​កាល់ស្យូម​ដែល​ជា​អេឡិចត្រូលីត្រ​ក្នុង​រាងកាយ។ សាច់ដុំ​ត្រូវការ​កាល់ស្យូម​ដើម្បី​ដំណើរការ​ឲ្យ​បាន​ត្រឹមត្រូវ ហេតុ​នេះ​ហើយ​បើ​ខ្វះ​កាល់ស្យូម​អាច​នឹង​មាន​ផលវិបាក​ទាក់ទង​នឹង​សាច់ដុំ​រួមមាន​អាការៈ​រមួល​ក្រពើ និង​ចង្វាក់​បេះដូង​មិន​ប្រក្រតី។ ម៉្យាងទៀត យ៉ាអួ Greek មាន​ប្រូតេអ៊ីន​ច្រើន​ដែល​ជាលិកា​សាច់ដុំ​ត្រូវការ​ដើម្បី​លូតលាស់ និង​ជួសជុលឡើងវិញ។

. ផ្លែល្ហុង

ផ្លែ​ល្ហុង​ផ្ទុក​ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម​ច្រើន។ ការសិក្សា​ទៅ​លើ​ស្ត្រី​ ២៣០​នាក់​បាន​រកឃើញ​ថា​អ្នក​ដែល​ប្រឈម​នឹង​អាការៈ រមួលក្រពើ​ញ៉ាំ​អាហារ​ដែល​មាន​ប៉ូតាស្យូម​តិច​ជាង​អ្នក​ដែល​មិន​មាន​អាការៈ​នេះ។ ដូចនេះ​ការ​ញ៉ាំ​អាហារ​សម្បូរ​ដោយ​ប៉ូតាស្យូម​ដូចជា​ផ្លែល្ហុង​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​អាការៈ​រមួល​ក្រពើ។

. ត្រី​សាល់ម៉ុន

ត្រីសាល់ម៉ុន​សម្បូរ​ដោយ​ប្រូតេអ៊ីន ខ្លាញ់​ប្រឆាំង​នឹង​ការ​រលាក និង​សារធាតុចិញ្ចឹម​ផ្សេង​ទៀត​ដែល​អាច​បង្ការ​អាការៈ​រមួល​ក្រពើ​រួមមាន​វីតាមីន B ប៉ូតាស្យូម ម៉ាញ៉េស្យូម និង​ផូស្វ័រ។ ត្រីសាល់ម៉ុន​ក៏​មាន​ជាតិ​ដែក​ដែល​សំខាន់​សម្រាប់​ការ​ផលិត​កោសិកា​គ្រាប់​ឈាម​ ផ្តល់​អុកស៊ីសែន​ដល់​ជាលិកា​សាច់ដុំ និង​ចរន្ត​ឈាម​ដែល​សំខាន់​ក្នុង​ការ​បង្ការ​ការ​រមួលក្រពើ។ បន្ថែម​ពី​នេះ​ទៀត ត្រី​សាល់ម៉ុន​ក៏​មាន​វីតាមីន Dដែរ។ វីតាមីន D សំខាន់​សម្រាប់​មុខងារ​សាច់ដុំ ហើយ​ការ​ខ្វះ​សារធាតុចិញ្ចឹម​មួយ​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​សាច់ដុំ រមួលក្រពើ និង​សាច់ដុំ​ចុះ​ខ្សោយ។

. ត្រី​សាឌីន

ត្រីសាឌីន​តូច​មែន​ប៉ុន្តែ​សម្បូរ​ដោយ​សារធាតុចិញ្ចឹម​ដែល​អាច​បង្ការ​ និង​បំបាត់​អាការៈ​រមួលក្រពើ​មាន​ដូចជា​កាល់ស្យូម ជាតិដែក ផូស្វ័រ ប៉ូតាស្យូម សូដ្យូម វីតាមីន D និង​ម៉ាញ៉េស្យូម។ លើសពីនេះ ត្រី​សាឌីន​ក៏​ផ្ទុក​សារធាតុ selenium ដែល​មាន​តួនាទី​សំខាន់​សម្រាប់​មុខងារ​សាច់ដុំ។ កម្រិត​សារធាតុ selenium ទាប​អាច​បង្ក​ឲ្យ​សាច់ដុំ​ចុះ​ខ្សោយ ឬ​បញ្ហា​សាច់ដុំ​ផ្សេងៗ​។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/nutrition/foods-that-help-with-muscle-cramps

កំណែ​ប្រែបច្ចុប្បន្ន

09/06/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ញ៉ាំអាហារទាំងនេះអាចជួយឲ្យរាងកាយទទួលបានកាល់ស្យូមគ្រប់គ្រាន់

ដំឡូងជ្វា សម្បូរជាតិសរសៃ និងវីតាមីន ជួយ​ច្រើន​ដល់សុខភាព


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 09, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម