នៅពេលមានអាការៈងងឹត ឬវិលមុខ ជំហានដំបូងដែលយើងតែងសន្និដ្ឋាន ២ ជម្រើស គឺលើសឈាម ឬជាតិស្ករក្នុងឈាមធ្លាក់ចុះ តែភាគច្រើនគឺខ្វះជាតិស្ករ។ ដូចនេះវេជ្ជបណ្ឌិត លី ឬទ្ធីគុណ នឹងបង្ហាញពីអាការៈជាតិស្ករធ្លាក់ចុះ ដើម្បីឲ្យយើងដឹងកាន់តែច្បាស់។
លោកបានឲ្យដឹងថា អាការៈខ្វះជាតិស្ករ គឺជារោគសញ្ញានៃការធ្លាក់ជាតិស្ករដល់កម្រិតក្រោម ៧០mg/dl ក្នុងអំឡុងពេលពី ២-៤ ម៉ោង ក្រោយញ៉ាំអាហាររួច។ នៅពេលជាតិស្ករធ្លាក់ចុះរាងកាយនឹងចេញសញ្ញាដំបូងគឺជាអារម្មណ៍ប្រែប្រួល។
ក្រៅពីអារម្មណ៍ប្រែប្រួលហើយ អ្នកជំងឺខ្វះជាតិស្ករមានរោគសញ្ញាខុសៗគ្នាជាច្រើនទៀតតាមមនុស្សម្នាក់ៗ តែក្នុងនោះភាគច្រើនមានដូចខាងក្រោមនេះ៖
– ញ័រទ្រូង
– ញ័រដៃញ័រជើង
– ឃ្លានអាហារខ្លាំង
– បែកញើស
– ស្រវាំងភ្នែក
– ភ័យ
– វង្វេងវង្វាន់
– បែកញើសស្អិតៗ
– ញាក់សាច់ដុំ
– ឈឺក្បាលវិលមុខ
– អស់កម្លាំងល្ហិតល្ហៃ
– ត្រជាក់ចុងដៃចុងជើង
ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋានការធ្លាក់ចុះជាតិស្ករខ្លាំងធ្ងន់ធ្ងរពេក អាចឈានដល់ការបាត់បង់ស្មារតី និងអាចដល់ស្លាប់បាត់បង់ជីវិតផងក៏មាន។
វីដេអូ៖ អ្នកជំងឺទឹកនោមផ្អែមគួរធ្វើម៉េចពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ខ្លាំង
‘ autoplay=’0’][/video-embeb][embed-health-tool-bmr]