backup og meta

ការសិក្សា​រក​ឃើញ​​ប្រយោជន៍​ថ្មីទៀតពីការផឹកកាហ្វេ ឬតែបៃតង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 20, 2021

    ការសិក្សា​រក​ឃើញ​​ប្រយោជន៍​ថ្មីទៀតពីការផឹកកាហ្វេ ឬតែបៃតង

    ដូច​គ្នា​យើង​​បាន​ដឹង​មក​ហើយ​ថា​ការ​ផឹក​កាហ្វេ​និង​តែបៃតង​មាន​ប្រយោជន៍​ដល់​សុខភាព​របស់​យើង​ ដូច​ជា​ជួយ​ដល់​សុខភាព​បេះ​ដូង បន្ថយ​កម្រិត​រលាក​ និង​កាត់​បន្ថយ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ទៀត​ផង​។

    យ៉ាងណា ការ​សិក្សា​ថ្មី​មួយ​​​ត្រូវ​វិប​សាយ​សុខភាព​របស់​សាកល​វិទ្យាល័យ ​Harvard ចុះ​ផ្សាយ​នៅ​ខែ​មករា ឆ្នាំ២០២១ នេះ បាន​ឲ្យ​ដឹង​ថា​ការ​ផឹក​កាហ្វេ​(មិន​បន្ថែម​ជាតិ​​ផ្អែម)​ និង​តែ​បៃតង​ក៏​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆាប់​ស្លាប់​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដូច​គ្នា​។

    ការ​សិក្សា​បាន​វាយ​តម្លៃ​ទៅ​លើ​របាយការណ៍​ផ្ទាល់​ខ្លួន​ពី​ទម្លាប់​រស់​​នៅ​ប្រ​ចាំ​ថ្ងៃ​របស់​មនុស្ស​ចំនួន​៥ ០០០​នាក់​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ​រយៈពេល​ប្រាំ​ឆ្នាំ​។ តាម​ការ​សិក្សា បើ​ប្រៀប​ធៀប​ជាមួយ​នឹង​អ្នក​មិន​ផឹក​កាហ្វេ និង​តែ​បៃ​តង ឃើញ​ថា​អ្នក​ផឹក​តែ និង​កាហ្វេ​មាន​ហានិភ័យ​ទាប​ជាង​​ក្នុង​ការ​ឆាប់​ស្លាប់​​បង្ក​ដោយ​បញ្ហា​សុខ​ភាព​ផ្សេងៗ។

    កាហ្វេ និងតែ

    អ្នក​ផឹក​កាហ្វេ​ពីរ​ពែង​ ឬ​តែ​បៃ​តង​បួន​ពែង​ក្នុង​មួយ​ថ្ងៃ មាន​អត្រា​ឆាប់​ស្លាប់​៤០​​ភាគ​រយ​ទាប​ជាង​អ្នក​មិន​ផឹក​សោះ។ ចំពោះ​អ្នក​ផឹក​កាហ្វេ​បួន​ពែង​ក្នុង​មួយ​ថ្ងៃ​ និង​ផឹក​ថែម​តែ​បៃតង​ពីរ​ពែង​ទៀត មាន​អត្រា​ឆាប់​ស្លាប់ ទាប​ជាង​អ្នក​មិន​ផឹក​ដល់ទៅ​៦៣​ភាគ​រយ​។

    ការ​សិក្សា​នេះ​ធ្វើ​ឡើង​តាម​ការ​អង្កេត​តែ​ប៉ុណ្ណោះ និង​មិន​មាន​ភស្តុតាង​បញ្ជាក់​ថា​ការ​ផឹក​កាហ្វេ និង​តែ​បៃ​តង​ធ្វើ​ឲ្យ​មនុស្ស​មាន​អាយុ​វែង​នោះ​ទេ។ យ៉ាងណា ការ​សិក្សា​បញ្ជាក់​ថា​ កាហ្វេ និង​តែ​បៃតង សុទ្ធ​តែ​មាន​ផ្ទុក​ធាតុ​មាន​ប្រ​យោជន៍​ខ្លាំង​ដល់​សុខភាព ដូច​ជា​សារធាតុ​ប្រ​ឆាំង​ការ​រលាក និង​សារធាតុ​ប្រ​ឆាំង​អុក​ស៊ីត​កម្ម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jan 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម