និយមន័យ
១- អ្វីជាតេស្តសេរ៉ូមប្រូតេអ៊ីនសរុប ?
សំដៅលើតេស្ត រកមើលបរិមាណប្រូតេអ៊ីនអាល់ប៊ុយមីន និងក្លូប៊ុយលីន នៅក្នុងខ្លួន ហើយសរីរាង្គមានប្រូតេអ៊ីនអាល់ប៊ុយមីន ច្រើនជាងគេគឺថ្លើម។ មុខងារប្រូតេអ៊ីនទាំងនេះ រួមមានរក្សារចរន្តឈាមឲ្យហូរបានត្រឹមត្រូវ ជួយដឹកនាំថ្នាំ និងសារជាតិផ្សេងៗតាមឈាម ជាពិសេសវាមានតួនាទីសំខាន់ជួយឲ្យជាលិកាលូតលាស់ និងជាសះស្បើយ។
ក្លូប៊ុយលីនមានច្រើនទម្រង់ ដូចជា ប្រូតេអ៊ីន អាល់ហ្វា បេតា និងហ្គាមម៉ា ហើយថ្លើម ឬប្រព័ន្ធភាពស៊ាំ មានតួនាទីបង្កើតប្រូតេអ៊ីនទាំងនេះ។ ក្លូប៊ុយលីន ខ្លះភ្ជាប់ខ្លួនជាមួយប្រូតេអ៊ីហេម៉ូក្លូប៊ីន មាននាទីដឹកនាំជាតិដែកទៅក្នុងឈាម និងជួយប្រយុទ្ធការឆ្លងរោគ។ គ្រូពេទ្យអាចនឹងស្នើសុំធ្វើតេស្ត Serum protein electrophoresis ដើម្បីជួយបែងចែកប្រភេទប្រូតេអ៊ីក្លូប៊ុយលីន ក្រុមតូចៗជាច្រើនទៀត។
បរិមាណប្រូតេអ៊ីនសរុបទាំង អាល់ប៊ុយមីន និងក្លូប៊ុយលីន តែងនៅដាច់ដោយឡែកពីគ្នា ក្នុងលទ្ធផលតេស្ត។ ករណីខ្លះ ពេទ្យអាចសុំរកប្រភេទក្លូប៊ុយលីនផ្សេងទៀតដូចជា Alpha-1 និង Globulin ផងដែរ។
២- ហេតុអ្វីចាំបាច់ត្រូវធ្វើតេស្តនេះ?
គ្រូពេទ្យណែនាំឲ្យធ្វើតេស្តនេះនៅពេលសង្ស័យ មានសញ្ញាបញ្ហា សារជាតិចិញ្ចឹម ជំងឺតម្រងនោម ឬថ្លើមជាដើម។ ករណីលទ្ធផលចេញមកធម្មតា គេនឹងធ្វើតេស្តផ្សេងទៀតដើម្បីរកមូលហេតុជំងឺ។
ស្វែងយល់មុនធ្វើតេស្ត
៣- គួរដឹងអ្វីខ្លះមុនពេលធ្វើតេស្ត?
Serum protein Electrophoresis ជាតេស្តដើម្បីរកក្រុមប្រូតេអ៊ីនណាមួយនៅក្នុងឈាម។ គ្រូពេទ្យធ្វើ តេស្តនេះ នៅពេលលទ្ធផលរបស់តេស្តក្លូប៊ុយលីនមិនប្រក្រតី។
ពេលថ្លើមខូចមិនអាចផលិតប្រូតេអ៊ីនបាន សញ្ញាមិនប្រក្រតីនឹងលេចឡើងនៅ ២ សប្តាហ៍ក្រោយ ព្រោះតែប្រូតេអ៊ីនផលិតមុនៗ អាចនៅក្នុងឈាមប្រមាណ ១២-១៨ ថ្ងៃប៉ុណ្ណោះ។ ហេតុនេះហើយ គ្រូពេទ្យអាចដឹងពីមូលហេតុជំងឺផ្សេងៗ តាមរយៈសមត្ថភាពថ្លើមផលិតប្រូតេអ៊ីន។
កាបូអ៊ីដ្រាត និងខ្លាញ់អាចស្តុកទុកក្នុងខ្លួនបាន តែមិនអាចស្តុកប្រូតេអ៊ីនបានទេ។ ដូចនេះខ្លួនប្រាណត្រូវតែផលិតប្រូតេអ៊ីន អ័រម៉ូន អង់ស៊ីមថ្មីៗ ក៏ដូចជាសារជាតិផ្សេងទៀត ព្រោះតែប្រូតេអ៊ីន ត្រូវបម្លែងទៅជាអាស៊ីដអាមីណូ (មេតាប៉ូលីស)។ គេអាចវាស់ប្រូតេអ៊ីនតាមរយៈទឹកនោមក៏បាន។
ដំណើរការធ្វើតេស្ត
៤- គួរត្រៀមខ្លួនបែបណា?
ត្រូវពិភាក្សារជាមួយគ្រូពេទ្យពាក់ព័ន្ធបញ្ហាសុខភាព ថ្នាំ ភេសជ្ជៈ ឬអាហារ ត្រូវចៀសវាងមុនធ្វើតេស្ត។ ជាទូទៅពុំចាំបាច់រៀបចំអ្វីជាពិសេសទេ ប៉ុន្តែការព្យាបាលដោយប្រើថ្នាំមួយចំនួនអាចធ្វើឲ្យប៉ះពាល់លទ្ធផលតេស្តមានដូចជា៖
– ស្តេរ៉ូអ៊ីត
– អង់ដ្រូហ្សែន
– Corticosteroids
– Dextran
– ថ្នាំអ័រម៉ូន
– អាំងសុយលីន
– Phenazopyridine
– Progesterone
– អ៊ីយ៉ុងអាម៉ូនីញ៉ូម
– អេសស្រ្តូហ្សែន
– ថ្នាំពន្យារកំណើត។
៥- មានអី្វកើតឡើងអំឡុងពេលធ្វើតេស្ត?
គ្រូពេទ្យនឹងយកឈាមទៅពិនិត្យដោយប្រើវិធីដូចខាងក្រោម៖
– រុំខ្សែយឺតជុំវិញដើមដៃដើម្បីបញ្ឈប់លំហូរឈាម ធ្វើឲ្យសរសៃវ៉ែននឹងឡើងធំ ឲ្យងាយចាក់ម្ជុលចូល។
– ជូតកន្លែងត្រូវចាក់ជាមួយអាល់កុល
– ចាក់ម្ជុលចូលក្នុងសរសៃវ៉ែន អាចចាក់លើសពីមួយម្ជុល
– ដោតបំពង់ទីបទៅនឹងម្ជុលដើម្បីបូមយកឈាម
– ដោះខ្សែយឺតចេញពីដៃពេលទទួលបានឈាមគ្រប់
– ដាក់សំឡីទប់កន្លែងចាក់ ពេលដកម្ជុលចេញមកវិញ
– សង្កត់កន្លែងចាក់ រួចបិទបង់ស្អិតឃាត់ឈាមកុំឲ្យហូរ។
៦- មានអី្វកើតឡើងបន្ទាប់ពីធ្វើតេស្តរួច?
ពេលគ្រូពេទ្យរឹតខ្សែយឺតជុំវិញដើមដៃ យើងអាចមានអារម្មណ៍ស្ពឹកបន្តិច និងមិនឈឺចាប់ដោយសារមុខម្ជុលទៀតផង ឬអាចឈឺបន្តិចបន្តួច។
លទ្ធផល
៧- លទ្ធផលមានន័យយ៉ាងណា?
លទ្ធផលធម្មតា
លទ្ធផលអាចខុសៗគ្នាទៅតាមមន្ទីរពិសោធន៍នីមួយៗ។ កត្តាសុខភាព និងកត្តាផ្សេងទៀត លើកយកមកពិចារណា ហេតុនេះបើលទ្ធផលមិនប្រក្រតីនៅក៏ដោយ តែអាចធម្មតាសម្រាប់យើង។
– ប្រូតេអ៊ីនសរុប៖ ៦,៤–៨,៣ ក្រាម/ដេស៊ីលីត្រ ឬ ៦៤–៨៣ ក្រាម/លីត្រ
– អាល់ប៊ុយមីន៖ ៣,៥–៥ ក្រាម/ដេស៊ីលីត្រ ឬ ៣៥–៥០ ក្រាម/លីត្រ
– Alpha-1 globulin៖ ០,១–០,៣ ក្រាម/ដេស៊ីលីត្រ ឬ ១–៣ ក្រាម/លីត្រ
– Alpha-2 globulin: ០,៦–១ ក្រាម/ដេស៊ីលីត្រ ឬ ៦–១០ ក្រាម/លីត្រ
– Beta globulin: ០,៧–១,១ ក្រាម/ដេស៊ីលីត្រ ឬ ៧–១១ ក្រាម/លីត្រ
លទ្ធផលមិនប្រក្រតី
លទ្ធផលបង្ហាញពីប្រូតេអ៊ីនលើសកម្រិតអាចបណ្តាលមកពី៖
– ករណីរលាក ឬឆ្លងរោគរាំរ៉ៃ ដូចជា HIV និងរលាកថ្លើមប្រភេទ B ឬ C
– ជំងឺ Multiple myeloma
– ជំងឺ Waldenstrom disease
លទ្ធផលទាបជាងកម្រិតធម្មតាអាចដោយសារ៖
– ជំងឺ Agammaglobulinemia
– ហូរឈាម
– រលាកខ្លាំង
– រលាកកោសិកា និងសរសៃឈាមតម្រងនោម
– ជំងឺថ្លើម
– វិបត្តិស្រូបជីវជាតិអាហារនៅពោះវៀន
– ខ្វះសារជាតិចិញ្ចឹម
– ជំងឺទឹកនោមប្រៃ
– ជំងឺអសមត្ថភាពស្រូបជីវជាតិ។
ត្រូវចាំកម្រិត និងបរិមាណប្រូតេអ៊ីន អាចខុសៗគ្នាទៅតាមមន្ទីរពិសោធន៍ និងមន្ទីរពេទ្យនីមួយៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]