backup og meta

អាស៊ីដ ២​ប្រភេទ​​ល្អ​អស់ទាស់​ ចំពោះ​ស្រីៗ​មិន​ចង់​កើត​មហារី​កសុដន់

អាស៊ីដ ២​ប្រភេទ​​ល្អ​អស់ទាស់​ ចំពោះ​ស្រីៗ​មិន​ចង់​កើត​មហារី​កសុដន់

អាហារ​សម្បូរ​ជាតិ​អាស៊ីដ ២​ប្រភេទ គឺ​អាស៊ីដ​ហ្វេណូលិក និង​អាស៊ីត​ក្លរ៉ូហ្សែនិក ជួយ​ស្រីៗ កាត់បន្ថយ​ភាពប្រឈម​កើត​ជំងឺ​មហារីក​សុដន់ ក្រោយ​អស់​រដូវ។ នេះពិតជា​ល្អមែន! តើអាស៊ីដ​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ស្រីៗ​ដូច្នេះ មាន​នៅ​ក្នុង​ប្រភេទ​អាហារ​អ្វីខ្លះ?

ការសិក្សា​មួយ ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ Navarra និង​សាកលវិទ្យាល័យ Jaen របស់​អេស្ប៉ាញ ពិនិត្យ​លើ​ភាព​ជាប់ពាក់ព័ន្ធ​គ្នា រវាង​អាស៊ីដហ្វេណូលិក និង​មហារីក ក្នុង​ចំណោម​ស្រីៗ​ជាង ១ម៉ឺន​​នាក់ ក្នុង​រយៈពេល ១២​ឆ្នាំ។ ដើម្បី​ឲ្យ​កាន់តែ​ច្បាស់ អ្នកស្រាវជ្រាវ សួរ​ស្រីៗ ពី​ប្រភេទ​អាហារ ១៣៦​មុខ ដែល​ពួកគេ​ញ៉ាំ និង​យក​ទិន្នន័យ​នេះ ទៅ​ប្រៀបធៀប​ជាមួយ​ព័ត៌មាន​ស្ដីពី​អាហារ​សម្បូរ​ជាតិ​អាស៊ីដ​ហ្វេណូលិក។

លទ្ធផល រកឃើញ​ថា ស្រីៗ ញ៉ាំ​អាហារ​មាន​ជាតិ​អាស៊ីដហ្វេណូលិក កាន់តែ​ច្រើន ជួយ​កាត់បន្ថយ​ភាពប្រឈម កើត​ជំងឺ​មហារីក​សុដន់ ៦២% ប្រៀបធៀប​ជាមួយ​ស្រីៗ ញ៉ាំ​អាហារ​មាន​អាស៊ីដ​នេះ​តិច។ ស្រីៗ អាច​រក​អាហារ​សម្បូរ​ជាតិ​អាស៊ីដ​នេះ ញ៉ាំ​បាន ដូចជា​គ្រាប់ធញ្ញជាតិ ផ្លែ​ប្លូប៊័ររី ក្រូច ស្រូវ​សាលី និង​បាយ។ ជាតិ​អាស៊ីដ​នេះ ក៏មាន​នៅ​ក្នុង​ស្រាក្រហម​ដែរ។

ជាមួយគ្នា​នេះ អ្នកស្រាវជ្រាវ ក៏​រកឃើញ​ថា អាស៊ីដ​ក្លរ៉ូហ្សែនិក មាន​នៅ​ក្នុង​កាហ្វេ បន្លែ និង​ផ្លែឈើ ក៏ជួយ​កាត់បន្ថយ​ភាពប្រឈម កើត​ជំងឺ​មហារីក​សុដន់​ផងដែរ។ ស្រីៗ ញ៉ាំ​អាហារ​សម្បូរ​ជាតិ​អាស៊ីដ​នេះ កាន់តែ​ច្រើន ជួយ​កាត់បន្ថយ​ហានិភ័យ កើត​ជំងឺ​នេះ ៦៥% ប្រៀប​នឹង​ស្រីៗ ញ៉ាំ​អាហារ​មាន​ជាតិ​អាស៊ីដ​នេះ​តិច។

មហារីក Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

លោកស្រី Susannah Brown ប្រធាន​ស្ដីទី នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ World Cancer Research Fund បញ្ជាក់​ថា ការសិក្សា​នេះ គួរឲ្យចាប់​អារម្មណ៍ ដោយសារ​វា​បង្ហាញ​ពី​ផលប្រយោជន៍​ញ៉ាំ​បន្លែ និង​ផ្លែឈើ សម្រាប់​បង្ការ​ជំងឺ​មហារីក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.independent.co.uk/life-style/health-and-families/breast-cancer-risk-how-likely-diet-coffee-fruit-vegetables-obesity-a8892586.html

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ គីង ច័ន្ទវាសនា​


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម