backup og meta

រាងកាយខ្វះជាតិស្ករ នឹងលេចសញ្ញាទាំងនេះចេញមក

រាងកាយខ្វះជាតិស្ករ នឹងលេចសញ្ញាទាំងនេះចេញមក

នៅ​ពេល​មាន​អាការៈ​ងងឹត ឬ​វិល​មុខ ជំហាន​ដំបូង​ដែល​យើង​តែង​សន្និដ្ឋាន ២ ជម្រើស គឺ​លើស​ឈាម ឬ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ តែភាគច្រើនគឺខ្វះជាតិស្ករ។ ដូចនេះ​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ នឹង​បង្ហាញ​ពី​អាការៈ​ជាតិ​ស្ករ​ធ្លាក់​ចុះ ដើម្បី​ឲ្យ​យើង​ដឹង​កាន់តែ​ច្បាស់។

លោក​បាន​ឲ្យ​ដឹង​ថា អាការៈ​ខ្វះ​ជាតិ​ស្ករ គឺជា​រោគសញ្ញា​នៃ​ការ​ធ្លាក់​ជាតិ​ស្ករ​ដល់​កម្រិត​ក្រោម ៧០mg/dl ក្នុង​អំឡុង​ពេល​ពី ២-៤ ម៉ោង ក្រោយ​ញ៉ាំ​អាហាររួច។ នៅ​ពេល​ជាតិ​ស្ករ​ធ្លាក់​ចុះ​រាងកាយ​នឹង​ចេញ​សញ្ញា​ដំបូង​គឺ​ជា​អារម្មណ៍​ប្រែប្រួល។

ក្រៅពី​អារម្មណ៍​ប្រែប្រួល​ហើយ អ្នក​ជំងឺ​ខ្វះ​ជាតិ​ស្ករ​មាន​រោគសញ្ញា​ខុស​ៗ​គ្នា​ជាច្រើន​ទៀត​តាម​មនុស្ស​ម្នាក់​ៗ តែ​ក្នុង​នោះ​ភាគច្រើន​មាន​ដូច​ខាងក្រោម​នេះ៖

– ញ័រ​ទ្រូង

– ញ័រដៃ​ញ័រ​ជើង

– ឃ្លាន​អាហារ​ខ្លាំង

– បែក​ញើស

– ស្រវាំង​ភ្នែក

– ភ័យ

– វង្វេង​វង្វាន់

– បែក​ញើស​ស្អិត​ៗ

– ញាក់​សាច់ដុំ

– ឈឺក្បាល​វិលមុខ

– អស់កម្លាំង​ល្ហិតល្ហៃ

– ត្រជាក់​ចុង​ដៃ​ចុងជើង

ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​ការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ខ្លាំង​ធ្ងន់ធ្ងរ​ពេក អាច​ឈាន​ដល់​ការ​បាត់បង់​ស្មារតី និង​អាច​ដល់​ស្លាប់​បាត់បង់​ជីវិត​ផង​ក៏​មាន។

វីដេអូ៖ អ្នកជំងឺទឹកនោមផ្អែមគួរធ្វើម៉េចពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ខ្លាំង

‘ autoplay=’0’][/video-embeb]

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/12/2023

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

ញ៉ាំផ្លែឈើទាំងនេះល្អចំពោះសុខភាព និងមានជាតិស្ករតិច

អាហារប៉ុន្មានប្រភេទនេះមានជាតិស្ករខ្ពស់ យកល្អកុំញ៉ាំច្រើនពេក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 06, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម