backup og meta

កុំ​ចូលចិត្ត​ញ៉ាំ​លៀស ខ្ចៅ ខ្យង ពេក ព្រោះ​អាច​ឆ្លង​សត្វ​ល្អិត​ទៅ​ក្នុង​ពោះវៀន

កុំ​ចូលចិត្ត​ញ៉ាំ​លៀស ខ្ចៅ ខ្យង ពេក ព្រោះ​អាច​ឆ្លង​សត្វ​ល្អិត​ទៅ​ក្នុង​ពោះវៀន

គ្នា​​យើងមួយ​ចំនួន​ចូលចិត្ត​ញ៉ាំពពួក​លៀស ខ្ចៅ ខ្យង ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់ និង​ថោក​អាច​រក​ទិញ​បាន​គ្រប់​ទី​កន្លែង។ តែ​ការ​ញ៉ាំ​អាហារ​ទាំង​នេះ​ច្រើន អាច​មាន​ផល​ប៉ះពាល់​ខ្លាំង​ចំពោះ​សុខភាព ព្រោះ​សាច់​សត្វ​ទាំង​នោះ​រស់នៅ​កន្លែង​មិន​ល្អ និង​ជាប់​មាន​ដី​នៅ​ជាមួយ។

ដើម្បី​បកស្រាយ​ពី​បញ្ហា​នេះ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និង​ជា​​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​ពន្យល់​ថា៖ “ខ្យង ខ្មៅ​ខ្លះ​មិនមែន​ធម្មជាតិ​ឡើយ ព្រោះ​គ្មាន​អ្នក​នៅ​តាម​ស្រុកស្រែ​ចុះ​ទៅ​ចាប់​ទៅ​រាវ​នៅ​បឹង នៅ​ទន្លេ​បាន​ច្រើន​រាល់ថ្ងៃ​យក​មក​ផ្គត់ផ្គង់​គ្រប់​កន្លែង ព្រម​ទាំង​ហាង​ធំ​ៗ​ដែរ​នោះ​ទេ។ មាន​ខ្លះ​គេ​ចិញ្ចឹម និង​យក​មក​ពី​ប្រទេស​ជិតខាង​យើង ហើយ​បើ​ខ្លះ​ទៀត​វា​រស់នៅ​ក្នុង​ទឹក​កខ្វក់ ហើយ​ជា​ធម្មតា​របស់​ចិញ្ចឹម​គឺ​គេ​ឲ្យ​ស៊ី​កាក​សំណល់​គ្រប់​ប្រភេទ ភាគច្រើន​របស់​មិន​ល្អ”។

លៀស ខ្ចៅ ខ្យងHello_គ្រូពេទ្យ

លោក​បាន​បន្ត​ថា ជា​ធម្មតា​សត្វ​ទាំង​នោះ​ពេល​ចាប់​បាន វា​បិទ​មាត់ ហើយ​ពេល​យក​ទៅ​ស្រុះ​ទើប​ហើប​មាត់ ដូចនេះ​មាន​អៀន ព្រូន តេនញ៉ា​ខ្លះ​ចេញ និង​ខ្លះ​ទៀត​ក៏​មិន​ចេញ​ដែរ។ បើ​ជា​លៀស​វិញ​ខ្លះ​វិញ​មិន​បាន​ចម្អិន​ឡើយ គ្រាន់តែ​ហាលថ្ងៃ ប្រឡាក់​អំបិល​ម្ទេស ពង​ព្រូន ពង​តេនញ៉ា​ដែល​រស់នៅ​ក្នុង​សត្វ​ទាំង​នោះ​វា​មិន​ងាប់​ឡើយ ព្រោះ​ពពួក​ប៉ារ៉ាស៊ីត​ទាំង​នេះ​ត្រូវ​ប្រើ​កម្ដៅ​រាប់​រយ​អង្សា​សេរ​ដោយ​ដាំ​ទឹក​ឲ្យ​ពុះ ១៥ នាទី។

វេជ្ជបណ្ឌិត លី ឬទ្ធី​គុណ បាន​បន្ថែម​ថា នៅ​ពេល​ដែល​ព្រូន អៀន ឬ​តេនញ៉ា​ឆ្លង​ចូល​ទៅ វា​នឹង​រស់នៅ​ក្នុង​ពោះ​យើង ហើយ​អាច​បង្ក​ឲ្យ​មាន​រោគសញ្ញា​ដូចជា ឈឺ​ពោះ ស្គម ស្លេកស្លាំង ជួនកាល​រាក ឬ​ទល់​លាមក។ នៅ​ពេល​វា​ផ្ដាច់​ចេញ​ជា​កង់​ៗ​ រួច​ធ្លាក់​មក​ទំ​ខោទ្រនាប់ ធ្វើឲ្យ​យើង​មាន​ជំងឺ​រមាស់​គូទ។ មាន​កូន​តេនញ៉ា​ខ្លះ​ធ្វើ​ចលនា​ចូល​ទៅ​ដល់​ខួរក្បាល វា​មាន​រោគសញ្ញា​ធ្វើឲ្យ​យើង​មាន​ជំងឺ​ប្រកាច់ ឬ​មាន​លក្ខណៈ​ស្រដៀង​នឹង​មនុស្ស​មាន​ជំងឺ​ឆ្កួត​ជ្រូក។ បើ​វា​បន្ត​នៅ​ក្នុង​ពោះវៀន សារជាតិ​ទាំងប៉ុន្មាន​ដែល​មាន​សារសំខាន់​ជួយ​ទ្រទ្រង់​រាងកាយ តេនញ៉ា​នឹង​ស្រូប​យក​សារធាតុ​ទាំងអស់​នោះ ធ្វើឲ្យ​សុខភាព​មាន​ការ​ចុះ​ខ្សោយ និង​ស្គម​រីងរៃ។

អត្ថបទ​ពាក់ព័ន្ធ៖អ្នក​ចូលចិត្ត​ញ៉ាំ​អាហារ Fast food ប្រយ័ត្ន​កើត​ជំងឺ​ធ្ងន់ធ្ងរ​ទាំង​នេះ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

16/05/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 16, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម