backup og meta

គ្រឿងផ្សំរសជាតិ​អាហារ​យើង​ប្រើ​រាល់​ថ្ងៃ ដឹង​ថាមាន​គ្រោះ​ថ្នាក់​ប៉ុនណា​អត់?

គ្រឿងផ្សំរសជាតិ​អាហារ​យើង​ប្រើ​រាល់​ថ្ងៃ ដឹង​ថាមាន​គ្រោះ​ថ្នាក់​ប៉ុនណា​អត់?

ច្រើនឆ្នាំមក​ហើយ មាន​ពាក្យ​ចចាម​អារ៉ាម​ជាច្រើន ពាក់ព័ន្ធ​រឿងញ៉ាំ​ប៊ីចេង ភាគ​ច្រើន​ថា​ពុក​ឆ្អឹង ប៉ុន្តែ​រឿង​នេះ​មិន​មែន​ការ​ពិត​ទេ ព្រោះ​វិទ្យាសាស្ត្រ​រក​មិន​ឃើញ​ភស្តុតាង​បញ្ជាក់​រឿង​នេះ​នៅ​ឡើយ។ ទោះ​មិន​បង្ក​ឲ្យ​ពុក​ឆ្អឹង ប៊ីចេងអាច​បង្ក​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​ជាច្រើន ហើយ​គ្រឿង​ផ្សំ​ក្នុង​អាហារ​មួយ​ចំនួន​ទៀត ក៏អាច​ប៉ះពាល់​សុខភាព​យើង។ “Hello គ្រូពេទ្យ’ នឹង​លើក​យក​គ្រឿង​ផ្សំ​រសជាតិ​មួយ​ចំនួន អាច​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​មក​បង្ហាញ​ឲ្យ​យើងដឹង។

១- គ្រោះ​ថ្នាក់បង្កដោយ​សារធាតុ​បន្ថែម​ក្នុង​អាហារ

គ្រឿង​បន្ថែមរសជាតិ ​និង​គ្រឿង​រក្សា​គុណភាព ទាក់​ទង​នឹង​បញ្ហាសុខភាព​ផ្សេងៗ ដោយ​​ការ​សិក្សា​ដំបូង​បានរក​ឃើញ​ជំងឺ​កាច​ហាសាវ​ជា​ច្រើន​ទៅ​លើ​សត្វ និងប្រតិកម្ម​ផ្សេងលើ​មនុស្ស ដូច​ជា៖

– មហារីកលើពពួក​​សត្វ​កកេរ​ (នៅ​ក្នុង​មន្ទីរ​ពិសោធន៍)។

– សារធាតុ​គីមី ដូច​ជា សារធាតុសុលហ្វីត (Sulfites) នីទ្រីត (Nitrites) និង​​នីត្រាត (Nitrates) ក្នុងសារធាតុ​រក្សា​គុណភាព ​ប្រើ​ដើម្បី​ការ​ពារ​កុំ​ឲ្យ​សាច់​សត្វ​ផ្លាស់​ប្ដូរ​ពណ៌ អាច​បង្ក​ជា​ជំងឺ​ហឺត ​និង​ប្រតិកម្ម​អាលែកហ្ស៊ី ហើយ​ត្រូវ​ចាត់​ទុកជា​សារធាតុ​បន្ថែម​ក្នុង​អាហារ​​អាក្រក់​បំផុត។​

– គ្រឿង​បន្ថែមរសជាតិ ​និង​គ្រឿង​រក្សា​គុណភាព បង្ក​ឲ្យ​មាន​រោគ​សញ្ញា​លើ​ពោះវៀន ដូច​ជា​ ចង្អោរ​ និង​រាក ​អាច​ជា​ផ្នែក​មួយ​នៃ​ប្រតិកម្ម​អាលែកហ្ស៊ី។

– សារធាតុ​ស្ករ​សិប្បនិម្មិត បង្ក​ឲ្យ​មាន​ការ​សម្រាល​កូន​មុន​កំណត់។ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​ប្រទេស​ដាណឺម៉ាក​នៅ​ឆ្នាំ២០១០ និង​ការ​សិក្សា​របស់​ប្រទេស​ន័រវែស​ ឆ្នាំ២០១២។

– សារធាតុ​ខាងលើ ប្រតិកម្ម​អាលែកហ្ស៊ី និង​បញ្ហាចុះខ្សោយ​ការ​យក​ចិត្ត​ទុក​ដាក់ (ADD- attention deficit disorder) លើក្មេងៗ។

–  ប៊ីចេង ដែល​ជាសារធាតុ​រំញោចរសជាតិ អាច​បង្ក​ឲ្យ​យើងឈឺ​ក្បាល​។

– ជាតិផូហ្វាត បង្កើន​គ្រោះ​ថ្នាក់​ជំងឺ​បេះដូង នៅ​មាន​ដែល​សារធាតុ​នេះ​ប្រមូល​ផ្តុំ​ច្រើនក្នុងរាងកាយ។

– ​សារធាតុ​បន្ថែម​មាន​ជាតិ​ស្ករ​ និង​ជាតិ​ផ្អែម អ័រម៉ូន ឬ​សារធាតុ​ដែល​អាច​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​ចែក​ចាយ​អ័រម៉ូន​ក្នុង​រាង​កាយ បង្ក​ហានិភ័យ​ឡើង​ទម្ងន់ ។

– សារធាតុ អាស្ប៉ាតាម (Aspartame) បង្ក​ឲ្យ​មាន​បញ្ហា​លើ​ប្រព័ន្ធ​ប្រសាទ ដោយ​រកឃើញ​​កើត​មាន​ចំពោះ​សត្វ​កណ្ដុរ​ក្រោយ​​ស៊ី​សារធាតុ​នេះ។

គ្រោះថ្នាក់នៃ​គ្រឿង​ផ្សំ​ក្នុង​អាហារ Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

២- សារធាតុ​បន្ថែម​ក្នុង​អាហារ​គេ​ស្គាល់​ជា​ទូទៅ

មាន​សារធាតុ​បន្ថែម​ក្នុង​អាហារ​រហូត​ដល់ ៣០០ ​មុខ ដែល​យើង​បច្ចុប្បន្ន​កំពុង​ប្រើ​ប្រាស់​ប្រចាំថ្ងៃ ទាំង​មិន​ដឹង​ថា​សារធាតុ​ទាំងនោះ អាច​បង្ក​បញ្ហា​សុខភាព​អ្វី​ខ្លះ។ សារធាតុ​ទាំង​នោះអាច​សម្លាប់ ​និង​ការពារ​ពី​សត្វល្អិត​ និង​ផ្សិត​ដែល​កើត​មាន​លើ​អាហារ។

– ប៊ីចេង (Mono-Sodium Glutamate (MSG)៖ ប៊ីចេង ​ជា​សារធាតុ​បន្ថែម​រសជាតិ និង​រក្សា​គុណភាព​ យើង​​ច្រើន​ប្រើ​​វាក្នុងពេល​ចម្អិនអាហារ​គ្រប់​ប្រភេទ ខណៈក្នុង​ឧស្សាហកម្ម គេ​ប្រើ​ក្នុង​​អាហារ​វេចខ្ចប់ និង​អាហារ​កំប៉ុង​។ គេ​អាច​រក​ឃើញ​ប៊ីចេង នៅ​ក្នុង​អាហារ​ខ្ចប់​ជា​ច្រើន ដូច​ជា ​ដំឡូង​បន្ទះ ស៊ុប សាច់​កំប៉ុង ប៉ុន្តែ​គេ​មិន​ដែល​បញ្ជាក់​ថាជា​សារធាតុ ប៊ីចេង (MSG) លើ​កំប៉ុង ឬសម្បក​ផលិត​ទាំងនោះទេ។

– សារធាតុ Acesulfame-K៖ សារធាតុ Acesulfame-K ជា​សារធាតុ​ផ្អែម​សិប្បនិម្មិត​ធ្លាប់​បាន​ឃើញ​វា​មាន​នៅ​ក្នុង​ផលិតផល​គ្មាន​ជាតិ​ស្ករ។ ​យោង​តាមមជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​សម្រាប់​ផលប្រយោជន៍​សាធារណៈ (Center for Science in the Public Interest) នៅ​សហរដ្ឋ​អាមេរិក បច្ចុប្បន្ន​គេ​រកឃើញ​សារធាតុ​នេះ ​ប្រើ​នៅ​ក្នុង​ភេសជ្ជៈកំប៉ុង និងលាយឡំជាមួយ​ស្ករ​ក្នុង​​ផលិតផល​ផ្សេង​ទៀត។

– សារធាតុ Butylated Hydroxyanisole ឬ BHA៖ សារធាតុ BHA ជា​សារធាតុ​រក្សា​អាហារ ​ជួយ​ពន្យឺត​អត្រា​វិវត្ត​របស់​ខ្លាញ់​ទៅ​ជា Rancid (សារធាតុ​មួយ​ពេល​ដែល​ខ្លាញ់​ធ្វើ​អុកស៊ីតកម្ម ហើយ​បណ្ដាល​ឲ្យមាន​ក្លិន​មិន​ល្អ)។ គេ​ច្រើន​ឃើញ​សារធាតុ​នេះ ​នៅ​ក្នុងអាហារ​គ្រាប់​ធញ្ញជាតិ (Cereal) ដំឡូង​បន្ទះ (Chip) និង​ផលិតផល​ពី​ប្រេង​សណ្ដែក។ នៅ​ពេល​​ធ្វើ​តេស្ត​សារធាតុ​នេះទៅ​លើ​សត្វ គេ​រក​ឃើញ​ថា ​អាច​បង្ក​ជា​មហារីកនៅ​ផ្នែក​ក្រពះ (Forestomach)។

– សារធាតុ Aspartame៖ សារធាតុ Aspartame ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សារធាតុ​ផ្អែម​សិប្បនិមិ្មត អាច​រក​ឃើញ​នៅ​ក្នុង​ភេសជ្ជៈ​ជាច្រើន ភេសជ្ជៈ​កំប៉ុង បង្អែម​គ្មាន​ជាតិ​ស្ករ ស្ករ​កៅស៊ូ និង​នៅ​ក្នុង​កញ្ចប់​ផលិតផល​ផ្សេងៗ។

– សារធាតុ Cyclamate៖ សារធាតុ Cyclamate ជា​សារធាតុ​ផ្អែម​សិប្បនិម្មិតដែល​នៅ​សហរដ្ឋ​អាមេរិក គឺ​ហាម​ឃាត់​ ដោយ​សារ​វា​អាច​បង្ក​ជា​ជំងឺ​មហារីក។ គេ​សង្ស័យ​ថា​ សារធាតុ​នេះអាច​នឹង​ជំរុញ​ឲ្យ​កើន​ឡើង​សកម្មភាព​បង្ក​ជំងឺ​មហារីកនៃសារធាតុ​ផ្សេងៗ​ទៀត ជាជាង​ខ្លួន​វា​ផ្ទាល់​។

៣- ធ្វើ​ដូច​ម្ដេច​ដើម្បី​ចៀស​សារធាតុ​បន្ថែម​ក្នុង​អាហារ

សូម​ទិញ​បន្លែ​អាហារ​សរីរាង្គ (Organic) ​នៅ​ពេល​នេះ​កំពុង​តែ​ពេញ​និយម​ ដើម្បី​ចៀស​ពី​បញ្ហា​ប៉ះពាល់​សុខ​ភាព​ ដោយ​សារ​ពពួក​អាហារ​កំប៉ុង (Processed foods)។ ទោះ​បី​ជា​អាហារ​របៀប​នេះ ​នាំ​ឲ្យមាន​សុខភាព​ល្អ​ក៏​ពិត​មែន ប៉ុន្តែ​វា​មាន​តម្លៃ​ថ្លៃ ​បើ​ធៀប​នឹង​អាហារ​កំប៉ុង។ ​ប្រសិន​បើ​អ្នក​មាន​ថវិកា​តិច សូម​ទិញ​វា​តាម​កម្រិត​សមរម្យ ឬ​​អាច​ដាំ​ប្រភេទ​បន្លែ​ទាំង​នោះ​ដោយ​ខ្លួន​ឯង បើ​អាច​ទៅ​រួច។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

12 Dangerous Food Additives. http://www.livestrong.com/article/22015-dangerous-additives/. Accessed October 31, 2016.

Dangers of Food Additives and Preservatives. http://greenliving.lovetoknow.com/dangers-food-additives-preservatives. Accessed October 31, 2016.

Dangers of Food Additives. http://health.howstuffworks.com/wellness/food-nutrition/facts/dangers-of-food-additives.htm. Accessed October 31, 2016.

កំណែ​ប្រែបច្ចុប្បន្ន

30/05/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ May 30, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម