តាមចំណាំ និងការជឿតៗគ្នា ថា ប្រុសៗដែលចូលចិត្តញ៉ាំសាច់ច្រើន ពេលម៉ាក់ៗមានផ្ទៃពោះ នោះនឹងមានកូនប្រុស។ តើពិតជាអ៊ីចឹងមែនអត់?
នោះគ្រាន់តែជាការចំណាំតៗគ្នាប៉ុណ្ណោះ គ្មានការសិក្សាណាបញ្ជាក់ថា ញ៉ាំអាហារនេះបានកូនប្រុស ធ្វើបែបនោះបានប្រុសនោះទេ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត។
លោកវេជ្ជបណ្ឌិតថា របបអាហារមិនអាចកំណត់ភេទរបស់កូនបានទេ ជួលកាលយើងចំណាំត្រូវ ជួនកាលក៏ខុសដែរ។ “ទាក់ទងនឹងរបបអាហារវាអាចដែរ ប៉ុន្តែគ្រាន់តែជាការសន្មតតៗគ្នាប៉ុណ្ណោះ មិនមានការសិក្សាណាមួយច្បាស់លាស់ទេ។ បើសិនជាមានការសិក្សាមួយច្បាស់លាស់ថា យើងធ្វើរបបអាហារមួយច្បាស់ដឹងតែអ៊ីចឹង អាហ្នឹងគេសរសេរ គេបោះពុម្ពនៅទស្សនាវដ្តីហើយ កាលណាអត់មានការសិក្សាបែបវិទ្យាសាស្ត្រ យើងអត់អាចយកជាការបានទេ’។
អត្ថបទពាក់ព័ន្ធ៖ ចង់ឆាប់មានកូន ក្នុងរបបអាហារត្រូវមានសារធាតុចិញ្ចឹមទាំងនេះ
បើចង់បានកូនប្រុស ឬស្រី ដូចចិត្តយើងប្រាថ្នានោះ លោកវេជ្ជបណ្ឌិតថា បច្ចុប្បន្នមានវិធីធ្វើ DNA ដោយយកមេជីវិតទៅពិនិត្យ ដើម្បីឲ្យដឹងថា ជាស្រី ឬប្រុស ដែលបច្ចេកវិទ្យានេះត្រូវចំណាយលុយច្រើន និងមានតែនៅប្រទេសជិតខាងប៉ុណ្ណោះ។
“បើយើងចង់បានប្រុសស្រីពិតប្រាកដ គេធ្វើ DNA ប៉ុន្តែអស់តម្លៃថ្លៃ អ្នកគេមានលទ្ធភាព គែអាចធ្វើ DNA គេអាចយកមេជីវិតមកមើលថា កូនស្រី ឬប្រុស គេទៅវិភាគអស់រាប់ពាន់រាប់ម៉ឺនដុល្លារទៅ គេអាចដាក់បាន តែយើងកំណត់តាមបែបធម្មជាតិវាមិនប្រាកដទេ’។ លោកវេជ្ជបណ្ឌិត គាន់ អូន រៀបរាប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]