backup og meta

តិចនិកចម្អិនអាហារឲ្យមានសុវត្ថិភាព មេផ្ទះទាំងអស់ត្រូវចេះ!

តិចនិកចម្អិនអាហារឲ្យមានសុវត្ថិភាព មេផ្ទះទាំងអស់ត្រូវចេះ!

សុវត្ថិភាព​ចំណី​អាហារ មិន​ត្រឹម​តែ​សំខាន់​សម្រាប់​សុខភាព​យើង​គ្រប់​គ្នា​ទេ ថែម​ទាំង​ជួយ​ពង្រឹង​ការ​លូត​លាស់​ និង​អភិវឌ្ឍន៍​របស់​ក្មេងៗ​ដូច​គ្នា ហេតុ​នេះ ម៉ាក់ៗ​គ្រប់​រូប​ត្រូវ​ចេះស្វែង​យល់​ពី​តិកនិចចម្អិន​អាហារ​មាន​សុវត្ថិភាពត្រឹម​ត្រូវ ទើប​អូនៗ​សុខភាព​ល្អ គ្រួសារ​មាន​សុភមង្គល។ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​ម៉ាក់ៗ​ទាំង​អស់ ពី​គន្លឹះ​ចម្អិន​អាហារ​ប្រកប​ដោយ​អនាម័យ និង​សុវត្ថិភាព​ត្រឹម​ត្រូវ។

១- លាង​ដៃ​ជាមួយ​សាប៊ូ​ និង​ទឹក​ស្អាត

មាន​បាក់​តេរី​ច្រើន​ណាស់ អាច​តោង​ជាប់ដៃ​យើង ហេតុ​នេះ​​ទើប​គ្រូពេទ្យ ​និង​អ្នក​ជំនាញ​តែង​ណែនាំ​​យើង​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត ​មុន​នឹង​ចម្អិន​អាហារ ឬ​រៀប​ចំ​អាហារ​។ តិចនិក​លាង​សម្អាត​ដៃ គឺ​អាច​ដោយ​ប្រើ​ទឹក​ក្តៅឧណ្ឌៗ ​​និង​សាប៊ូ​សម្លាប់​ជម្រះ​មេរោគ​រយៈ​ពេល ២០​វិនាទី ដុសឲ្យ​​ស្អាត​ និង​ជួតឲ្យ​​ស្ងួត។

២- សម្អាត​កន្លែង​ធ្វើ​ម្ហូប

កន្លែង​ធ្វើ​ម្ហូប​ត្រូវ​តែ​មាន​អនាម័យ​ជា​និច្ច មេ​ផ្ទះ​វ័យ​ឆ្លាត អាច​លាយ​ទឹក​ក្លរ៉ាយ (Chlorine Bleach) ចំនួន​ ១ ​ស្លាប​ព្រា​បាយ ​​ជាមួយ​ទឹក​ប្រហែល ៣​ លីត្រ​កន្លះ​ ហើយ​លាង​សម្អាត​កន្លែង​ចម្អិន​អាហារ​ឲ្យ​​បាន​សព្វ​កន្លែង។

៣- ​សម្អាត​ទូរទឹកកក​ជារៀង​រាល់​សប្តាហ៍

ទូទឹកកក ជា​កន្លែង​រក្សា​ទុក​អាហារ ហេតុនេះយើង​​គួរ​រើ​សម្អាត​ទូ​ទឹកកក ហើយ​យក​អាហារ​ផុត​កាល​កំណត់ទៅ​ចោល ក៏​ដូច​ជា​អាហារ​ទុក​យូរ​ដូច​គ្នា។ និយាយ​ឲ្យ​ច្បាស់​ជាង​នេះ​ទៀត ​មិន​គួរ​ញ៉ាំ​អាហារ​ឆ្អិន​រួច​សល់​លើស​ពី ៤​ ថ្ងៃ​ឡើយ ហើយ​សាច់​ឆៅ​វិញ អាច​រក្សា​ត្រឹម​តែ​ ១-​២ ​ថ្ងៃ​ប៉ុណ្ណោះ។

៤- ទុក​​របស់ប្រើប្រាស់​ផ្សេងៗឲ្យ​បាន​ស្អាត​ល្អ

ស្រដៀង​គ្នា​នឹង​ដៃ​យើង​ដែរ របស់​ប្រើប្រាស់​ អាច​មាន​បាក់​តេរី​នៅ​ជាប់ច្រើន​ណាស់ ហេតុនេះ​ការ​សម្អាត​មុន​ប្រើប្រាស់​ អាច​ជួយ​បង្ការ​ករណី​ពុល​អាហារ​បាន។

៥- លាង​ម្ហូប​អាហារ

ត្រូវ​លាង​សម្អាត​អាហារ​ឲ្យ​ស្អាត​ល្អ​ មុន​រៀប​ដាក់​ចាន​ញ៉ាំ ឬ​ចម្អិន។ វា​ជា​ចំនុច​ដ៏​សំខាន់ ​ក្នុង​ការ​ការពារ​សុខភាពយើង​ និង​គ្រួសារ​។

៦- រៀប​ចំ​អាហារ​ប្រភេទ​ផ្សេងៗ​ដាច់​​ដោយ​ឡែក​ពី​គ្នា

ត្រូវ​ដាក់​អាហារមិន​ទាន់​ចម្អិន​មួយដុំៗ​ផ្សេងៗ​គ្នា​ សូម្បី​តែ​ការ​ប្រើ​​ជ្រុញ​ក៏​អញ្ចឹង​ដែរ ដូច​ជា​ សាច់​ឆៅ​ម្ខាង ហើយ​បន្លែ និង​ផ្លែ​ឈើម្ខាង​ទៀត។ ឯ​អាហារ​ឆ្អិន​វិញ ទុក​ក្នុង​ចាន​ស្អាត កុំ​ប្រើ​លាយ​ជាមួយ​ចាន​ដាក់​របស់​ឆៅ ព្រោះ​អាច​​ចម្លង​មេរោគ​ដល់​អាហារ​ឆ្អិន​បាន។

៧- ប្រើ​ឧបករណ៍​វាស់​សីតុណ្ហភាព​អាហារ​ពេល​ចម្អិន

បើ​សិន​ជា​យើង​មិន​ច្បាស់​ពី​កម្រិត​កម្តៅ​​មុន​ពេល​ដាក់​អាហារ​ចូល​ឆ្នាំង ​ឬ​ខ្ទះ​ទេ គួរ​ប្រើ​ឧបករណ៍​វាស់​សីតុណ្ហភាព និង​ត្រៀម​វា​ទុក​ឲ្យ​បាន​រួច​រាល់​មុន​ពេល​ចម្អិន ដើម្បី​​ប្រាកដ​ថា​ គ្រប់​យ៉ាង​មាន​សុវត្ថិភាព​ និង​មិន​មាន​បាក់តេរី​ពេល​ញ៉ាំ។

អត្ថបទ​ពាក់​ព័ន្ធ៖

  • មិនទាន់ដឹងរបបអាហារមានតុល្យភាពម៉េចខ្លះ អត្ថបទនេះអាចពន្យល់បាន
  • ចង់ឲ្យខួរក្បាលមានសុខភាពល្អ ពិសេសក្មេងៗ អូមេហ្គា ៣ សក្តិសមបំផុត

៨- ចម្អិន​អាហារ​ឲ្យ​​ឆ្អិន​ដល់​ក្នុង

រាល់​ពពួក​សាច់​ឆៅ សាច់​ចៀម សាច់​គោ និង​សាច់​ជ្រូក គួរ​​ចម្អិន ចៀន ឬ​ដុត​ ឲ្យ​​បាន​ដល់​សីតុណ្ហភាពយ៉ាង​តិច ៦២,៨ អង្សា​រសេ សម្រាប់​ផ្នែក​ខាង​ក្នុង​សាច់។ សម្រាប់​សុវត្ថិភាព ​និង​គុណភាព​អាហារ​នោះ គួរ​ទុក​សាច់​យ៉ាងតិច ៣​នាទី ចាំ​ញ៉ាំ ខណៈទោះ​កំពុង​ចម្អិនលើខ្ទះ ឬ​ឆ្នាំ​ង​ហើយ​ក៏​ដោយ។ ចំណែក​ឯ​សាច់​កិន​វិញ ទោះ​ជា សាច់​ជ្រូក សាច់​ចៀម និង​សាច់​គោ គួរ​ត្រូវ​ចម្អិន​ផ្នែក​ខាង​ក្នុង​ឲ្យ​បាន​ដល់ ៧១ ​អង្សារ​សេ​យ៉ាង​តិច។

៩- ចៀសវាង​ញ៉ាំ​អាហារ​ឆៅ (សាច់ សត្វបង្សី និង​គ្រឿង​សមុទ្រ)

គ្នា​យើង​ខ្លះ ច្បាស់​ណាស់​ប្រាកដ​ជា​ចូល​ចិត្ត​ញ៉ាំ​អាហារ​ឆៅ តែ​ពពួក​អាហារ​ឆៅ​នេះ​ឯង អាច​ធ្វើ​ឲ្យ​​មាន​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​យ៉ាង​ខ្លាំង (អាច​ដល់​ស្លាប់) ដោយ​សារ​សម្បូរ​​ទៅ​ដោយ​ពពួក​វីរុស ​និង​បាក់តេរី​យ៉ាង​ច្រើន​សន្ធឹក។ ដូច​នេះ គួរ​គិត​ពីបញ្ហា​នេះ​ឡើង​វិញ​ មុន​នឹង​ញ៉ាំ​អាហារ​ឆៅ។

ការ​ចម្អិន​ និង​រៀប​ចំអាហារ​មួយ​មុខៗ​ ត្រូវ​មាន​ភាព​អំណត់ អនាម័យ និង​ការ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ណាស់។ ញ៉ាំ​អាហារ​ឆៅ​ ឬ​អាហារ​ដែល​មាន​មេរោគ​ អាច​បង្ក​ឲ្យ​​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​បាន ដូចនេះ​គួរ​ប្រុង​ប្រយ័ត្ន​ និង​អនុវត្ត​តាម​ចំណុច​បាន​រៀប​រាប់​ខាង​លើ​នេះ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 Tips: Be Food Safe. https://www.choosemyplate.gov/ten-tips-be-food-safe Accessed February 17, 2017

10 Commandments of Food Safety. http://www.eatingwell.com/food_news_origins/food_news/10_commandments_of_food_safety Accessed February 17, 2017

Food safe tips. http://www.eatright.org/resources/food-safety-tips Accessed February 17, 2017

កំណែ​ប្រែបច្ចុប្បន្ន

16/10/2019

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Oct 16, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម