backup og meta

​ឧស្សាហ៍ញ៉ាំផ្អែម គួរប្តូរពីភេសជ្ជៈជាតិស្ករខ្ពស់ មកញ៉ាំទឹក កាត់ហានិភ័យទឹកនោមផ្អែមបានច្រើន

​ឧស្សាហ៍ញ៉ាំផ្អែម គួរប្តូរពីភេសជ្ជៈជាតិស្ករខ្ពស់ មកញ៉ាំទឹក កាត់ហានិភ័យទឹកនោមផ្អែមបានច្រើន

ការ​បន្ថយ​ការ​​ញ៉ាំ​ភេសជ្ជៈ​ជាតិ​ស្ករ​កាន់​តែ​តិច នោះ​នឹង​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​​បាន​​រហូត​១០​%។ នេះ​បើ​តាម​ លទ្ធផល​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ Harvard សហរដ្ឋអាមេរិក។ ដូច្នេះ​ប្រសិន​បើ​អ្នកចូលចិត្ត ឬ​ឧស្សាហ៍​ញ៉ាំភេសជ្ជៈ​ផ្អែម (មានបរិមាណ)ជាតិស្ករ​ខ្ពស់ គួរ​ប្ដូរ​ទម្លាប់​មក​ញ៉ាំទឹក ហើយ​កាត់​បន្ថយ​វិញ។ 

លទ្ធផល​សិក្សា​តាម​ដាន​ប្រមាណ​ជិត​២០​ឆ្នាំ​​​របស់​សាកលវិទ្យាល័យ​​ល្បី​នេះ ទៅ​លើ​ អ្នក​ស្ម័គ្រ​ចិត្ត​ជា​បុរស និង​ស្រ្តី​ប្រមាណ ​ជិត​១​សែន​នាក់ អំពី​ជំងឺ​ទឹក​នោម​ផ្អែម ដោយ​ឃើញ​ថា ប្រសិន​បើ​ពួក​គេ​ហូប​ទឹក​ ឬ​ភេសជ្ជៈ​ជាតិ​ស្ករ កាន់​តែ​តិច នោះ​ត្រឹម​​សុខភាព​ពួក​គេ​កាន់​តែ​ល្អ​ជាង​មុន​ឆ្ងាយ។

ការ​​សិក្សា​តាម​ដាន​ដដែល ក៏​បាន​បង្ហាញ​ដែរ​ថា អ្នក​ដែល​បាន​ហូប​ទឹក​ ឬ​ភេសជ្ជៈ​ជាតិ​ស្ករ​ច្រើន ពិសេស​ត្រឹម​តែ​ចំនួន ប្រហែល ១១៨​មីលីលីត្រ (ចំណុះ​ប្រហែល​១​ដប) ត្រឹម​រយៈ​ពេល​៤​ឆ្នាំ គេ​អាច​ជួប​ហានិភ័យ​ទឹក​នោម​ផ្អែម ដល់​ទៅ​១៦​%។ ផ្ទុយ​ទៅ​វិញ បើ​ពួក​គេ​ប្តូរ​ជា​ជម្រើស ទៅ​ទម្លាប់​ញ៉ាំ​ទឹក ឬ​ទឹក​តែ ឬ​កាហ្វេ​វិញ លទ្ធ​ផល​សិក្សា​បាន​ឃើញ​ថា ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម បាន​ថម​ថយ​ចុះ​ពី​២%ដល់ ​១០% ពិសេស​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។

អត្ថបទ​ពាក់​ព័ន្ធ៖

យ៉ាង​ណា​មិញ ទោះ​ឃើញ​លទ្ធផល​បែប​នេះ លោក​វេជ្ជបណ្ឌិត Jean-Philippe Drouin-Chartier អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ បាន​ណែ​នាំ​ឲ្យ ពិសារ​​ភេសជ្ជៈ​ជំនួស ដូច​ជា ទឹក​ផ្លែ​ឈើ ទឹក​តែ ឬ​កាហ្វេ​នៅ​ក្នុង​ចំនួន​មួយ​សម​ល្មម​​តាម​រាង​កាយ​ផង​ ពោល​គឺ​មិន​ញ៉ាំ​​ច្រើន​តាម​​ចំណង់ ព្រោះ​ថា ទឹក​ផ្លែ​ឈើ ទឹក​តែ ក៏​មាន​ជាតិ​ស្ករ​នៅ​ក្នុង​នោះ​ផង​ដែរ៕​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://time.com/5691464/sugary-drink-alternatives/

កំណែ​ប្រែបច្ចុប្បន្ន

09/10/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Oct 09, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម