backup og meta

ហេតុផល​សំខាន់ ៤ គ្នា​យើង​មិន​គួរ​បោះបង់​អាហារ​ពេល​ព្រឹក

ហេតុផល​សំខាន់ ៤ គ្នា​យើង​មិន​គួរ​បោះបង់​អាហារ​ពេល​ព្រឹក

ឲ្យ​តែ​ឮ​គេ​និយាយ​ថា អាហារ​ពេល​ព្រឹក ជា​របប​អាហារ​សំខាន់​បំផុត​សម្រាប់​សុខភាព​យើង គ្នា​យើង​ខ្លះទំនង​ជា​ធុញ​ណាស់​មិន​អ៊ី​ចឹង? យ៉ាង​ណា ត្រូវ​ពិចារណា​ឲ្យ​បាន​ច្រើន ម៉េច​បាន​អ្នក​ជំនាញ​ចូលចិត្ត​លើក​ឡើង​បែប​នេះ។ ហេតុផល​ធំៗ​ទាំង ៤ ក្នុង​អត្ថបទ​ខាង​ក្រោម អាច​គ្រប់​គ្រាន់​ឲ្យ​គ្នា​យើង​ពិចារណា​ញ៉ាំ​អាហារ​ពេល​ព្រឹក​ឲ្យ​ទៀង​ទាត់​វិញ​ហើយ។

១- ជំងឺ​ទឹក​នោម​ផ្អែម

តាម​ការ​សិក្សា​មួយ ចេញ​ផ្សាយ​លើ​សារព័ត៌​វេជ្ជសាស្ត្រ​អាមេរិក (American Journal of Clinical Nutrition) ចំពោះ​ស្រីៗ អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក គឺ​ប្រឈម​ខ្លាំង​វិវត្ត​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម។ ស្រីៗ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ចន្លោះ​ពី ០-៦ ដង/សប្តាហ៍ ប្រឈម​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភទេ ២ ខ្ពស់​ជាង​ស្រីៗ​ញ៉ាំ​អាហារ​ញ៉ាំ​អាហារ​ពល​ព្រឹក​ទៀង​ទាត់។

២- ជំងឺ​បេះដូង

ញ៉ាំ​អាហារ​ព្រឹក​ទៀង​ទាត់ មាន​ទំនាក់​ទំនង​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ពិសេស​សម្រាប់​ប្រុសៗ​ អាយុ​ចន្លោះ​ពី ៤៥-៨២ ឆ្នាំ។ នេះ​ផ្អែក​តាម​ការ​សិក្សា ចុះ​ផ្សាយ​លើ​កាសែត​វេជ្ជសាស្ត្រ​អាមេរិក (Circulation)។ ក្នុង​ការ​សិក្សា​រក​ឃើញ​ថា ការបោះ​បង់​អាហារ​ព្រឹក មាន​ទំនាក់​ទំនង​ជាមួយ​ជំងឺ​លើស​ឈាម ធ្វើ​ឲ្យ​អាំងស៊ុយលីន​កាន់​តែ​ស៊ាំ​នឹង​ភាព​ធន់ ហើយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ក៏​កើត​ឡើង​ខ្ពស់​ដូច​គ្នា។

អត្ថបទ​ពាក់​ព័ន្ធ៖

៣- បញ្ហា​ការ​ចង​ចាំ

កាល​ពី​ឆ្នាំ ២០០៥ ព័ត៌មាន​របស់​សមាគមទឹក​នោម​ផ្អែម​អាមេរិក បាន​វាយ​តម្លៃ​ទៅ​លើ​ការ​សិក្សា​ពី​អាហារ​ពេល​ព្រឹក សរុប ៤៧ ដោយ​រកឃើញ​ថា ញ៉ាំ​អាហារ​ពេល​ព្រឹក មាន​ទំនាក់​ទំនង​ជួយ​ឲ្យ​ប្រសើរ​ឡើង​មុខងារ​យល់​ដឹង ខណៈ​ការ​ធ្វើ​តេស្ត​ការ​ចងចាំ ក៏​ទទួល​បាន​លទ្ធផល​ល្អដែរ។

អត្ថបទ​ពាក់​ព័ន្ធមិន​ចង់​ឆាប់​ទឹក​នោម​ផ្អែម ត្រូវ​ចៀសវាង​អាហារ​ពេល​ព្រឹក​ទាំង​នេះ

៤- ជួយ​សម្រក​ទម្ងន់

ក្នុង​ការ​សិក្សា​ថ្មីៗ​នេះ ចេញ​ផ្សាយ​លើ​កាសែត Obesity គ្នា​យើង​ញ៉ាំ​អាហារ​ពេល​ព្រឹក​ក្នុង​បរិមាណ​ច្រើន និង​សកម្ម​លើ​រាង​កាយ មិន​មែន​ធ្វើ​ឲ្យ​ឡើង​គីឡូ​ទប់​មិន​ឈ្នះ​ដូច​យើង​ធ្លាប់​គិត​នោះ​ឡើយ ផ្ទុយ​មក​វិញ បែរ​ជា​អាច​ជួយ​សម្រក​ទម្ងន់​ដល់​ទៅ​ជាង ៧គីឡូក្រាម ត្រឹម​រយៈ​ពេល ៣ខែ ខណៈអ្នក​ចូល​ក្នុង​ការ​សិក្សា​ផ្សេង​ទៀត បាន​ព្យាយាម​សម្រក​ទម្ងន់ ដោយ​ដុត​កាឡូរី​ក្នុង​បរិមាណ​ដូច​គ្នា ប៉ុន្តែ​ញ៉ាំ​អាហារ​ល្ងាច​ក្នុង​កម្រិត​ច្រើន គឺ​អាច​សម្រក​ទម្ងន់​បាន​ត្រឹម​ជា​មធ្យម ៣,៣ គីឡូក្រាម​ប៉ុណ្ណោះ។

អត្ថបទ​ពាក់​ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

livescience.com/39598-reasons-never-skip-breakfast.html

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម