ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
អ្នកស្គមៗ ហើយញ៉ាំអ្វីក៏មិនធាត់ កុំសូវជាមានទំនុកចិត្ត និងជឿជាក់ថាខ្លួនគ្មានជំងឺឲ្យសោះ។ វេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា អ្នកដែលស្គមមិនធាត់អាចមកពីញ៉ាំមិនគ្រប់គ្រាន់ ខ្វះអាហារូបត្ថម្ភ និងអាហារគ្មានសារធាតុចិញ្ចឹម។
លោកបានបន្ថែមទៀតថា កាលណាយើងញ៉ាំតែចំណីខ្វះជាតិសាច់ ខ្វះកាឡូរី នោះទើបរាងកាយមិនអាចធំធាត់បាន។ មួយវិញទៀតអ្នកមានជំងឺមួយចំនួនដូចជា៖
– ទឹកនោមផ្អែមកប្រភេទ១ ឬ ២
– មានបញ្ហាក្រពេញទីរ៉ូអុីត
– បញ្ហាជំងឺថ្លើម
– ជំងឺតម្រងនោម
– ជំងឺមហារីក
– បញ្ហាព្រូន អៀន តេនញ៉ា
– បញ្ហាជំងឺគ្រាប់ឈាម។
ដូចនេះប្រសិនបើអ្នកស្គមជ្រុលរហូតខ្វះគីឡូ ត្រូវតែទៅជួបជាមួយគ្រូពេទ្យ ដើម្បីពិនិត្យសុខភាព រកមូលហេតុដែលនាំឲ្យស្គមជ្រុលនោះទៅវិញ។ វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅរូបនោះបានបន្ថែមទៀតថា មូលហេតុចម្បងទូទៅគឺមកពីការញ៉ាំអត់គ្រប់គ្រាន់ ឬពពួកអាហារខ្វះសារធាតុចិញ្ចឹម ទើបគ្មានអ្វីយកទៅផ្គត់ផ្គង់រាងកាយ។
ប្រសិនបើយើងចង់ដឹងថាខ្វះ ឬលើសគីឡូអាចគណនាតាម BMI ដោយយកគីឡូចែកជាមួយកម្ពស់លើកជាការ៉េ ហើយបើឃើញក្រោម ១៨.៥ បានន័យថាខ្វះគីឡូហើយ។ BMI ដែលល្អ គឺចាប់ពី ១៨.៥ ទៅ ២៤.៩។
[embed-health-tool-bmi]