backup og meta

ញ៉ាំទឹក​ក្ដៅឧណ្ហៗរាល់ថ្ងៃ អាចជួយ​ឲ្យ​ស្រកគីឡូ​

ញ៉ាំទឹក​ក្ដៅឧណ្ហៗរាល់ថ្ងៃ អាចជួយ​ឲ្យ​ស្រកគីឡូ​

គ្នា​យើង​ជឿ​អត់​ថា​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហៗ​រាល់ថ្ងៃ​អាច​ជួយ​ឲ្យ​យើង​ស្រក​គីឡូ? ការ​ញ៉ាំទឹក​​បាន​គ្រប់​គ្រាន់​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​យើង​គ្រប់​គ្នា។ ការ​ញ៉ាំ​ទឹក​ក្ដៅ​ជា​ប្រ​ចាំ មិន​ត្រឹម​តែ​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​នោះ​ទេ តែ​នៅ​ថា​អាច​សម្រក​ទម្ងន់​បាន​ទៀត​ផង។

ពេល​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហៗ​ រាង​កាយ​យើង​នឹង​ផ្លាស់​ប្ដូរ​សីតុណ្ហភាព​ និង​ចាប់​ផ្ដើម​ធ្វើ​មេតាប៉ូលិស​។ ការណ៍​នេះ ជួយ​ឲ្យ​យើង​ស្រក​ទម្ងន់​បាន។ ទឹក​ក្ដៅ​​ជួយ​បំបែក​ខ្លាញ់​ទៅ​ជា​មូលេគុល​ ដែល​នេះ​ជួយ​ឲ្យ​ប្រ​ព័ន្ធ​រំលាយអាហារ​ងាយ​ដុត​បំផ្លាញ។ ដូច​គ្នា​ដែរ បើ​យើង​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​៣០​នាទី​មុន​ញ៉ាំ​អាហារ នឹង​ជួយ​ឲ្យ​រាង​កាយ​គ្រប់​គ្រង​កាឡូរី​ដែល​យើង​ញ៉ាំ​បាន​ល្អ ព្រោះ​ថា​ងាយ​ធ្វើ​ឲ្យ​យើង​ឆាប់​ឆ្អែត​។

ញ៉ាំទឹកក្ដៅ

ក្រៅ​ពី​នេះ ការ​ញ៉ាំ​ទឹក​ក្ដៅ​ក៏​ជួយ​ឲ្យ​យើង​កាត់​បន្ថយ​ការ​ឃ្លាន​អាហារ ដោយ​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត។ ដូចនេះ​ បើ​យើង​គិត​ថា​យើង​ឃ្លាន​ចង់​ញ៉ាំ​នេះ ញ៉ាំ​នោះ​ច្រើន​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន យើង​អាច​សាក​ញ៉ាំ​ទឹក​ក្ដៅ​មួយ​កែវ និង​ក្រោយ​មក​ប្រហែល​២០​នាទី​យើង​នឹង​អាច​កាត់​បន្ថយ​អារម្មណ៍​នោះ​បាន​។

គុណ​ប្រ​យោជន៍​នៃ​ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​ទៀត គឺ​ជួយ​ដល់​ដំណើរ​ការ​រាង​កាយ​ ជំនួយ​ដល់​ការ​រំលាយ​អាហារ ធ្វើ​ឲ្យ​រាង​កាយ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ និង​បញ្ចេញ​កាក​សំណល់​បាន​ល្អ​ដែរ​។

ដូច​គ្នា​ដែរ បើ​យើង​ចង់​ឲ្យ​បាន​ប្រយោជន៍​កាន់តែ​ច្រើន​ពី​ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហៗ​ទៀត​នោះ យើង​អាច​ថែម​ក្រូច​ឆ្មារ និង​ទឹក​ឃ្មុំ​ចូល​បន្តិច​ក៏​បាន​ ដែល​របស់​ទាំង​នេះ​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​ការ​ស្រក​ទម្ងន់​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthshots.com/mind/happiness-hacks/wfh-killing-your-motivation-here-are-3-ways-to-get-back-on-track/

https://parenting.firstcry.com/articles/14-health-benefits-of-drinking-hot-water-for-weight-loss/

 

កំណែ​ប្រែបច្ចុប្បន្ន

21/12/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

តិចនិកងាយៗ​ ជួយស្រីៗស្គមៗឲ្យឡើងគីឡូ រាងស្អាត

មូលហេតុ​ ៥ យ៉ាង ​ធ្វើ​ឲ្យស្រីៗខ្លះ​ថែរាងបានល្អ​មិន​ងាយឡើងគីឡូផ្តេសផ្តាស!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម