backup og meta

មាន​ផែនការសម្រកទម្ងន់ គួរចៀសវាងអាហារបួន​មុខនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 13, 2021

    មាន​ផែនការសម្រកទម្ងន់ គួរចៀសវាងអាហារបួន​មុខនេះ

    បើ​គ្នា​យើង​កំពុង​រៀបចំ​ផែន​ការ​សម្រក​ទម្ងន់ ​​ត្រូវ​ដឹង​ដែរ​ថា​អាហារ​ក៏​មាន​ឥទ្ធិពល​ខ្លាំង​លើ​ទម្ងន់​របស់​យើង​ដែរ​ ។​ អាហារ​មួយ​ចំនួន​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​របស់​យើង ខណៈ​អាហារ​មួយ​ចំនួន​ទៀត​ធ្វើ​ឲ្យ​ទម្ងន់​យើង​កាន់​តែ​ឡើង​ទៅ​វិញ។

    ខាងក្រោម​នេះ ជា​ប្រភេទ​អាហារ​មួយ​ចំនួន​សម្រាប់​គ្នា​យើង​ចង់​សម្រក​ទម្ងន់​គួរ​កាត់​បន្ថយ ឬ​ចៀស​វាង​។

    . ដំឡូងបារាំង​បំពង

    ការ​ញ៉ាំ​ដំឡូង​បារាំង​ធម្មតា​​ល្អ​ចំពោះ​សុខភាព និង​ជួយ​ឲ្យ​យើង​ឆាប់​ឆ្អែត តែ​បើ​យើង​ញ៉ាំ​ដំឡូង​បារាំង​បំពង ឬ​ដំឡូងបារាំង​កំប៉ុង វិញ​គឺ​ខុស​គ្នា។ ដំឡូង​កែ​ច្នៃ​ទាំងនេះ​មាន​ជាតិ​កាឡូរី​ខ្ពស់ និង​ធ្វើ​ឲ្យ​យើង​ចង់​ញ៉ាំ​ច្រើន​ទៀត​ផង​។

    ការ​សិក្សា​បាន​រក​ឃើញ​ថា​អ្នក​ញ៉ាំ​ដំឡូង​ប្រ​ភេទ​នេះ​ច្រើន មាន​ទំនាក់​ទំនង​នឹង​ការ​ឡើង​ទម្ងន់។ ម្យ៉ាង​ទៀត ដំឡូង​ដែល​យក​ទៅ​ដុត ឬ​បំពង អាច​មាន​ផ្ទុក​សារធាតុ​បង្ក​ជំងឺ​មហារីក ហៅ​ថា acrylamides ។​ ដូច​នេះ ជា​ការណ៍​ល្អ​យើង​គួរ​ញ៉ាំ​ដំឡូង​បារាំង​ស្ងោរ​វិញ​ទើប​ល្អ​ចំពោះ​សុខ​ភាព។

    អាហារមិនគួរញ៉ាំ

    . ភេសជ្ជៈ​កំប៉ុង

    ភេសជ្ជៈ​កំប៉ុង​ដូចជា​ទឹក​ក្រូច​ជា​ដើម​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ប្រភេទ​អាហារ​មិន​ល្អ​ចំពោះ​សុខ​ភាព ដោយ​វា​មាន​ទំនាក់​ទំនង​ខ្លាំង​ជាមួយ​នឹង​ការ​ឡើង​ទម្ងន់ ហើយ​នឹង​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​សុខភាព​ផង​ដែរ បើ​យើង​ញ៉ាំ​ច្រើន​ជ្រុល។

    ការ​ឡូរី​នៅ​ក្នុង​​ភេសជ្ជៈ​ផ្អែម​ទាំង​នេះ​មិន​អាច​ជំនួស​កាឡូរី​ពី​ក្នុង​អាហារ​បាន​ទេ ដូច​នេះ​មានន័យ​ថា​ទោះ​បី​យើង​បាន​កាឡូរី​ពី​ភេសជ្ជៈ​ផ្អែម​មែន តែ​ក៏​យើង​នៅ​ត្រូវការ​ញ៉ាំ​អាហារ​បន្ថែម​ដដែល នាំ​ឲ្យ​យើង​លើស​កាឡូរី។ បើ​យើង​មាន​ចេតនា​ចង់​សម្រក​ទម្ងន់​មែន​នោះ ចូរ​ចៀស​វាង ឬ​កាត់​បន្ថយ​ឲ្យ​នៅ​តិច​បំផុត​ក្នុង​ការ​ផឹក​ភេសជ្ជៈ​កំប៉ុង​ទាំងនេះ។​

    . ការ៉េម

    ពិត​ណាស់​ការ៉េម​មាន​រស់​ជាតិ​ឆ្ងាញ់ តែ​វា​ក៏​មិន​ល្អ​ចំពោះ​សុខភាព​ប៉ុន្មាន​ដែរ ហើយ​កាន់​តែ​មិន​មែន​ជា​អាហារ​គោល​ដៅ​របស់​អ្នក​ចង់​សម្រក​ទម្ងន់​ដូច​គ្នា​។ ការ៉េម មាន​​កាឡូរី​ខ្ពស់ ហើយ​ការ៉េម​ភាគ​ច្រើន​មាន​ស្ករ​ច្រើន។

    បើ​គ្នា​យើង​អាច​ទប់​ចិត្ត​ញ៉ាំ​ក្នុង​បរិមាណ​តិច​តួច​បាន​ទំនងជា​មិន​បញ្ហា​ទេ​ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​មិន​អាច​ទេ ហើយ​ចូល​ចិត្ត​ញ៉ាំ​ច្រើន​ទៀត​ផង​។​

    . ភីហ្សា

    បើ​និយាយ​ដល់​ភីហ្សា ​គ្នា​យើង​ដឹង​ហើយ​ថា​ឆ្ងាញ់ ​និង​មាន​មនុស្ស​មិន​តិច​នាក់​ទេ​ចូល​ចិត្ត​អាហារ​មួយ​នេះ។ ប៉ុន្តែ​បើ​គ្នា​យើង​ស្ថិត​ក្នុង​ផែន​ការ​សម្រក​ទម្ងន់​ គួរ​គិត​ឡើង​វិញ ព្រោះ​ថា​ភីហ្សា​មាន​ផ្ទុក​កាឡូរី​ខ្ពស់ និង​មាន​គ្រឿង​ផ្សំ​ខ្លះ​មិន​ល្អ​ចំពោះ​សុខភាព​ ដូច​ជា​ម្សៅ​ចម្រាញ់ និង​សាច់​កែ​ច្នៃ​ជា​ដើម​។

    បើ​យើង​ចង់​​ញ៉ាំ​ភីហ្សា គួរធ្វើ​ដោយ​ខ្លួន​ឯង និង​ដាក់​គ្រឿង​ផ្សំ​ណា​ដែល​ល្អ​ចំពោះ​សុខភាព ឬ​ក៏​យើង​អាច​ស្វែង​រក​ហាង​លក់​ភីហ្សា​ណា​ដែល​យើង​ស្គាល់​ថា​បាន​ធ្វើ​ភីហ្សា​មាន​គ្រឿង​ផ្សំ​មិន​ប៉ះពាល់​សុខ​ភាព​។​​

    អាហារ​ដែល​មិន​ល្អ​ចំពោះ​អ្នក​ចង់​សម្រក​ទម្ងន់​ជា​អាហារ​ដែល​មាន​ការ​កែ​ច្នៃ​ខ្ពស់ ភាគ​ច្រើន​មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន មាន​ម្សៅ​ចម្រាញ់ ឬ​មាន​បន្ថែម​ខ្លាញ់​ច្រើន​ជា​ដើម​។

    ដើម្បី​ដឹង​ថា​អាហារ​ណា​ល្អ​ ឬ​មិន​ល្អ​ចំពោះ​សុខ​ភាព គ្នា​យើង​អាច​អាន​ស្លាក​សញ្ញា​បិទ​នៅ​លើ​សម្បក អាហារ​ទាំង​នោះ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jan 13, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម