ជំងឺលើសសម្ពាធឈាម គឺជាកត្តាបង្កជំងឺបេះដូងដែលយើងអាចបង្ការបាន ហើយការផ្លាស់ប្ដូរបរិបទនៃការរស់នៅ និងរបបអាហារប្រចាំថ្ងៃ អាចជួយបញ្ចុះសម្ពាធឈាម និងកាត់បន្ថយហានិភ័យជំងឺបេះដូងបាន។ ការសិក្សាបានបង្ហាញថារបបអាហារដែលអាចបញ្ចុះសម្ពាធឈាមបានគឺសម្បូរដោយប៉ូតាស្យូម និងម៉ាញេស្យូម។ ដូចនេះហើយអត្ថបទនេះនឹងលើកឡើងពីអាហារមួយចំនួនល្អសម្រាប់អ្នកមានជំងឺលើសសម្ពាធឈាម។