ការមានរបបអាហារត្រឹមត្រូវអាចជួយទ្រទ្រង់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់យើងបាន។ ប៉ុន្តែប្រសិនជារាងកាយមិនទទួលបានអ្វីដែលត្រូវការ យើងអាចនឹងមានអារម្មណ៍មិនល្អ និងមានផលអវិជ្ជមានទៅលើសុខភាពផ្លូវកាយ និងផ្លូវចិត្តទៀតផង។ ជាមួយគ្នានោះដែរកម្រិតជាតិស្ករក្នុងឈាមក៏មានសារៈសំខាន់សម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្តដែរ។ នៅពេលកម្រិតជាតិស្ករក្នុងឈាមមានការកើនឡើង ឬធ្លាក់ចុះវិញនោះអាចប៉ះពាល់ដល់អារម្មណ៍យើងដោយអាចមានអារម្មណ៍ថាហត់ និងស្ពឹកជាដើម។
របបអាហារល្អសម្រាប់សុខភាពផ្លូវចិត្ត
អាហារដែលទ្រទ្រង់ដល់សុខភាពផ្លូវចិត្តគឺប្រភេទអាហារដែលប្រឆាំងនឹងការរលាក និងផ្តល់ឲ្យរាងកាយនូវពពួកវីតាមីន រ៉ែ និងសារធាតុចិញ្ចឹមដែលរាងកាយត្រូវការមានដូចជា៖
- Probiotics៖ ប្រសិនជាសុខភាពពោះវៀនមិនល្អ អាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត។ នេះមកពីពោះវៀនផលិតសារធាតុ serotonin ដែលសារធាតុនេះផលិតនូវអារម្មណ៍សប្បាយរីករាយ។ ដូចនេះសម្រាប់សុខភាពពោះវៀន គួរញ៉ាំអាហារសំបូរដោយ probiotic មានដូចជាយ៉ាអួ គីមឈី និងតៅហ៊ូជាដើម។
- អាហារប្រឆាំងការរលាក៖ អាហារដែលអាចកាត់បន្ថយការរលាកនៅក្នុងរាងកាយមានដូចជាល្មៀត ខ្ញី គ្រាប់ធញ្ញជាតិ ខ្លាញ់ត្រី ផ្លែប៉េងប៉ោះ បឺរី បន្លែបៃតង និងប្រេងអូលីវ។
- ប្រភេទអាហារស្រស់៖ យកល្អគួរញ៉ាំបន្លែ និងអាហារស្រស់ដែលមិនមានការកែច្នៃ។ យើងក៏អាចញ៉ាំគ្រាប់ធញ្ញជាតិស្រស់ និងប្រេងរុក្ខជាតិផងដែរ។
របបអាហារមានផលអវិជ្ជមានលើសុខភាពផ្លូវចិត្ត
ដើម្បីជួយឲ្យអារម្មណ៍ល្អ យើងគួរញ៉ាំអាហារប៉ុន្មានប្រភេទនេះក្នុងកម្រិតតិចតួច ព្រោះអាហារទាំងនេះបើញ៉ាំច្រើនអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង និងបង្កការរលាកក្នុងរាងកាយ។
- អាហារកែច្នៃ៖ អាហារប្រភេទនេះរួមមាននំដំឡូងកញ្ចប់ នំស្រួយ នំដុត ដំឡូងបារាំងបំពង នំប៉័ង ផ្ដាស្តា ភីហ្សា និងអាហារក្លាហ្សេ។
- អាហារ និងភេសជ្ជៈមានជាតិស្ករ៖ អាហារមានជាតិស្ករ មានស្ករគ្រាប់ ការ៉េម នំដុត ភេសជ្ជៈsoft drink និងទឹកក្រូច។ យកល្អគួរចៀសវាងអាហារប្រភេទនេះ ព្រោះអាចបង្កើនកម្រិតជាតិស្ករក្នុងឈាម និងធ្វើឲ្យយើងមានថាមពលតិច។
- អាហារមានជាតិខ្លាញ់ saturated និង trans fat៖ ពពួកខ្លាញ់ saturated និង trans fat ផ្តល់ប្រយោជន៍តិចដល់សុខភាព។ Trans fat មានក្នុងអាហារបំពង និងអាហារកែច្នៃដែលយើងគួរចៀសវាង។ រីឯខ្លាញ់ saturated fat មានក្នុងពពួកសាច់ក្រហម សាច់កែច្នៃ សាច់មាន់ខ្មៅ សាច់មាន់ ផលិតផលធ្វើពីទឹកដោះគោ និងប្រេងដូងដែលយើងគួរញ៉ាំក្នុងកម្រិតតិចតួច។
បន្ថែមពីនេះ ការហាត់ប្រាណឲ្យបានទៀងទាត់ និងគេងឲ្យគ្រប់គ្រាន់ក៏មានសារៈសំខាន់ដល់សុខភាពផ្លូវចិត្ត ដូចទៅនឹងរបបអាហារដែរ។
អត្ថបទពាក់ព័ន្ធ៖
- ឮរហូតពាក្យ “កូលេស្តេរ៉ូល” ជាអ្វីឲ្យប្រាកដ ម៉េចបានពាក់ព័ន្ធជាមួយបេះដូង?
- គេងអត់ឆ្អែត អាចមានបញ្ហាផ្លូវចិត្តច្រើន
- ក្បួនងាយៗជួយឲ្យសុខភាពផ្លូវចិត្តល្អ
- អ្នកចូលចិត្តញ៉ាំអាហារ Fast food ប្រយ័ត្នកើតជំងឺធ្ងន់ធ្ងរទាំងនេះ
- ក្រៅពីហាត់ប្រាណ កំណត់របបអាហារត្រឹមត្រូវ អាយុកាន់តែវែង
- ចូលចិត្តញ៉ាំអាហារឆៅ អាចប្រឈមនឹងជំងឺទាំងនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]